កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំនេះ


គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ ដែលបានពន្យារពេលសាសង់ជាច្រើនលើកច្រើនសារនោះ បច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ ហើយតាមផែនការ គម្រោងតម្លៃជាង ២០០លានដុល្លារមួយនេះ នឹងបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមការអះអាងរបស់អភិបាលខេត្តព្រះសីហនុ។
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំនេះ

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» ថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយ ឯកឧត្តម បានអះអាងថា អ្វីដែលបានធ្វើក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺគ្រាន់តែជាការត្រៀមលក្ខណៈទីតាំង ដើម្បីទុកឲ្យក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ មកចាប់ផ្ដើមការដ្ឋានសំណង់របស់ពួកគេ ហើយគម្រោងនេះនឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ផងដែរ។

ជុំវិញការសាងសង់កំពង់ផែទឹកជ្រៅនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងដាក់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ថា ចំណតផែកុងតឺន័រថ្មីនេះ មានជម្រៅ ១៤,៥ម៉ែត្រ ដែលមានសមត្ថភាពលើកដាក់ទំនិញរហូតដល់ ១លានTEUs/ឆ្នាំ។ តាមរយៈការសិក្សាជាមួយ JICA ចំណតផែទឹកជ្រៅនេះ នឹងក្លាយជាផែដ៏មានសក្តានុពលក្នុងតំបន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ក្រោយការសាងសង់ដំណាក់កាលទី១ រួចរាល់ កំពង់ផែទឹកជ្រៅនេះ អាចអនុញ្ញាតឱ្យកប៉ាល់ប្រមាណ ៩៣% ដែលធ្វើដំណើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតនៅកំពង់ផែនេះបាន។ ជាងនេះទៅទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ប្រវែង ៤១០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ជាគម្រោងក្នុងឆ្នាំ ២០២៥-២០២៨ និងជំហានទី៣ ប្រវែង ៤៤០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ជាគម្រោងក្នុងឆ្នាំ ២០២៦-២០២៩។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានជិត ១៣០លានដុល្លារ ពីកំពង់ផែធំៗចំនួន២របស់កម្ពុជា ដោយក្នុងនោះ កំពង់ផែស្វ័យក្រុងព្រះសីហនុរកចំណូលសរុបបានចំនួនប្រមាណ ៨៦លានដុល្លារអាមេរិក កើនឡើង២.៤៥% ធៀបនឹងការអនុវត្តឆ្នាំ២០២១។ រីឯ កំពង់ផែស្វ័យតភ្នំពេញរកចំណូលបាន ៤០លានដុល្លារ កើនឡើងជាង១៧%។

ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជាមានតម្រូវការថវិកាជាង១១ពាន់លានដុល្លារ សម្រាប់ផែនការអភិវឌ្ឍអគ្គិសនីឆ្នាំ២០២២-២០៤០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា យ៉ាងហោចណាស់កម្ពុជាត្រូវការថវិកាប្រមាណ ១១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជ…

ថៃអនុម័តជាផ្លូវការយកតម្លៃសេវាជិត៩ដុល្លារ បន្ថែមពីភ្ញៀវទេសចរបរទេស ចាប់អនុវត្តពីខែមិថុនាតទៅ

ព័ត៌មាន
នៅទីបំផុត រដ្ឋាភិបាលថៃបានអនុម័តជាផ្លូវការ យកថ្លៃសេវាបន្ថែមជិត ៩ដុល្លារ ពីភ្ញៀវទេសចរបរទេស ដែលនឹងចូលមកដើរកម្សាន្តនៅប្រទេសថៃ ដោយការអនុវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ