អត្ថបទ​ពាណិជ្ជកម្ម

ហ្គ្រែបម៉ាត (GrabMart) កម្មវិធី​ទូរសព្ទដៃ​ដែលផ្ដល់​សេវាដឹកជញ្ជូន​ទំនិញ​ឆាប់​រហ័ស​​ដល់​ផ្ទះលោកអ្នក!


កម្មវិធី GrabMart ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ប្រចាំ​ថ្ងៃ​ឆាប់​រហ័ស ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។
កម្មវិធី​សេវា​ដឹក​ជញ្ជូន​ទំនិញ​ឆាប់​រហ័ស​ប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រាជ​ធានី​ភ្នំពេញ
ដោយ

ឥឡូវនេះ ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​អាច​ទិញ​គ្រឿង​ទេស អាហារ​កញ្ចប់ ផលិតផល​ថែ​រក្សា​សុខភាព ផលិតផល​ថែ​រក្សា​សម្រស់ កាដូ និងទំនិញ​ជាច្រើន​ទៀត តាមរយៈ​កម្មវិធី Grab ដោយ​ដឹក​ជញ្ជូន​សម្រាប់​លោកអ្នក​ក្នុង​រយៈពេល​តិច​ជាង ១​ម៉ោង។

ដោយគ្រាន់តែ​បញ្ចូល​អាសយដ្ឋាន​របស់ខ្លួន​នៅ​ក្នុង​មុខងារ​កម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជន​​នឹង​​ឃើញ​បញ្ជី​រាយនាម​មុខ​ទំនិញ​ដែល​អាច​ទិញ​បាន នៅ​តាម​ហាង​ដែល​នៅ​ជិត​អាសយដ្ឋាន​របស់​ខ្លួន​បំផុត។ ឈ្មោះហាងទំនិញ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​ទិញ​ទំនិញ អាស្រ័យ​លើ​ទីតាំង​របស់​អតិថិជន រួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថាន​យូឃែរ (Ucare Pharmacy) និង វីននេស​កម្ពុជា (Winest Cambodia)។

នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាល រាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និង​តំបន់​មួយចំនួន​ទៀត​ដែល​នៅក្បែរ​សង្កាត់​ខណ្ឌ​ទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូន របស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរបាន ហើយទំនិញដែលដឹកជញ្ជូន ត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ 

ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគត ដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូល នាពេលឆាប់ៗខាងមុខនេះ។

លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើង តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននិងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូបើកបររបស់យើង ឲ្យទទួលបានប្រភពចំណូលបន្ថែមផងដែរ។»

លោក Alkaff  បានបន្ថែមទៀតថា ៖ «នៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ ជាបន្ទាន់  ដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើងនឹងរង់ចាំជួយសម្រួលដល់ពួកគេជានិច្ច»៕




អត្ថបទបន្ទាប់


វៀតណាមរកឃើញអ្នកត្រឡប់ចូលស្រុក ៤នាក់ មានកូវីដ-១៩ ក្នុងនោះមានម្នាក់មកពីកម្ពុជា

កាលពីថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ ប្រទេសវៀតណាមប្រកាសថា បានរកឃើញអ្នកធ្វើដំណើរពីក្រៅប្រទេសត្រឡប់ចូលប្រទេសវៀតណាមវិញចំនួន ៤នាក់ គឺមានវិជ្ជម…

សាលារាជធានីភ្នំពេញ ព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល

រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ ជូនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្ន ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ