ផ្លូវថ្មី137K បានបញ្ចប់ការសាងសង់ ប្រវែងជាង ៤០០ម៉ែត្រ តភ្ជាប់ទៅ រហូតទៅដល់ ២ សង្កាត់ គឺសង្កាត់កាកាប២ និងសង្កាត់សំរោងក្រោម ដែលទើបតែបញ្ចប់ការសាងសង់រួចរាល់ហើយដែរ ផ្លូវថ្មីនេះបានជួយសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងផ្ដល់ឱកាសដល់គម្រោង ផាក លែន ពោធិ៍ចិនតុង មួយនេះកាន់តែមានភាពល្អប្រសើរសម្រាប់ការប្រកបអាជីវកម្ម។
គួររំលឹកផងដែរថា គម្រោង ផាក លែន ពោធិ៍ចិនតុង ទើបនឹងបើកលក់ជាផ្លូវការកាលពីដើមឆ្នាំ ២០២២ ហើយត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ គម្រោងមួយនេះបានលេចចេញជារូបរាងយ៉ាងរហ័សគួរអោយកត់សម្គាល់។ ក្នុងគម្រោងមានជាប្រភេទវីឡាទោល វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ដែលកំពុងប្រគល់ជូនអតិថិជនបណ្តើរៗកាលពីពេលថ្មីៗនេះ ។
គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅក្នុងទីតាំងដ៏អំណោយផល ត្រឹមតែ ២នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ជាមួយនឹងផ្លូវខ្វែងខ្វាត់ ងាយស្រួលចេញចូលធ្វើដំណើរ មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នោះមានចរន្ដសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងទីប្រជុំជនដែលល្អទាំងសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម។
ក្នុងគម្រោងផ្ទាល់មានសាងសង់ឡើងនូវសួនឧទ្យានធំល្វឹងល្វើយ ដែលអាចដើរកម្សាន្ដ លំហែរអារម្មណ៍ ឬហាត់ប្រាណដោយគ្មានក្តីបារម្ភ អមជាមួយដើមឈើធំៗ និងធម្មជាតិចម្រុះពណ៍ដ៏ស្រស់ត្រកាល ព្រមជាមួយនឹងកន្លែងក្មេងលេង ដែលជួយដល់ការអភិវឌ្ឍ ភាពឆ្នៃប្រឌិតប្រាជ្ញា និងកាយសម្បទានរបស់កុមារថែមទៀតផង។
ក្រុមហ៊ុន ជីប ម៉ុង លែន មានបេសកម្មផ្តល់ជូនគម្រោងលំនៅដ្ឋានដែលផ្តោតសំខាន់លើទីតាំង
ដែលមានសក្តានុពលទាំងការរស់នៅ និងប្រកបអាជីវកម្ម។
ចំនុចពិសេសនៃក្រុមហ៊ុនអចលទ្រព្យដ៏លេចធ្លោនេះ គឺគុណភាពសំណង់ដ៏មានភាពរឹងមាំ ដែលទទួលបានការគាំទ្រ និងកោតសសើរពីសំណាក់អតិថិជនរបស់ខ្លួនគ្រប់ទិសទី។ ការប្រើប្រាស់គ្រឿងសំណង់ និងសម្ភារៈបំពាក់ជូនក្នុងផ្ទះមានគុណភាពខ្ពស់បំផុត ដើម្បីប្រាកដថាអតិថិជនទទួលបានផ្ទះក្នុងក្តីស្រមៃប្រកបដោយទំនុកចិត្ត។
កាន់តែពិសេស ជីប ម៉ុង លែន ក៏មានផ្តល់ជូនឱកាសទិញផ្ទះកាន់តែងាយស្រួល បង់ឥតការប្រាក់រហូតដល់ ២៥ ខែនៅគ្រប់គម្រោងផងដែរ៕