វិស័យថាមពល

តើតម្លៃប្រេងមានការប្រែប្រួលយ៉ាងណា ក្រោយអ៊ីស្រាអែលបើកការវាយប្រ.ហារសងសឹកអ៊ីរ៉ង់?


ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបណ្តាលឲ្យមានផលប៉ះពាល់ដល់តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ប្រមាណជា២% ខណៈដែលផលប៉ះពាល់លើអ៊ីរ៉ង់វិញត្រូវបានទីក្រុងតេអេរ៉ង់ អះអាងថា មានតិចតួចប៉ុណ្ណោះ ហើយតួលេខដំបូងបានអះអាងថា ការវាយប្រហារសងសឹកនេះបានសម្លាប់មនុស្ស៤នាក់។ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល តម្លៃប្រេងនៅទីផ្សាអន្តរជាតិ បានកើនឡើងដល់ជាង៧៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនៅអាម៉េរិក មានតម្លៃជិត៧២ដុល្លារក្នុងមួយបារ៉ែល។
វិស័យថាមពល
ដោយ

ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មកលើអ៊ីរ៉ង់ ចំនួន២០គោលដៅ នៅទូទាំងប្រទេស ត្រូវបានលោក ម៉ាស៊ូត ភេហ្សេខេន ( Masoud Pezeshkian) ប្រធានាធីបតីអ៊ីរ៉ង់ អះអាងថា បានធ្វើឱ្យមនុស្ស៤នាក់ស្លាប់ តែបានបង្កជាប៉ះពាល់តិចតួចប៉ុណ្ណោះ ស្របពេលដែលទីផ្សារប្រេងពិភពលោកមានការប្រែប្រួលតិចតួចនៅឡើយ។ តាមសេចក្តីរាយការណ៍របស់សារព័ត័មាន the National បានឲ្យដឹងថា ការវាយប្រហារនេះ គឺពិតជារំខានដល់ការផ្គត់ផ្គង់ពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតម្លៃប្រេងមិនទាន់ឡើងខ្លាំងនៅឡើយទេ ។ ក្រោយការវាយប្រហារតម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស ដែលជាទីផ្សារប្រេងពីរភាគបីរបស់ពិភពលោកបានកើនឡើងត្រឹមតែ២,២៥%ប៉ុណ្ណោះ ដោយតម្លៃប្រេងឆៅមានតម្លៃជាង៧៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនៅទីផ្សារសហរដ្ឋអាម៉េរិក បានឡើងថ្លៃ២,២៧% ដែលជំរុញឱ្យតម្លៃប្រេងឡើងដល់ជិត៧២ដុល្លារក្នុងមួយបារ៉ែល។

លោក វាន់ដាណា ហារី ( Vandana Hari) នាយកប្រតិបត្តិក្រុមហ៊ុន Vanda Insights មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានថ្លែងថា ប្រសិនបើមិនមានការវាយប្រហារសងសឹកទេនោះ តម្លៃប្រេងឆៅអាចធ្លាក់ចុះដល់រង្វង់៧០ដុល្លារនៅក្នុងមួយបារ៉ែល ប៉ុន្តែផ្ទុយទៅវិញក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានវាយប្រហារខ្លួនកាលពីដើមខែតុលា ដោយមីស៊ីលប្រមាណជា២០០គ្រាប់ បានធ្វើឲ្យការប៉ាន់ប្រមាណពីតម្លៃប្រេងមានការប្រែប្រួល។

ដោយឡែក លោក ចូសេព ដារ៉េ (Joseph Dahrieh) អ្នកគ្រប់គ្រងនៅក្រុមហ៊ុនឈ្មួញជើងសាមួយបាននិយាយថា ប្រសិនប្រទេសទំាងពីរបើកការវាយប្រហារសងសឹកដាក់គ្នាបន្តទៀតនោះ អាចជំរុញឲ្យតម្លៃប្រេងនៅលើទីផ្សារនឹងកើនឡើង ហើយរិតតែធ្ងន់ធ្ងរ ជាពិសេសប្រសិនបើភាគីផ្សេងទៀតត្រូវបានទាញចូលទៅក្នុងជម្លោះនេះ។ លោកបានបន្តថា ក្នុងពេលជាមួយគ្នានេះ កត្តាផ្សេងទៀតអាចបន្តជះឥទ្ធិពលលើទីផ្សារ ដូចជាការប្រែប្រួលតម្រូវការប្រេងនៅប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរ គឺចិន និងសហរដ្ឋអាម៉េរិក។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះការប្រើប្រាស់ប្រេងឆៅរបស់ប្រទេសចិនបានបង្ហាញពីសញ្ញាធ្លាក់ចុះនៅប៉ុន្មានខែថ្មីៗនេះ ដែលអ្នកវិភាគសន្មតថា ជាការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី។

គួររំលឹកថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មកលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន គឺសំដៅប្រឆាំងនឹងមូលដ្ឋានយោធានៅក្នុងខេត្តអ៊ីឡាម (Ilam) ខេត្តខូសេស្តាន ( Khuzestan) និងទីក្រុងតេអេរ៉ង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សមាជិកសហគមន៍កសិកម្មទំនើបអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប ដោយមិនចាំបាច់មានវត្ថុបញ្ចាំ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា អត្ថប្រយោជន៍ដ៏សំខាន់នៅក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើប គឺសហគមន៍នឹង…

ការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិន លើរ៉ែលីចូម បានជំរុញឱ្យមានការបង្កើតអណ្តូងរ៉ែថ្មីដ៏ចម្រូងចម្រាសនៅអាម៉េរិក

កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីដោយមិនពឹងផ្អែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ