ពាណិជ្ជកម្ម តែងតែបន្តពង្រីកប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅអំឡុងពេលវិបត្តិកូវីដ-១៩ នេះ ក្នុងនោះក្រុមហ៊ុនបានចូលរួមចំណែកក្នុងការផ្តល់សេវាសាច់ប្រាក់ឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដើម្បីយកទៅប្រើប្រាស់។
លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យដឹងថា នៅអំឡុងពេលឆ្នាំ២០២០កន្លងទៅ កំណើននៃការទទួលសាច់ប្រាក់ច្រើនជាងធម្មតា បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។
បែបនេះក្តី ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់រូបនេះ អះអាងថា ក្រុមហ៊ុន ធ្លាប់មានគម្រោងពង្រីកសាខាបន្ថែមឲ្យបាន៣នៅក្នុងឆ្នាំ២០២០ ប៉ុន្ដែត្រូវបន្ថយមកនៅត្រឹមតែមួយវិញ ដោយសារតែបញ្ហាកូវីដ-១៩ ។
សូមជម្រាបថា ក្រុមហ៊ុន ឃែស យូ អាប់ បានបង្កើតឡើងកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០ ដោយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ក្រុមហ៊ុនបានពង្រីកសាខា និងលក់ហ្រ្វេនឆាយរបស់ខ្លួនជាបន្តបន្ទាប់ ដែលគិតរហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានពង្រីកខ្លួន ១៨សាខាហើយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត
សូមទស្សនាវីដេអូលម្អិតនៅខាងក្រោម៖