ករណីជាសះស្បើយ Covid-19

កូវីដ-១៩៖ ចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់


នៅថ្ងៃទី ១៥ ខែមេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់នៅមាន ១២២នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មី​កើនឡើង​ដល់ទៅ ០៥នាក់បន្ថែមទៀត នាំឲ្យអ្នកជាសះស្បើយសរុប​កើនដល់៩៦នាក់ ដែលស្មើនឹងប្រមាណជាង ៧៨% នៃចំនួនអ្នកឆ្លងទាំងអស់ ។
គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់៩៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០៥​នាក់​នេះ មាន​ជនជាតិ​ជាតិខ្មែរ តែ​០៣​នាក់ ដោយ​០២​នាក់​នៅ​ខេត្តបាត់ដំបង និង​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ ០២​នាក់ នៅ​ខេត្តកំពង់ចាម​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ដ​ដែ​ល  ដែល​ក្នុង​នោះ ​មាន​ស្ រី​៣៨​នាក់ និង​ប្រុស​៨៤​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៩៦​នាក់ ស្មើ​ប្រមាណ​ជា​ង ៧៨,៦៩% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប  និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ ២៦​នាក់​៕
None



អត្ថបទបន្ទាប់


អាមេរិក​, ចិន បង្អួត​ព័ត៌មាន​អំពី​វ៉ាក់សាំង​វីរុស​កូវីដ១៩ នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃតែមួយ

គេអាចនិយាយបានថា វាជាភាពចៃដន្យ​ដែល​ក្នុង​ថ្ងៃតែមួយ ប្រទេស​មហាអំណាច​ពិភព​លោក​ពីរ គឺ សហរដ្ឋ​អាមេរិក​ និង​ចិន បាន​បង្អួត​ព័ត៌មាន​គ្នា​អ…

លោក ដូណាល់ត្រាំ ប្រកាសព្យួរប្រាក់មូលនិធិរបស់អាមេរិក ទៅឲ្យ​អង្គការសុខភាពពិភពលោក

នៅថ្ងៃអង្គារ ទី ១៤ មេសា ម្សិលមិញនេះ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស អំពីការផ្អាកការផ្ដល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ