នេះជាលើកទី២ហើយ ដែលឧកញ៉ាវ័យក្មេងរូបនេះ ទទួលបានពានរង្វាន់ផ្នែកការដឹកនាំធុរកិច្ចឆ្នើមក្នុងវិស័យអចលនទ្រព្យ។ តាមពិតទៅ ក្រៅពីទទួលបានពានរង្វាន់នេះ នាពេលកន្លងមក លោកឧកញ៉ា នួន រិទ្ធី ក៏ធ្លាប់បានទទួលពានអចលនទ្រព្យមួយទៀតពីចក្រភពអង់គ្លេសផងដែរ។
តើមានចំណុចសំខាន់ៗអ្វីខ្លះទើបលោកឧកញ៉ា នួន រិទ្ធី ទទួលបានពានរង្វាន់ជាបន្តបន្ទាប់?
លោកឧកញ៉ាពន្យល់យ៉ាងដូច្នេះថា៖ «តាំងពីបង្កើតក្រុមហ៊ុនមក យើងមានការរីកចម្រើនលូតលាស់ទាំងផ្នែកធនធានមនុស្ស ទាំងផ្នែកវិនិយោគទុន និងការចូលរួមជាមួយសង្គមផងដែរ។ យើងពឹងផ្អែកលើពាក្យស្លោករបស់យើងគឺ កសាងភាពជឿជាក់ មានវិជ្ជាជីវៈ និងមានតម្លាភាព។ កត្តាទាំង៣នេះ បានធ្វើឲ្យយើងខ្ញុំទទួលបានការគាំទ្រពីសំណាក់វិនិយោគទុនជាតិ និងអន្ដរជាតិ ជាពិសេស អ្វីដែលជាស្នូលសម្រាប់ក្រុមហ៊ុន គឺផ្នែកវាយតម្លៃអចលនទ្រព្យ»។
ទន្ទឹមនឹងមានការទទួលស្គាល់អំពីភាពលេចធ្លោក្នុងវិស័យអចលនទ្រព្យពីវិនិយោគិនជាតិនិងអន្តរជាតិ លោកឧកញ៉ា នួន រិទ្ធី បានបង្ហើបគន្លឹះសំខាន់ៗមួយចំនួន ដើម្បីបង្ហាញផ្លូវដល់សហគ្រិនដទៃទៀត។
លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះ៖ «យើងត្រូវមានភាពស្មោះត្រង់ កសាងភាពជឿជាក់ ហើយមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ព្រោះ គ្មានជំនាញ ហើយទៅរកស៊ីជំនាញនោះ គឺអត់ជោគជ័យនោះទេ។ មួយទៀត ពាក់ព័ន្ធនឹងតម្លាភាព ព្រោះ បច្ចុប្បន្ន ជាសម័យសាកលភាវូបនីយកម្ម មនុស្សមានការប្រកួតប្រជែង ប្រសិនបើយើងមិនបានដាក់តម្លាភាព ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់យើងទេ វានឹងបង្កើតជាភាពសង្ស័យទៅអតិថិជន បង្កើតភាពសង្ស័យទៅដៃគូរបស់យើង ធ្វើឲ្យយើងមិនជោគជ័យនោះទេ»។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖