ទុនវិនិយោគនៅក្នុងប្រទេស

ហ្វីលីពីនជំរុញឲ្យអាម៉េរិក និងសម្ពន្ធមិត្តបង្កើនសន្ទុះវិនិយោគ ដើម្បីទប់ទល់ឥទ្ធិពលចិន


ក្នុងនាមជាសម្ពន្ធមិត្តទាំងសេដ្ឋកិច្ច និងយោធា ហ្វីលីពីនកំពុងដាក់សម្ពាធលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យជំរុញពាណិជ្ជកម្ម និងការវិនិយោគមកកាន់ប្រទេសខ្លួន ខណៈភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងកាន់តែឡើងកម្តៅ។ ហ្វីលីពីនបារម្ភថា មហាយក្សចិន នឹងយកបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដាក់សម្ពាធលើសេដ្ឋកិច្ចខ្លួន។
ទុនវិនិយោគនៅក្នុងប្រទេស
ដោយ

សារព័ត៌មានធំៗដូចជា Financial Time បានធ្វើសេចក្តីរាយការណ៍ថា ហ្វីលីពីននៅពេលនេះកំពុងស្ថិតនៅក្រោមដង្កៀបសេដ្ឋកិច្ចពីចិន ដោយប្រទេសនេះជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក និងកំពុងមានភាពតានតឹងកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូងជាមួយចិន។

លោក អាល់ហ្វ្រេដូ ផាសល (Alfredo Pascual) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សន្តិសុខនិងសេដ្ឋកិច្ចគួរតែក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងយុទ្ធសាស្រ្ត ដែលហ្វីលីពីនកំពុងកសាងជាមួយសម្ពន្ធមិត្តរបស់ខ្លួនជាពិសេសគឺសហរដ្ឋអាម៉េរិក។

លោកបានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ ពីព្រោះប្រសិនបើយើងមានសុវត្ថិភាពខាងសេដ្ឋកិច្ច យើងក៏អាចមានលទ្ធភាពក្នុងការពង្រឹងសមត្ថភាពការពាររបស់យើងផងដែរ ប៉ុន្តែប្រសិនបើយើងមិនមានសុវត្ថិភាពផ្នែកសេដ្ឋកិច្ចទេ យើងមិនអាចបង្វែរ ឬប្រើប្រាស់ធនធានសម្រាប់ការពារបានទេ។

មកទល់ពេលនេះជម្លោះសមុទ្រចិនខាងត្បូងបានក្លាយជាចំណុចសំខាន់រវាងហ្វីលីពីន និងចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។ កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបាញ់កាំភ្លើង បាញ់ទឹកទៅលើទូកនេសាទហ្វីលីពីន និងធ្វើឱ្យប្រជាជនហ្វីលីពីនរងរបួសជាច្រើននាក់។

នៅពេលនេះសហរដ្ឋអាម៉េរិកបានកំពុងបង្កើនការចូលរួមផ្នែកយោធាជាមួយហ្វីលីពីន ដែលជាសម្ពន្ធមិត្តចំណាស់បំផុតរបស់ខ្លួននៅអាស៊ី តែទីក្រុងម៉ានីលចង់បានបន្ថែមទៀតលើផ្នែកសេដ្ឋកិច្ចចំពេលមានភាពតានតឹងកើនឡើង។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ហ្វីលីពីនម្នាក់បាននិយាយថា ហ្វីលីពីនកំពុងសម្លឹងមើលផងដែរនៅក្នុងបរិបទនៃភាពងាយរងគ្រោះចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ចដោយប្រទេសចិន។

មកដល់ពេលនេះ អាមេរិកជាប្រភពទុនដ៏ធំបំផុតនៅក្នុងតំបន់ ជាមួយនឹងការវិនិយោគដែលមានតម្លៃជិត៣៧ពាន់លានដុល្លារនៅអាស៊ាន ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីន គឺមានចំនួនតិចតួច៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃថា ការតម្លើងប្រាក់ឈ្នួលគ្មានប្រយោជន៍ដល់សេដ្ឋកិច្ច និងស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញ

សហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រចាំថ្ងៃឱ្យឡើង…

រស្ស៊ីចាប់ផ្ដើមចាត់វិធានការរឹបអូសទ្រពសម្បត្តិគ្រប់គ្រងដោយពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកដើម្បីជាការសងសឹក

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិក ដើម្បីសងសឹកចំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ