តំបន់សេដ្ឋកិច្ចពិសេស​ប៉ោយប៉ែត

ប៉ោយប៉ែត កើនឡើងតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៣កន្លែងហើយ ជាមួយរោងចក្រជិត ២០


តំបន់សេដ្ឋកិច្ចពិសេស នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​មានចំនួន ៣ កន្លែងហើយ ដែលមាន​មានរោងចក្រសរុបចំនួនជិត ២០ រោងចក្រហើយ និងផ្ដល់ការងារដល់ពលរដ្ឋរាប់ពាន់នាក់។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ត្រូវបាន គេដឹងថា គឺជា​តំបន់សេដ្ឋកិច្ចពិសេស​ថ្មី​មួយ ដែលទើបបានបើកដំណើរការហើយនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩នេះនេះ។
តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត
ដោយ

បើតាម​ទិន្នន័យពី ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា បច្ចុប្បន្ន​នៅទូទាំងប្រទេស​កម្ពុជា មានតំបន់សេដ្ឋកិច្ច​ពិសេស ដែលមានដំណើរការ​ចំនួន​២៣ កន្លែង ដែលមាន​រោងចក្រ​ចំនួន​៤៩០ និងបង្កើត​ការងារ​បាន​ចំនួន ប្រមាណ​ជាង​១៣​ម៉ឺន​កន្លែង។ ដោយឡែក​ ទីក្រុងប៉ោយប៉ែត​មានតំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​៣កន្លែង ដែលមានរោងចក្រ​ចំនួន​១៧ និងបង្កើតការងារ​បានចំនួន ៧.៥០០ កន្លែង ក្នុងនោះ រោងចក្រ​ ដែលជាការវនិយោគ​មកពីប្រទេស​ជប៉ុន​មានចំនួន​៨ និងបង្កើតការងារ​បានចំនួន​ជាង ២ពាន់កន្លែង។

តំបន់សេដ្ឋកិច្ច​ពិសេស​ទាំងបី នៅក្នុង​ក្រុងប៉ោយប៉ែតនេះ មានដូចជា តំបន់​សេដ្ឋកិច្ចពិសេស អូរនាង ប៉ោយប៉ែត, តំបន់សេដ្ឋកិច្ចពិសេស​ សានកូប៉ោយប៉ែត និង​តំបន់សេដ្ឋកិច្ចពិសេស​ដែលទើប​តែ​សម្ពោធ​បើកដំណើរការ​ថ្មី គឺ ប៉ោយប៉ែត ភីភី។ 

ការបើកដំណើរការ​តំបន់សេដ្ឋកិច្ចពិសេស​ប៉ោយប៉ែត ភីភី នេះ គឺធ្វើឡើង​ព្រមជាមួយនឹង​ការបើក​ដំណើរការ​រោងចក្រ​ថ្មី​របស់ក្រុមហ៊ុន ស៊ូមីត្រូនិច មេនញ៉ូហ្វេកធើរីង (ខេមបូឌា) ឯ.ក ផងដែរ។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា បាន​អះអាងថា តាមរយៈ​ការបណ្ដាក់ទុន​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស និងរោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​អេឡិចត្រូនិក ដែលជាការវិនិយោគ​វិនិយោគ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ក៏ដូចជា​បង្កើត​ការងារ​នៅនឹងកន្លែង​ជូនដល់​ប្រជាពលរដ្ឋកម្ពុជា ស្របទៅនឹង​គោនយោបាយ​អភីវឌ្ឍន៍​វិស័យឧស្សាហកម្ម​កម្ពុជា ឆ្នាំ២០១៥-២០២៥ ផងដែរ។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ុ មីខាមី ក៏បាន​ឲ្យដឹងដែរថា កំណើន​សេដ្ឋកិច្ច​ខ្ពស់​បរិយាកាសវិនិយោគល្អ និងទីតាំង​យុទ្ធសាស្ត្រ​របស់កម្ពុជា បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគជប៉ុន។ លោក ម៉ាសាហ៊ីរ៉ុ មីខាមី បាន​ឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ភីភី នឹងចូលរួមចំណែក​ដល់ការទាក់ទាញ​ការវិនិយោគ​ប្រភេទ «ថៃបូក១» បន្ថែមទៀត​មកកាន់កម្ពុជា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ដូណាល់ត្រាំ អំពាវនាវធនាគារពិភពលោក «ឈប់ផ្ដល់ប្រាក់​កម្ចីដល់ប្រទេសចិន»

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់ ធនាគារពិភពលោក ឲ្យឈប់ផ្ដល់ប្រាក់កម្ចីដល់ប្រទេសចិន ដែលការអំពាវនាវរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ