ការចិញ្ចឹមសត្វ

កសិករស្នើឲ្យក្រសួងកសិកម្មបង្រួមនីតិវិធីធ្វើលិខិតដឹកជញ្ជូន ដើម្បីជំរុញការចិញ្ចឹមសត្វក្នុងស្រុក


«ក្នុងមួយខែ យើងអាចរកចំណូលបានចិញ្ចឹមកូនចៅអី បានប្រហែលជាងមួយពាន់អី(ដុល្លារ) រកបាន បើគាត់ធ្វើលក្ខណៈតូចតាច ពីរបីអាងគ្រាន់ចិញ្ចឹមលេង អាហ្នឹងពូមិនហ៊ាននិយាយទេ តែបើគេចិញ្ចឹមធំ វាចូលបួនដប់ម្ភៃម៉ឺនអីទៅណា»។ នេះជាការ​លើកឡើង​របស់​ម្ចាស់កសិករ​ចិញ្ចឹម​អន្ទង់ដ៏ធំមួយ​នៅក្នុងខេត្ត​កំពង់ឆ្នាំង។ លោក ថូ វណ្ណា គឺជាម្ចាស់កសិដ្ឋានអន្ទង់កសិដ្ឋានបែបវារីវប្បកម្មតែមួយគត់ ដែលបានកកើត នៅលើទឹកនៃភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ(ភាគខាងជើង) ខេត្តកំពង់ឆ្នាំង។ ដោយគិតមកទល់នឹងពេលនេះ កសិដ្ឋាននេះ មានអាយុកាលជាង១០ឆ្នាំមកហើយ។
កសិករស្នើឲ្យក្រសួងកសិកម្មបង្រួមនិតិវិធីធ្វើលិខិតដឹកជញ្ជូន ដើម្បីជម្រុញការចិញ្ចឹមសត្វក្នុងស្រុក

ផ្តើម​ចេញពី​អ្នកចូលចិត្តធ្វើ​ទេសចរណ៍ និង​មាន​ចំណូលចិត្ត​លើ​ការ​ចិញ្ចឹមសត្វ​ផង​នោះ បន្ទាប់​ពី​ត្រលប់​មក​ពី​ដើរ​កម្សាន្ដ​នៅ​តាម​កសិដ្ឋាន​បែ​ប​ក​សិ​ទេសចរណ៍ នៅ​ប្រទេស​ថៃ និង​វៀតណាម​ហើយ ធ្វើ​ឲ្យ​លោក​ថូ វ​ណ្ណា ចាប់អារម្មណ៍​លើ​ការ​ចិញ្ចឹម​អន្ទង់​របស់​ប្រទេស​ទាំងនេះ ហើយ​បាន​ចាប់ផ្តើម​មុខរបរ​នេះ ។

លោក​បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា មុន​នឹង​អាច​ដំណើរការ​កសិដ្ឋាន​បាន​ល្អ​ជាង​មួយ​ទស​វត្សរ៍​មកនេះ មិនមែន​ជា​រឿង​ងាយ​នោះ​ទេ ព្រោះ​លោក​ជួប​ព្យុះ​ភ្លៀង​២​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​លោក​ស្ទើរតែ​បោះបង់​ទៅ​ហើយ​។

លោក​ថា « កាលពី​ដំបូង​ដែល​បរាជ័យ​ហ្នឹង វា​អត់​ទាន់​មាន​អាង​ចម្រោះ​អី​ទេ ពូ​អត់​បាន​ចាប់អារម្មណ៍​ថា​មាន​អាង​ចម្រោះ​អី​ទេ ដល់​ពេល​ចាប់ផ្តើម​អា​សត្វ​ហ្នឹង​វា​ចេះ​តែ​ងាប់​អ​ញ្ចឹ​ង ពូ​ដេក​គិត​ឃើញ​ថា ប្រហែលជា​ខុស​អី​មួយ​ហើយ ប្រហែលជា​ខុស​បច្ចេកទេស​អី​មួយ​ហើយ ទី​មួយ​ចំណី ទី​ពីរ​ទៀត​សង្ស័យ​ជាងគេ ចាប់អារម្មណ៍​ជាងគេ​គឺ​ទឹក​ហ្នឹងហើយ ដល់​ពូ​ចាប់អារម្មណ៍​ទឹក​អ​ញ្ចឹ​ង ពូ​មានគំនិត​មួយ​ថា ចង់​រៀប​អាង​ចម្រោះ​ហ្នឹង​សាកល​មើល ប្រុង​រត់​ចោល​ហើយ​មុខរបរ​ហ្នឹងហើយ មើលទៅ​មិនកើត​ទេ បែប​ដកថយ ដល់​ពេល​ពូ​នឹកឃើញ​ចឹ​ង ក៏​គិត​ប្រថុយ​មួយ​ឆ្នាំ​ទៀត​ចុះ ឥឡូវ​ធ្វើ​អាង​ចម្រោះ ចាំ​មើល​លទ្ធផល​វា​ទៅ​ជា​យ៉ាងណា​វិញ ដល់​ពូ​ធ្វើ​អាង​ចម្រោះ​ហ្នឹង​ទៅ វា​ក៏​ជោគជ័យ​»​។

លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានអន្ទង់កសិដ្ឋានបែបវារីវប្បកម្ម ខេត្តកំពង់ឆ្នាំង

ចំពោះ​ចំណូល​ពី​ការ​ចិញ្ចឹម​អន្ទង់​នេះ​វិញ លោក​បាន​ប្រាប់​ថា លោក​អាច​រកបាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​អាច​ចំណេញ​បាន​ប្រហែល​មួយ​ពាន់​ដុល្លារ ក្រោយ​ទូទាត់​ការ​ចំណាយ​រួចរាល់ ។ នេះ​គ្រាន់​ចំណេញ​ពី​ការ​លក់​អន្ទង់​យក​សាច់​ប៉ុណ្ណោះ នៅ​មិន​ទាន់​គិត​ពី​ការ​លក់​អន្ទង់​ពូជ​នៅឡើយ​ទេ ។

ថ្វី​ត្បិត​តែ​ចំណូល​បាន​ច្រើន​មែន តែ​ដើមទុន​សម្រាប់​របរ​ចិញ្ចឹម​អន្ទង់​នេះ​វិញ ក៏​មិនធម្មតា​ដែរ​។

«​បើ​គាត់​ធ្វើ​លក្ខណៈ​តូចតាច ពីរ​បី​អាង​គ្រាន់​ចិញ្ចឹម​លេង អាហ្នឹង​ពូ​មិន​ហ៊ាន​និយាយ​ទេ តែបើ​គេ​ចិញ្ចឹម​ធំ វា​ចូល​បួនដប់​ម្ភៃ​ម៉ឺន​អី​ទៅ​ណា គ្រាន់តែ​ឧ​បក​រណ៍​ក្មួយ​មើលឃើញ​ស្រាប់​ហើយ អាង​មួយ​នេះ មិនមែន​ធ្វើ​មួយ​រយ​ពីរ​រយ​ (ដុល្លារ)ឯណា ហើយ​ទុយោ​កប់​ក្នុង​ដី ដាក់​មួយ​ឡាន​បាត់ ពីរ​ឡាន​បាត់ ហើយ​អាង​ចម្រោះ​បី​ហ្នឹង ប៉ុន​ៗ​ផ្ទះ អាង​មួយ​ចូល​រាប់​ពាន់​គីប​ឯណោះ អ​ញ្ចឹ​ង​យើង​ពិបាក​ថា​ដែរ បើ​យក​ដើម​ពីរ​បី​ម៉ឺន​អី ខ្ញុំ​ថា​ដូច​មិនកើត​ទេ រកមុខ​របរ​អី​ផ្សេង​ទៅ​ល្អ​ជាង​»​។

ដើមទុន គឺជា​បញ្ហា​មួយ​ទៅ​ហើយ​សម្រាប់​កសិករ តែ​ម្ចាស់​កសិដ្ឋាន​វារីវប្បកម្ម​អន្ទង់​រូប​នេះ​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត ដែល​លោក​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​ពី​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជួយ​ដោះស្រាយ បើសិនជា​ចង់​លើកទឹកចិត្ត​ឲ្យ​កសិករ​បង្កើន​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ក្នុងស្រុក ។

«​បើ​ចង់​ឲ្យ​កសិករ​ហ្នឹង​ចំណេញ​ច្រើន ឲ្យ​ភ្លើង​ហ្នឹង​វា​ថោក អ្នក​អត់​មាន​ទុន អត់​ហ៊ាន​ចិញ្ចឹម​ទេ គេ​សួរ​ថា​ម៉េច​បាន​មិន​ហ៊ាន​ចិញ្ចឹម​ដូច​គេ ចិញ្ចឹម​ឯណា ងាក​ទៅ​មិនដឹង​ជា​ដឹក​ជញ្ជូន​ហ្នឹង មិនដឹង​យ៉ាងម៉េច ចិញ្ចឹម​បាន​ហើយ ដែល​គេ​ថា​ចិញ្ចឹម​ត្រី​ខាត​អីហ្នឹង​គឺ​វា​អ​ញ្ចឹ​ង កាលដែល​ដឹក​ទៅ​វា​ចំណាយ​ពេលវេលា​ហ្នឹង​យូរ​ពេក ដល់​អ​ញ្ចឹ​ង​ពូ​សំណូមពរ​ទាំងអស់​ហ្នឹង​ថា ធ្វើ​ឲ្យ​ទម្លាក់​អាហ្នឹង​បន្តិច​មក ដើម្បី​ឲ្យ​ពលរដ្ឋ​ហ្នឹង​វា​ស្រួល ឲ្យ​លិខិត​ដឹក​ជញ្ជូន​ហ្នឹង​មក​នៅ​ត្រឹម​ខេត្ត​ទៅ​»​។

បច្ចុប្បន្ន​នេះ កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​របស់​លោក វ​ណ្ណា មាន​លទ្ធភាព​ត្រឹមតែ​ប្រមូល​ទិញ​កូន​អន្ទង់​ពី​កសិករ​ដទៃ​ទៀត​ដែល​មក​យក​លក់​ឲ្យ​គាត់ ដែល​ជា​កូន​អន្ទង់​តូច​ៗ រកបាន​ពី​ទន្លេ​បឹងបួរ​នៅ​ក្នុង​ខេត្ត​នេះ​ប៉ុណ្ណោះ លោក​មិន​ទាន់​មាន​លទ្ធភាព​អាច​បង្កាត់​ពូជ​អន្ទង់​នោះ​នៅឡើយ​នោះ​ទេ ព្រោះ​ផ្ទៃដី​កសិដ្ឋាន​របស់​លោក​នៅ​មាន​កំណត់​នៅឡើយ​។

តែ​យ៉ាងណាមិញ លោក​មាន​គម្រោង​រួច​ហើយ​ក្នុង​ការ​ពង្រីក​ផ្ទៃដី​បន្ថែម​ទៀត ដើម្បី​ពង្រីក​កសិដ្ឋាន​នេះ ដោយ​អាច​ឲ្យ​លោក​មាន​លទ្ធភាព​ក្នុង​ការ​បង្កាត់​ពូជ​អន្ទង់​បាន​ដោយ​ខ្លួនឯង តែ​លោក​ថា ត្រូវ​រង​ចាំ​ចប់​កូ​វី​ដ​សិន​។ ម្យ៉ាងវិញទៀត លោក​ក៏​ស្វាគមន៍​ដល់​កសិករ​ដទៃ​នៅ​ខេត្ត​ដទៃ​ទៀត ដែល​ត្រូវការ​ពូជ​អន្ទង់ និង​រៀន​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​អន្ទង់​នេះ​ផង​ដែរ តែ​ដូចដែល​បាន​បញ្ជាក់​ពី​ខាង​ដើម​ហើយ គឺ​ត្រូវការ​ដើមទុន​ច្រើន​គួរសម​ដែរ ក្នុង​ករណី​ដែល​ចង់​ចិញ្ចឹម​ក្នុង​ទំហំ​ប៉ុន​កសិដ្ឋាន​របស់​លោក​៕

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

None



អត្ថបទបន្ទាប់


សមាគមម្រេចកំពតមិនរំពឹងខ្ពស់ចំពោះទីផ្សារចិននោះទេ ទោះបីមាន FTA កម្ពុជា-ចិនក៏ដោយ

បើទោះបីជាកម្ពុជាកំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាមួយចិននៅពេលឆាប់ៗនេះ ដែលគេរំពឹងថាទីផ្សារចិននឹងបើកចំហរកាន់តែធំ…

មូលនិធិ ព្រូដិនស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ មក​ដល់​ខេត្ត​កំពង់ចាមហើយ

ខេត្តកំពង់ចាម ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ - មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ