វ៉ាក់សាំងកូវីដ-១៩

សម្ដេច​តេជោ​នឹង​ចាក់​វ៉ាក់សាំង​​ដែល​ជា​ជំនួយ​របស់​ចិន មុនដំបូង​គេបង្អស់


នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​សំណើ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ ថា សម្ដេចនឹង​ជា​មនុស្ស​ដំបូងគេ​បង្អស់​ដែល​នឹង​ចាក់វ៉ាក់សាំង​កូវីដ-១៩ របស់​ក្រុមហ៊ុន​ Sinovac ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ។​
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាព៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

នៅសប្ដាហ៍នេះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ថា កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​លើក​ដំបូងចំនួន ០១លាន​ដូស ពី​សាធារណរដ្ឋប្រជាមានិត​ចិន ដែល​វ៉ាក់សាំង​ទាំងនេះ អាច​ចាក់​ឲ្យ​ប្រជាជន​បាន ៥០​ម៉ឺននាក់ ដោយ​ម្នាក់ៗត្រូវ​ចាក់ ០២ដូស ។ 

ក្នុង​សំណេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ផ្សាយ​នៅថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១ សម្ដេច​តេជោ​សរសេរ​យ៉ាង​ដូច្នេះថា "ថ្ងៃនេះ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩ ខ្ញុំ​ព្រះករុណាខ្ញុំ​សូម​ប្រកាស​ថា វ៉ាក់សាំង​ដែល​នឹង​ចាក់​លើក​ទីមួយ​និង​មុន​គេ គឺ​រូប​ខ្ញុំ​ព្រះករុណាខ្ញុំ​នេះ​តែម្តង ។"

ទស្សនា​វីដេអូ​សេចក្ដី​រាយការណ៍ដែលទាក់ទង






អត្ថបទបន្ទាប់


អគ្គនាយក CSX ថា ឆ្នាំ២០២០ ជាប្រវត្តិសាស្ត្រមួយ​វិស័យ​ទីផ្សារ​មូលបត្រ​កម្ពុជា!

និយ័តករ និងអ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថា នៅឆ្នាំ២០២០ វិស័យផ្សារមូលបត្រកម្ពុជានៅតែមានកំណើនល្អ បើទោះបីជាមានការយាយីដោ…

កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាបន្ថែម ក្រោយពី​ប្រកាសទទួលយក១លានដូសពីចិន

នៅចំពោះមុខឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើសុំជំនួយថ្នាំវ៉ាក់សាំងកូវីដ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ