សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

ទស្សនៈសម្ដេចតេជោហ៊ុន សែន ជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពេលនេះសង្រ្គាមនៅអ៊ុយក្រែន មិនមែនត្រឹមតែជាសង្គ្រាមរវាងរុស្ស៊ី ហើយនឹងអ៊ុយក្រែនទៀតនោះទេ ប៉ុន្ដែវាកំពុងវិវត្តក្លាយទៅជាសង្គ្រាមរវាងរុស្ស៉ី និង អឺរ៉ុបហើយ ពោលគឺចាប់តាំងពីសមាជិកមួយចំនួនរបស់អង្គការណាតូ បានបញ្ជូនសព្វាវុធ និងមនុស្សទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងទ័ពរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) រូបភាព៖ SPM Page

សម្ដេចតេជោ បានអះអាងទៀតថា កម្ពុជាមិនគាំទ្រ​និងមិនលើកទឹកចិត្ត ​ឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយនោះទេ ដោយសម្ដេចសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំង ឬ ការធ្វើសង្គ្រាម​មិនមែន​​ជាមធ្យោបាយបញ្ចប់សង្រ្គាមឡើយ គឺមានតែការចរចាដោយសន្ដិវិធីប៉ុណ្ណោះ។

គិតមកដល់ពេលនេះ បញ្ហាសង្រ្គាមរវាងអ៊ុយក្រែននិងរុស្សី បានបន្តអូសបន្លាយអស់រយៈពេលប្រមាណ១សប្ដាហ៍ទៅហើយ។ បើទោះបីជា ភាគីទាំងពីរអ៊ុយក្រែន និងរុស្ស៊ី កាលពីពេលថ្មីៗបានចូលតុចរចាលើកទី១ ក៏ដោយ ក៏ប៉ុន្តែគេមិនទាន់ដឹងទេថា សង្រ្គាមមួយនេះនឹងបញ្ចប់នៅពេលណា ព្រោះជំនួបលើកទី១នោះ គ្មានទទួលបានលទ្ធផលអ្វីឡើយ ខណៈបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប បាននិងកំពុងគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយការបញ្ជូននូវសព្វាវុធ និងជំនួយតផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្សី។ ទាក់ទិនបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដូច្នេះថា ឥឡូវនេះចំណោទបញ្ហាស្ថិតនៅត្រង់ប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្ស ឱ្យចូលទៅជួយច្បាំងនៅអ៊ុយក្រន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងទំនើបៗទៀតផង។ បើដូច្នោះ សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទៀតទេ តែវាជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបតែម្ដងនាពេលនេះ។

ជាមួយគ្នានោះ សម្ដេចក៏បានបញ្ជាក់ដែរថា កម្ពុជា មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយទេ ដោយសម្តេចបានបង្ហាញជំហរយ៉ាងដូច្នេះ កម្ពុជា មិនលើកទឹកចិត្ត ហើយក៏ជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ប្រឆាំងនឹងភាគីមួយទៀត ថែមទាំងមិនលើកទឹកចិត្តឱ្យមានការផ្ដល់ជំនួយសព្វាវុធផងដែរ។ សម្តេចជឿជាក់ថា នៅក្នុងសង្គ្រាមនេះ រុស្ស៉ីក៏មិនអាចផ្តួលរំលំអ៊ុយក្រែនបាននោះទេ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ។ ផ្ទុយទៅវិញ សង្រ្គាមរវាងអ៊ុយក្រែន និងរុស្សី អាចបញ្ចប់ទៅបានលុះត្រាភាគីទាំងពីរយល់ព្រមចូលតុចរចា មិនមែនការប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាមនោះទេ ដោយសម្ដេចបានលើកយកបញ្ហារបស់កម្ពុជា ដែលបានកើតនាអតីតកាល លើកជាឧទាហរណ៍។

យ៉ាងណាមិញ បន្ទាប់ពីការចរចារលើកទី១ រវាងភាគីអ៊ុយក្រែន និងរុស្សី មិនទទួលបានផ្លែផ្កាអ្វីនោះនោះទេ ខណៈភាគីទាំង២ ត្រៀមនឹងចូលតុចរចា ជាលើកទី២ ដើម្បីឈានទៅរកដំណោះស្រាយក្នុងការបញ្ចប់សង្រ្គាម។ សូមបញ្ជាក់ថា សង្រ្គាមរវាងអ៊ុយក្រែន និងរុស្សី បានចាប់ផ្ដើមផ្ទុះឡើងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ដែលបានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួស និងមនុស្សរាប់ម៉ឺននាក់ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអឺបេនលែន (Urbanland) បន្តចាប់ដៃគូជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះ ដែលមានតម្លៃដល់ទៅ 100% និងអត្រាការប្រាក់កាន់តែប្រសើររហូតដល់ 4.39%

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃ សម្ព័ន្ធក្រុមហ៊ុន ISI GROUP …

រដ្ឋធានីកៀវ និងទីក្រុងសំខាន់របស់អ៊ុយក្រែនរងការបាញ់ផ្លោងយ៉ាងដំណំ ខណៈទីក្រុងកំពង់ផែដ៏សំខាន់មួយត្រូវបានរុស្ស៊ីគ្រប់គ្រង

សង្គ្រាមឈានពានរុស្ស៊ីទៅលើអ៊ុយក្រែននៅថ្ងៃពុធទី០២កុម្ភៈនេះ មានទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន រួមមាន ក្រុងខាគីវ (Kharkov) និងរដ្ឋធានីកៀវ កំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ