ហ្វីលីពីនចេញឯកសារស្តីពីសន្តិសុខជាតិថ្មី

ហ្វីលីពីនមើលឃើញហានិភ័យនៃជម្លោះលើតៃវ៉ាន់ជា«កង្វល់ដ៏ចម្បង» និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ពួកមហាអំណាច


យោងតាមការចេញផ្សាយគោលនយោបាយសន្តសុខជាតិសម្រាប់រយៈពេល៦ឆ្នាំ ហ្វីលីពីនត្រូវតែស្វែងរកការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយការគំរាមកំហែង ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងត្រូវបន្តគោលនយោបាយការបរទេសឯករាជ្យមួយដោយខ្លួនឯង។ ឯកសារនោះបង្ហាញថា ហានិភ័យនៃជម្លោះនៅកោះតៃវ៉ាន់ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចគឺបញ្ហាធំដែលហ្វីលីពីនកំពុងពើបប្រទះនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ហ្វីលីពីនចេញឯកសារស្តីពីសន្តិសុខជាតិថ្មី
ដោយ និង

នៅក្នុងឯកសារគោលនយោបាយសន្តិសុខជាតិ៤៨ទំព័រ ដែលប្រធានាធិបតីលោក Ferdinand Marcos បានអនុម័តនាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងចិន និងការបង្កើនការប្រកួតប្រជែងក្នុងចំណោមមហាអំណាច នឹងរូមចំណែកធ្វើឱ្យទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែតានតឹងឡើង»។
ឯកសារដែលចេញដោយក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីននោះសង្កត់ធ្ងន់ថា «ក្តីបារម្ភចម្បងរបស់យើងនៅពេលនេះគឺច្រកសមុទ្រតៃវ៉ាន់។

ជម្លោះយោធាណាមួយនៅច្រកសមុទ្រតៃវ៉ាន់នឹងជះឥទ្ធិពលដោយជៀសមិនរួចទៅលើហ្វីលីពីនទាំងភូមិសាស្ត្រ និងវត្តមានរបស់ប្រជាជនហ្វីលីពីនជាង១៥ម៉ឺននាក់ដែលកំពុងរស់នៅលើកោះនេះ។ លើសពីនេះ ស្ថានភាពសេដ្ឋកិច្ច លំហូរចូលនៃជនភៀសខ្លួន និង សុខុមាលភាពរបស់ប្រជាជននៅក្រៅប្រទេសក៏ជាកង្វល់ដែលរដ្ឋាភិបាលគួរផ្តោតអារម្មណ៍ដែរ។
ក្រៅពីនេះ ឯកសារគោលនយោបាយសន្តិសុខជាតិនោះក៏បានផ្តោតសំខាន់ទៅលើការគ្រប់គ្រងស្បៀង និងថាមពលជាអទិភាព និងថាសមុទ្រចិនខាងត្បូងនៅតែជា«ផលប្រយោជន៍ជាតិស្នូលសម្រាប់ហ្វីលីពីន»។ ឯកសារនោះបានសរសេរទៀតថា ដើម្បីសម្រេចបាននូវសន្តិសុខថាមពល រដ្ឋាភិបាលហ្វីលីពីននឹងត្រូវរុករកការអភិវឌ្ឍស្តុកបំរុងនៅឯនាយសមុទ្រ រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីប្រទេសដទៃ។
មែនមែទនទៅ ទំនាក់ទំនងហ្វីលីពីនជាមួយចិនហាក់មានកម្តៅឡើងជាថ្មីក្រោមការដឹកនាំរបស់លោក Marcos ដែលគេមើលឃើញថាហ្វីលីពីនកំពុងបែរងាកទៅរកសម្ព័ន្ធមិត្តប្រពៃណីខ្លួនវិញគឺអាមេរិក។ ក្នុងឯកសារដែលលោកម៉ាកូសដាក់ឱ្យអនុម័តនោះឱ្យដឹងទៀតថា ហ្វីលីពីននឹងត្រូវពង្រឹងសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក រួមទាំងយន្តការដែលមានស្រាប់ផ្សេងទៀតជាមួយដៃគូក្នុងតំបន់ ដើម្បីសម្រេចបាននូវសមត្ថភាពការពារដែលអាចជឿទុកចិត្តបាន៕




អត្ថបទបន្ទាប់


វិស័យឯកជនថៃនិងវៀតណាម កំណត់គោលដៅពាណិជ្ជកម្មទ្វេរភាគីឡើងដល់ ២៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥

វិស័យឯកជននៅក្នុងប្រទេសថៃ និងវៀតណាមបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់តម្លៃ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០២៥…

ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយបន្ថែមទៀតជាង ១៧ ពាន់លានដុល្លារក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមហ៊ុន នាំចេញ

និយតករហិរញ្ញវត្ថុរបស់កូរ៉េ ខាង ត្បូង បាននិយាយ ថា អាជ្ញាធរហិរញ្ញវត្ថុនឹង ផ្តល់ថវិកាប្រមាណ ជាង ១៧ ពាន់លានដុល្លារ អាមេរិក នៅក្នុងកញ្ចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ