គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ1 ចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំសហគមន៍ទំនើបចម្រុះ រួមបញ្ចូលទាំងគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្មរួម ដែលមានសក្តានុពលសម្រាប់ការប្រកបអាជីវកម្ម និងជាទីតាំងពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត នឹងធ្វើឲ្យគម្រោងនេះក្លាយជាស្នូលនៃការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម ទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់តែម្តង។
គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មីដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់ មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ និងផ្លូវរត់ Marathon ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន បានអភិវឌ្ឍឡើងជាមួយហ្សបហោស៍ប្រភេទថ្មីសុទ្ធសាធ ដែលមានទំហំ 4.5m x 14m កម្ពស់3ជាន់ បែងចែកចេញជា 4បន្ទប់គេង 5បន្ទប់ទឹក បរិវេណចម្អិនអាហារ និងបរិវេណសម្រាប់ប្រកបអាជីវកម្ម និងទទួលភ្ញៀវ ដែលស័ក្តិសមឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ ផាសុកភាពក្នុងការរស់នៅ និងប្រកបអាជីវកម្ម។
គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបរិស្ថានបៃតងស្រស់ ព្រមទាំងបណ្តុំពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច-ធំគ្រប់ប្រភេទ ស្ថិតក្នុងបណ្តុំសហគមន៍អភិវឌ្ឍទំនើបចម្រុះបែបនេះ អតិថិជនប្រាកដជាទទួលបាននូវបទពិសោធន៍ នៃការរស់នៅដ៏អស្ចារ្យ ជាមួយគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន ប្រកបដោយភាពស៊ីវិល័យ ឧត្តមភាព សុវត្ថិភាព សុខុមាលភាព និងសុភមង្គលក្នុងក្រុមគ្រួសារ ដែលនឹងធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth