កូរ៉េខាងជើង និងកូរ៉េខាងត្បូង

កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមវិលមករកតុចរចាឡើងវិញ ក្រោយផ្ដាច់ទំនាក់ទំនងជាង២ឆ្នាំ


បងប្អូនកូរ៉េទាំងពីរផ្តើមវិលមករកតុចរចាឡើងវិញបន្ទាប់ពីបានតឹងសសៃកដាក់គ្នាបញ្ហាអាវុធនុយក្លេអ៊ែរ។ បងប្អូនកូរ៉េទាំងពីរ គឺ ទាំងកូរ៉េខាងជើង និង កូរ៉េខាងត្បូងនៅថ្ងៃអង្គារសប្តាហ៍នេះ បានផ្តើមតភ្ជាប់ទំនាកទំនងជាមួយគ្នាឡើងវិញហើយ តាមរយៈការដោះដូរសារលិខិតរវាងគ្នានិងគ្នា ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអាមេរិក AP។
បងប្អូនកូរ៉េទាំងពីរភ្ជាប់ទំនាក់ទំនងឡើងវិញ

តាម​ការ​ប្រកាស​ព័ត៌មាន​ពី​ភាគី​កូរ៉េ​ខាងត្បូង មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​គ្នា​ឡើង​វិញ បន្ទាប់​ពី​បាន​តឹង​ស​សៃ​ក​ដាក់​គ្នា ទាក់ទង​នឹង​រឿង​អាវុធ​នុយក្លេអ៊ែរ ដែល​កូរ៉េ​ខាងជើង​តែងតែ​បាញ់​សាកល្បង ដើម្បី​សម្ញែង​ទៅ​កាន់​កូរ៉េ​ខាងត្បូង ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​ផង​ដែរ​។

ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​ចេញ​សេចក្តី​ប្រកាស​ថា លោក ម៉ូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េ​ខាងត្បូង និង បុរស​ជើង​ខ្លាំង​វ័យក្មេង គី​ម ជុង​អ៊ុ​ន ប្រធានាធិបតី​កូរ៉េ​ខាងជើង បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ ជាមួយនឹង​ការ​ពង្រឹង​ចំណង​ការទូត​ឲ្យ​បាន​ប្រសើរ​ជាង​មុន កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​ផ្អាក​ទំនាក់​ទំនងជា​ផ្លូវការ​រវាង​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លះ​មក​ហើយ​។

ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​របស់ ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចេញ​សេចក្តី​ប្រកាស​ស្រ​ដៀង​គ្នា ដោយ​បាន​ទទួលស្គាល់​ការ​ប្រកាស​របស់​ភាគី​កូរ៉េ​ខាងត្បូង​។

គួរ​រំឭក​ថា ចំណង​ការទូត​របស់​បងប្អូន​កូរ៉េ​ទាំង​ពីរ រមែង​មាន​ភាព​រកាំរកូស​នឹង​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំទៅ​មិ​ញ​របប​ក្រុង​ព្យុ​ង​យ៉ាង ហាក់​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ជាមួយ​ក្រុង​សេ​អ៊ូ​ល ដែល​បាន​បណ្តែតបណ្តោយ​ឲ្យ​សកម្មជន​នយោបាយ ផ្សព្វផ្សាយ​សារ​នយោបាយ​តាម​រយៈ​ខិត​បណ្ណ នៅ​តាម​ព្រំដែន ដោយ​បាន​បញ្ចុះបញ្ចូល​ពលរដ្ឋ​កូរ៉េ​ខាងជើង​ឲ្យ​រត់គេច ឈប់​រស់នៅ​ក្រោម​របប​ក្រុង​ព្យុ​ង​យ៉ាង​។ 

នយោបាយ​ការទូត​របស់​ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង ដែល​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​ដ៏​ធំ​នៅ​ពីក្រោយ រមែង​ដាក់​សម្ពាធ​ជា​និច្ច​មក​លើ​ក្រុង​ព្យុ​ង​យ៉ាង ជា​ពិសេស​ជុំវិញ​នឹង​រឿង​អាវុធ​នុយក្លេអ៊ែរ​។

សូម​រម្លេច​បញ្ជាក់​កន្លែង​នេះ​បន្តិច​ថា ចំណង​ការទូត​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ធ្លាក់​ដល់​ចំណុច​អាក្រក់​បំផុត​ក្រោយ​បរាជ័យ​ក្នុង​ជំនួប​ចរចារ​ជា​ប្រវត្តិសាស្ត្រ​រវាង​អា​មេ​រិ​ក និង កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​២០១៩ ក្រោម​អាណត្តិ លោក​ដូ ណា​ល់​ត្រាំ ដោយ​លោក​បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ក្រុង​ព្យុ​ង​យ៉ាង ឲ្យ​បោះបង់​ចោល​កម្មវិធី​អាវុធ នុយក្លេអ៊ែរ ដែល​ជា​កម្មវិធី​តែងតែ​គម្រាមកំហែង​ដល់​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង និង ប្រទេស​ក្នុង​តំបន់​។

ដោយឡែក អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ បាន​បកស្រាយ​ថា បន្ទាប់​ពី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុង​សេ​អ៊ូ​ល​ឡើង​វិញ កូរ៉េ​ខាងជើង​ទំនងជា​នឹង​ឈាន​ទៅ​រក​សហរដ្ឋអាមេរិក​មួយទៀត ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កូរ៉េ​ខាងជើង​បន្ត​វិ​វត្ត​ទៅ​រក​ការ​ដួល​រលំ​។

មេដឹកនាំ​រដ្ឋ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​ប្រកាសប្រាប់​ទៅ​ប្រជាជន​ខ្លួន​ថា កូរ៉េ​ខាងជើង​អាច​នឹង​ជួប​គ្រោះ​អត់ឃ្លាន ដោយសារ​តែ​ទណ្ឌកម្ម កង្វះ​ស្បៀងអាហារ និង បញ្ហា​វិបត្តិ​កូ​វី​ដ​១៩​។

របាយការណ៍​ពី​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​កំពុង​ខ្វះខាត​ស្បៀងអាហារ​ប្រហែល ៨៦​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ហើយ នឹង​បន្ដ​កើនឡើង រិ​ត​តែ​អាក្រក់​ថែម​ទៀត​៕

None



អត្ថបទបន្ទាប់


បញ្ហាស្រូវធ្លាក់ថ្លៃ៖ រដ្ឋមន្ត្រីកសិកម្មបានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យ បញ្ចេញថវិកាជួយទិញស្រូវពីកសិករ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន តម្លៃស្រូវរបស់ប្រជាកសិករពិតជាបានន…

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រតិកម្មនឹងការផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែ ដោយគ្មានសីលធម៌ធុរកិច្ច

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ បាន​ចេញមុខ​ប្រតិកម្ម​ទៅនឹង​ក្រុមអ្នកផ្សព្វផ្សាយ​លក់​ពូជដំណាំហូបផ្លែពីបរទេស​ ដោយគ្មាន​សីលធម៌ធុរកិច្ច ព្រោះមុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ