ហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជា​នឹងខ្ចីលុយចិន​សម្រាប់គម្រោងស្តារឡើងវិញផ្លូវជាតិចំនួន ៣ខ្សែ ដែលឆ្ពោះទៅកាន់ខេត្តកំពត


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងស្តារ​ឡើងវិញចំពោះផ្លូវជាតិសំខាន់ៗ ចំនួន ៣ខ្សែ រួមមានផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ៣១ និង៣៣ ដែលឆ្ពោះទៅកាន់ខេត្តកំពត ដោយថវិកាសម្រាប់ការស្តារ​និងជួសជុលនេះ ត្រូវបានសម្តេចបញ្ជាក់ថា នឹងត្រូវខ្ចីពីចិន។
រូបភាពទីរួមខេត្តកំពត (facebook.com/jetztkampot)
ដោយ

នៅក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាតយក្ស​ដំបូងគេ​នៅកម្ពុជា ព្រីនស៍ ម៉ាណ័រ នៅថ្ងៃទី០៧ ខែតុលា​ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានថ្លែងថា ម្សិលមិញនេះ​ លោកបាន​សម្រេច​យល់ព្រម​លើ​គម្រោង​៣ ក្នុងការ​ស្តារ​ឡើងវិញ​ចំពោះ​ផ្លូវជាតិ​សំខាន់ៗ ព្រោះថា បានចរចា​ត្រូវថ្លៃ​អស់ហើយ។

សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា៖« ខ្ញុំសូមជម្រាប​ឯកឧត្តម វ៉ាង វិនទៀន (ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា) ម្សិលមិញ ខ្ញុំបាន​សម្រេច​គម្រោង៣ សុំលុយ​ពីចិន​ទៀតហើយ ព្រោះ​ចរចា​ត្រូវថ្លៃ​ហើយ ទី១ ផ្លូវលេខ៤១ តភ្ជាប់​ផ្លូវជាតិ​លេខ​៤ចុះ​ទៅ​កំពត ទី២ គឺផ្លូវ​លេខ​៣១ នៅកំពត និង​ទី៣ ផ្លូវជាតិ​លេខ៣៣ នៅកំពត​ទៀត អាហ្នឹង​យើងបាន​ឯកភាព​គ្នាចរចា​ ស្ថិតនៅ​ក្នុងគម្រោង ហើយបាន​ប្រថាប់ត្រា ​ចុះហត្ថលេខា​ឲ្យ អូន ព័ន្ធមុនីរ័ត្ន និងស៊ុន ចាន់ថុល​ចុះហត្ថលេខា ហើយតែ​ចុះហត្ថលេខា​ហើយ គឺ​ធ្វើតែម្តង»។

សម្តេចតេជោ បានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹង​ត្រូវ​សាងសង់​និងជួសជុល ជាបន្ត នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​បន្ថែមទៀត ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ទៅកាន់​រមណីយ​ដ្ឋាន​ទេសចរណ៍​នានា ដែលនេះ ក៏នឹង​អាចជា​ផ្នែកមួយ​ក្នុង​ជំរុញ​កំណើន​ទេសចរណ៍​ក្នុងស្រុក។

យោងតាម​របាយការណ៍​ការងារ​លទ្ធកម្ម សម្រាប់​ការងារ​ស្ថាបនា​ជួសជុល​ផ្លូវ-ស្ពាន ក្នុងត្រីមាស​ទី១ ឆ្នាំ២០២០ បានបង្ហាញ ក្រសួង​សាធារណការ បានអនុវត្ត​កិច្ចលទ្ធកម្ម​ចុះកិច្ច​សន្យា ការងារ​ស្ថាបនា​ជួសជុល​ផ្លូវ-ស្ពាន ដែលប្រើ​ប្រាស់​ឥណទាន​ឆ្នាំ២០១៩ សរុប​ចំនួន​១២គម្រោង​ ដោយគិតជា​ទឹកប្រាក់​ប្រមាណ​ជាជិត​៥០ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង ១២លានដុល្លារ៕

None



អត្ថបទបន្ទាប់


ព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច៖ សន្និធិបំណុលរបស់កម្ពុជា នឹងកើនដល់ជិត ៨,៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០

នៅក្នុងឆ្នាំ២០២០នេះ សន្និធិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា នឹងកើនដល់ជិត ៨ពាន់ ៧រយលានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ