សាច់បង្កក

រាជរដ្ឋាភិបាលកម្ពុជា សម្រចផ្អាកជាបណ្ដោះអាសន្នការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក


គ្រឿងក្នុង និងបំណែកសាច់បង្កកជាច្រើនប្រភេទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ពោលគឺចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២៤។ ប៉ុន្ដែ វិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។
សាច់បង្កក
ដោយ

នេះបើតាមសេចក្ដីប្រកាសជូនដំណឹងរួមគ្នាដោយក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។

យោងតាមលិខិតដដែលនេះ គ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូល ជាបណ្ដោះអាសន្ន រួមមាន អណ្ដាតសត្វគោ ក្របី ជ្រូក មាន់បង្កក ថ្លើមសត្វគោ ក្របី ជ្រូកមាន់បង្កក គ្រឿងក្នុងបង្កកផ្សេងទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម ព្រមទាំងគ្រឿងក្នុង និងផ្នែកមួយចំនួនទៀតរបស់សត្វផងដែរ។

សូមបញ្ជាក់ថា វិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ បានកើតឡើងក្រោយពេលទីផ្សារសាច់សត្វរស់របស់កសិករកម្ពុជា កំពុងប្រឈមបញ្ហាតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនបានបោះបង់ចោលការការចិញ្ចឹម ហើយនៅតាមកសិដ្ឋានមួយចំនួនទៀត ក៏ចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមសត្វដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ រាជរដ្ឋាភិបាល កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបត…

តើកម្មវិធី ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ នឹងអាចហុចផលផ្លែផ្កាអ្វីខ្លះសម្រាប់វិស័យទេសចរណ៍កម្ពុជា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដោយពិធីបើកជាផ្លូវការនូវព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ