បុរីប៉េងហួត

បុរី ប៉េងហួត ពង្រីកការវិនិយោគលើផ្ទៃដី ២០០ហិកតាបន្ថែមទៀតនៅបឹងស្នោទោះបីជាកូវីដ-១៩កំពុងរាតត្បាត


ក្រុមហ៊ុនបុរី ប៉េង ហួត ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីតៗ និងធំជាងគេនៅកម្ពុជានោះ បានពង្រីកការអភិវឌ្ឍគម្រោងរបស់ខ្លួនបលើផ្ទដៃ២០០ហិកតាបន្ថែមទៀត នៅតំបន់បឹងស្នោ បើទោះបីជាបច្ចុប្បន្នកំពុងមានការបន្ដរាតត្បាតនៃមេរោគសកលកូវីដ-១៩ នៅកម្ពុជាំក៏ដូចជាសកលលោកក៏ដោយ។
បុរី ប៉េងហួត ពង្រីកការវិនិយោគលើផ្ទៃដី ២០០ហិកតាបន្ថែមទៀតនៅបឹងស្នោទោះបីជាកូវីដ-១៩កំពុងរាតត្បាត
ដោយ

គម្រោង​ថ្មី​របស់​បុរីប៉េងហួតមួយនេះ មាន​ឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម វគ្គ២ អេកូខលឡិកសិន ដែលនឹង​ត្រូវអភិវឌ្ឍ​សាងសង់​លើ​ផ្ទៃ២០០ហិកតាបន្ថែមទៀត ដែលក្នុងនោះ មានបែងចែក​ជា​មាន៦គម្រោង ហើយបើ​សរុបមកទល់ពេលនេះ ក្រុមហ៊ុនបុរី ប៉េងហួត បាន និងកំពុង​អភិវឌ្ឍ​លើផ្ទៃដី​ប្រមាណ ៤០០ហិកតា​ហើយ នៅក្នុងតំបន់​បឹងស្នោនេះ។ បើតាម ប្រធានផ្នែកលក់ជាន់ខ្ពស់​នៃក្រុមហ៊ុន​បុរី ប៉េងហួត បាន​អះអាងថា គ្រាន់តែផ្លូវ ៣ខ្សែ ដែលក្រុមហ៊ុន​បាន​សាងសង់​នៅក្នុង​គម្រោងថ្មី​ហ្គ្រេនស្តាផ្លាទីនីម វគ្គ២ អេកូខលឡិកសិននេះ ចំណាយអស់ដល់ទៅ ១០លានដុល្លារឯណោះ។ មិនបញ្ចប់ត្រឹមតែប៉ុណ្ណឹង​ បើតាមអ្នកស្រី​ ទេព កន្និដ្ឋា ក្រុមហ៊ុនបុរីប៉េងហួត មានគម្រោងនឹងអភិវឌ្ឍ​គម្រោងថ្មីៗ​បន្ថែមទៀត ក្រោយពីបញ្ចប់គម្រោងអេកូខលឡិកសិន នៅចុងឆ្នាំ២០២៣ខាងមុខនេះ៕

ចង់ជ្រាបច្បាស់ជាងនេះ​ សូមទស្សនាសេចក្តីរាយការណ៍បន្ថែម៖

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក FedEx នឹងហោះហើរត្រង់មកកម្ពុជានៅខែមិថុនាខាងមុខ?

ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក ហ្វីដិកស៍ FedEx គ្រោងនឹងហោះហើរត្រង់មកកម្ពុជានៅអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដែលវាគឺជាពន្លឺមួយដែលអ្ន…

ផ្ទុះ​កូវីដ​-១៩​ក្នុង​សហគមន៍​ជា​លើក​ទី៣ ខណៈ​ព្រឹក​​នេះមាន​ករណី​ឆ្លង​ដល់​ទៅ ៣២នាក់

តាមរយៈការថ្លែងសារពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ