​​​​​​ វិស័យការបរទេស

អគ្គលេខាធិការអាស៊ាន ជំរុញឱ្យកម្ពុជា និងថៃ បង្កើនការចរចាផ្លូវការទូត ដើម្បីឆ្ពោះទៅរកសន្តិភាព


ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា កម្ពុជា និងថៃ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើផ្លូវការទូត ដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមាន​។ លោកបានថ្លែងបែបនេះក្នុងអំឡុងពេលជួបជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នាវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ាន លើកទី១០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ កាលពីថ្ងៃទី៣០ ខែកក្កដា។
​​​​​​ វិស័យការបរទេស
ដោយ

ក្នុងអំឡុងកិច្ចពិភាក្សាខាងលើ ឯកឧត្តម កៅ គឹមហួន បានគូសបញ្ជាក់ពីសមិទ្ធផល និងលទ្ធផលចម្បងៗដែលអាស៊ាន សម្រេចបាន ក្រោមអាណត្តិជាប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីន នាឆ្នាំ២០២៦ នេះ។ លោក ក៏បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តំបន់ក្នុងការជំរុញអាទិភាពផ្សេងៗ និងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមាន។
ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អគ្គលេខាធិការអាស៊ាន រូបនេះ បានគូសបញ្ជាក់ថា អាស៊ាន ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីឆ្នាំ២០២៥ កន្លងទៅ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅសងខាងព្រំដែនរហូតធ្វើឱ្យប្រជាជន នៃប្រទេសទាំងពីរត្រូវបាត់បង់ទីជម្រក និងផ្លាស់ទីលំនៅ។ ទោះបីជាបច្ចុប្បន្នប្រទេសទាំងពីរមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ប៉ុន្តែបញ្ហាស្នូលនៅតែមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។
ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ ជំរុញឱ្យភាគីទាំងពីរចាប់យកឱកាសនេះ ដើម្បីពង្រឹងការចរចា និងកិច្ចការទូតដោយលោកសង្កត់ធ្ងន់ថា ការបន្តប្រាស្រ័យទាក់ទងគ្នា គឺជាកត្តាចាំបាច់បំផុតក្នុងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ព្រោះកម្ពុជា និងថៃ គឺជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នារហូតតទៅ ហើយនៅតែមានលំហយ៉ាងទូលំទូលាយ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតគ្រប់រូបភាព៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អ្នកប្រើប្រាស់កម្ចីកសិកម្មត្អូញត្អែរពិបាកទទួលបានឥណទាន​ដោយសារនីតិវិធីស្មុគស្មាញ

ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានអះអាងថា កសិករមួយចំនួនដែលកំពុងស្ថិតក្នុងបណ្តុំផលិតកម្មកំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការទទួលបា…

វៀតណាម ធ្វើ​កំណែទម្រង់ទ្រង់ទ្រាយធំ ដើម្បីកៀរគរដើមទុនពីផ្សារភាគហ៊ុនឱ្យបាន៧៦ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ

វៀតណាម កំពុងចាប់​​ផ្ដើមកំណែទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយធំបំផុតមិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​កំណត់គោលដៅកៀរគរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ