វិស័យទេសចរណ៍ស្រុកបន្ទាយស្រី

អាជ្ញាធរស្រុកបន្ទាយស្រី ស្នើឲ្យក្រុមហ៊ុនឯកជនចូលរួមវិនិយោគរៀបចំជាភូមិបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ


តាមរយៈបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លោកនឹងពិចារណាទៅដល់មធ្យោយបាយណាមួយ ដើម្បី រៀបចំតំបន់ ដែលសក្តានុពលនៅក្នុងស្រុកបន្ទាយស្រី ឲ្យក្លាយទៅជាភូមិបុរាណ ឬតំបន់បុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត មកកាន់ស្រុកបន្ទាយស្រី។
អាជ្ញាធរស្រុកបន្ទាយស្រី ស្នើឲ្យក្រុមហ៊ុនឯកជនចូលរួមវិនិយោគរៀបចំជាភូមិបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ

អាជ្ញាធរ​ស្រុក​បន្ទាយស្រី មាន​គម្រោង​នឹង​រៀបចំ​ជា​តំបន់ ឬ​ភូមិ​បុរាណ នៅ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ក្រោយ​ចប់​កូ​វី​ដ​-១៩ តែ​គម្រោង​នេះ​មាន​ឧបសគ្គ​ខ្លះ ព្រោះ​ខ្វះ​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​។

លោក ឃឹម ហ្វី​ណ​ង់ បាន​មាន​ប្រសាសន៍​ថា «​អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​នោះ គឺ​ខ្ញុំ​ចង់​ឲ្យ​វិស័យ​ឯកជន​គាត់​មើលឃើញ​ថា អូ​!​វា​ជា​សក្តានុពល​មួយ ដែល​អាច​រក​ប្រាក់​ចំណូល​បាន ដែល​មានការ​ទាក់ទាញ​ខ្លាំង ដែល​អាច​បង្កើត​ជា​មុខរបរ​មួយ ដែល​មាន​ប្រាក់​ចំណេញ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់​គ្នា​»​។

លោក​អភិបាលស្រុក​បន្ទាយស្រី​រូប​នេះ អះអាង​ថា បើសិន ជា​មាន​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​ជាមួយ​គម្រោង​នេះ​មែន ទីតាំង​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​រៀបចំ​ជា​ភូមិ​បុរាណ​នោះ​គឺ ភូមិ​ប្រដាក ឃុំ​ប្រដាក ក្នុងស្រុក​បន្ទាយស្រី​នេះ​តែ​ម្តង​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា «​ដោយសារ​តែ​ប្រជាជន​នៅ​ទី​នេះ ជា​ប្រពៃណី​ទំនៀមទំលាប់​នោះ​គឺ​មាន​លក្ខណៈ​រាង​បុរាណ​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​សួរ​ថា អាច​ធ្វើ​ទៅ​កន្លែង​ផ្សេង​បាន​ទេ ខ្ញុំ​ថា វា​អាច​ទៅ​រួច ស៊ីសង​ទៅ​លើ​ទំហំ​វិនិយោគ ព្រោះ​ធម្មតា ការ​រៀបចំ​ឲ្យ​មាន​ភូមិ​បុរាណ​ណាមួយ ដើម្បី​បង្អួត​បង្ហាញ​ភ្ញៀវ​ទេសចរ​នោះ គឺ​យើង​អាច​ធ្វើ​បាន សំខាន់​ឲ្យ​មានការ​ផ្សា​ភ្ជាប់​ទំនៀមទំលាប់​ប្រពៃណី​ផ្សេង​ៗ​ឲ្យ​ត្រឹមត្រូវ​»​។

បែប​នេះ​ក្តី បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ឯក​ណាមួយ​ទាក់ទង ឬ​ចាប់អារម្មណ៍​ពោះ​គម្រោង​នេះ នៅឡើយ​នោះ​ទេ ប៉ុន្តែ​លោក​អភិបាលស្រុក​បន្ទាយស្រី បញ្ជាក់​ថា តាម​រយៈ​ផែនការ​ចក្ខុវិស័យ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​រៀបចំ​វេទិការ​ទាក់ទាញ​អ្នក​វិនិយោគ​ខាង​វិស័យ​ទេសចរណ៍​មក​កាន់​ស្រុក​បន្ទាយស្រី ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​នេះ ។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុកបន្ទាយស្រី

ចំពោះ​ស្ថានភាព​ទេសចរណ៍ ក្នុងស្រុក​បន្ទាយស្រី​នា​រៀង​រាល់ពេល​ចុង​ស​ប្តា​ហ៍ បើ​ទោះ​មិន​មាន​ភ្ញៀវ​ទេសចរ​បរទេស​ក៏​ដោយ តែ​សម្បូរ​រ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ទៅ​កម្សាន្ដ​នៅ​តំបន់​ពេញ​និយម​នានា​ដូច​ជា ភូមិ​ប្រដាក បឹង​ឈូក​ជាដើម ដោយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ អះអាង​ថា អាច​រក​ចំណូល​បានជា​ធម្មតា មិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វី​ដ​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


ស្ថានភាពទឹកជំនន់នៅខេត្ត ប៉ៃលិន បាត់ដំបង និង ពោធិ៍សាត់ចាប់ផ្តើមធូរស្រាលបន្តិចហើយ

ក្រោយមានព្យុះភ្លៀង ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខេត្តចំនួន១១ ក្នុងចំណោមរាជធានីខេត្តទាំង២៥រងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ខ…

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ គ្រោងបញ្ចប់​ការចរចា​នៅ​ចុងឆ្នាំ២០២០, តើវានឹងជួយអ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា?

កម្ពុជាទើបតែបានចុះហត្ថលេខាជាផ្លូវការជាមួយចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីម្សិលមិញនេះ ហើយវាគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ