រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើនកោះកុរ បានមកទទូលការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣។ នេះ ដែលបានសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានការចូលរួមទាំងអស់គ្នាជាមួយនឹងរាជរដ្ឋភិបាល ដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលកូវីដ១៩ ក៏ដូចជាបានបង្កើតនូវភាពស៊ាំនៅក្នុងខ្លួន និងសហគមន៍ឲ្យកាន់តែរឹងមាំ នៅក្នុងការទប់ស្កាត់នៃការឆ្លងកូវីដ-១៩ជាថ្មី នៅក្នុងសហគមន៍ជាបន្តទៅទៀតផងដែរ។
យ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងខណ្ឌទាំង១១ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដែលមិនទាន់បានមកទទួលការចាក់វ៉ាក់សាំង ពីសំណាក់ក្រុមគ្រូពេទ្យនៃកងយុទ្ធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ សូមមកទទួលការចាក់វ៉ាក់សាំង ឲ្យទាន់ពេលវេលា និងទៅតាមទីតាំងដែលក្រសួងបានកំណត់ទុក ខណៈពេលវេលាដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ដូសជំរុញនេះ នឹងត្រូវបានបញ្ចប់ជាមូលដ្ឋានខណ្ឌទាំង១១ នៅត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
សូមជម្រាបថា ដោយគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគោលដៅ ១០លាននាក់បានចំនួន ៩៩.៨១% ហើយ ចំណែកឯការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញមានរហូតទៅដល់ជាង ១លាន ៧សែននាក់រួចមកហើយដែរ។
អត្ថបទ៖ ហួន ស្រីនីត