PfizerនិងModernaឡើងថ្លៃវ៉ាក់សាំង

ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកចំនួន២ ដំឡើងថ្លៃលក់វ៉ាក់សាំង ចំពេលអឺរ៉ុបកំពុងមានតម្រូវការខ្ពស់


ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនពីរក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Pfizer និង Moderna បានប្រកាសដំឡើងថ្លៃវ៉ាក់សាំងរបស់ខ្លួន ក្នុងកុងត្រាថ្មីដែលផ្គត់ផ្គង់ឲ្យសហភាពអឺរ៉ុបស្របពេលដែល អឺរ៉ុបកំពុងមានតម្រូវការខ្ពស់ដើម្បីសម្រេចឲ្យបានតាមផែនការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនពីរក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Pfizer និង Moderna បានប្រកាសដំឡើងថ្លៃវ៉ាក់សាំងរបស់ខ្លួន ក្នុងកុងត្រាថ្មីដែលផ្គត់ផ្គង់ឲ្យសហភាពអឺរ៉ុប

តម្លៃ​វ៉ាក់សាំង Pfizer សម្រាប់​កុងត្រា​ថ្មី​ជាមួយ​អឺរ៉ុប​បាន​កើនឡើង​ពី​ប្រហែល ១៨​ដុល្លារ​ក្នុង​មួយ​ដូ​ស មក​ដល់​ប្រមាណ ២៣​ដុល្លារ​អា​មេ​រិ​ក​ក្ន​ង​មួយ​ដូ​ស​។ ដោយឡែក សម្រាប់​វ៉ាក់សាំង Moderna បាន​កើន​តម្លៃ​ពី​ជាង ២២​ដុល្លារ​មក​ដល់ ២៥.៥០​ដុល្លារ​ក្នុង​មួយ​ដូ​ស​។ នេះ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អា​មេ​រិ​ក Financial Times​។

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដំឡើង​ថ្លៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំង​ពីរ​នេះ គឺ​មិន​មានរឿង​អ្វី ដែល​មិន​ប្រក្រតី​នោះ​ទេ ពោល​បើ​តាម​និ​តិ​វិធី​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចសន្យា​តម្លៃ នៃ ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​តែង​មានការ​ប្រែប្រួល​នៅ​ពេល​ដែល​គេ​ធ្វើ​កុងត្រា​ថ្មី​ម្តង​ៗ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ដំឡើង​ថ្លៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​វ៉ាក់សាំង​អា​មេ​រិ​ក Pfizer និង Moderna បាន​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​របស់​វា​ផង​ដែរ ក្រោយ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​វ៉ាក់សាំង​ដែល​មាន​កម្រិត​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ​។ ជាមួយ​គ្នា​នេះ តម្រូវការ​នៃ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ ក៏​កំពុង​តែ​មាន​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ ជា​ពិសេស​គឺ វ៉ាក់សាំង​ប្រភេទ Pfizer តែ​ម្តង​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការពារ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ថ្មី​ៗ​នេះ​ក្រុមហ៊ុន Pfizer បាន​ស្នើ​ដល់​អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក ឲ្យ​មានការ​អនុញ្ញាត​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ បន្ថែម ជា​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​មេរោគ​បំប្លែង​ថ្មី​នេះ​។

វ៉ាក់សាំង Pfizer នេះ ក៏​មានការ​ប្រើប្រាស់​ជា​ច្រើន​នៅ​ប្រទេស​លោក​ខាងលិច​ផង​ដែរ ដោយ​ក្នុង​នោះ សហភាព​អឺរ៉ុប​ដែល​ជា​អ្នក​ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer ទើបតែ​បាន​ប្រកាស​ពី​មហិច្ឆតា​ចង់​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់ ៧០% មុន​រដូវក្តៅ​ឆ្នាំ​នេះ​។

គួរ​ជម្រាប​ថា កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​អា​មេ​រិ​ក Pfizer ទើបបាន​ប្រកាស​ពី​ការ​បង្កើន​គោលដៅ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ខ្លួន ពី​ចំនួន ២៦​ពាន់​លាន​ដុល្លារ ឲ្យ​បាន​ដល់​ទៅ​ជាង ៣៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ក្រោយ​មើលឃើញ​សន្ទុះ​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​វ៉ាក់សាំង​ក្នុង​ត្រី​មាន​ទី​២ បាន​កើនឡើង​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនថ្មីៗនៅតែចាប់អារម្មណ៍មកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទោះកូវីដ-១៩បន្ដរាតត្បាតខ្លាំងយ៉ាងណាក្ដី

នៅមួយរយៈពេលចុងក្រោយនេះ ការចុះបញ្ជីបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនធំៗនៅក្នុងផ្សារភាគហ៊ុនកម្ពុជា មានការកើនឡើងជាបន្ដបន្ទាប់ បើទោះបីជ…

រលកកូវីដ-១៩នៅចិន ចាប់ផ្ដើមកម្រើកឡើងវិញគួរឲ្យបារម្ភ ជាមួយវត្តមានមេរោគបំប្លែងថ្មី ឌែលតា

ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលធំ ប្រទេសចិនពេលនេះកំពុងប្រឈមមុខនឹងការកម្រើកឡើងវិញហើយ នូវករណីឆ្លងកូវីដ១៩ ថ្មីៗ ក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ