ពលរដ្ឋតៃវ៉ាន់ជឿលើជប៉ុនច្រើនជាងជឿអាមេរិក

ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជឿលើជប៉ុនច្រើនជាងជឿអាមេរិក ថានឹងលើកទ័ពជួយកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ


ការស្ទង់មតិមួយថ្មីមួយចុងក្រោយបានបង្ហាញថា ប្រជាជនកោះតៃវ៉ាន់ហាក់មានភាពជឿជាក់លើប្រទេសជប៉ុន ច្រើនជាងជឿលើអាមេរិក ក្នុងករណីថា បើបោះតៃវ៉ាន់ពិតជាត្រូវបានវាយប្រហារដោយក្រុងប៉េកាំងមែននោះ ជប៉ុននឹងលើកទ័ពមកជួយតៃវ៉ាន់មុនគេ។ បើយោងតាមការស្ទង់មតិមួយរបស់អង្គការមូលនិធិមតិសារធារណៈរបស់តៃវ៉ាន់ (Public Opinion Foundation) និងត្រូវបានចុះផ្សាយដោយដោយសារព័ត៌មាន South China Morning Post។
ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជឿលើជប៉ុនច្រើនជាងជឿអាមេរិក ថានឹងលើកទ័ពជួយកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ

បើសិនជា​កោះ​តៃវ៉ាន់ ពិតជា​ត្រូវ​បាន​វាយប្រហារ​ដោយ​ចិន តើ​ប្រទេស​ណាមួយ​ដែល​អាច​នឹង​លើកទ័ព​ជួយ​តៃវ៉ាន់? នេះ​គឺជា​ប្រធានបទ​មួយ ដែល​ត្រូវ​បាន អង្គការ​មូលនិធិ​មតិ​សារ​ធា​រណៈ​របស់​តៃវ៉ាន់ ធ្វើការ​ស្ទង់​មតិ​ទៅ​លើ​ប្រជាជន​តៃវ៉ាន់ ហើយ​ជា​លទ្ធផល មាន​ប្រហែល ៤០% នៃ​អ្នក​ត្រូវ​បាន​សាកសួរ​សំណួរ​នេះ​ឆ្លើយ​ថា ពួក​គេ​ជឿជាក់​ប្រទេស​ជប៉ុន នឹង​ជា​អ្នក​បញ្ជូន​កងទ័ព ដើម្បី​ចូល​ជួយ​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​ចិនដីគោក​បើក​ការ​វាយប្រហារ ខណៈ​ដែល​ចំនួន​អ្នក​ដែល​ឆ្លើយ​ជឿជាក់​លើ​ប្រទេស​ជប៉ុន​នេះ គឺ​មាន​ច្រើន​ជាង​អ្នកឆ្លើយ​ថា​សហរដ្ឋអាមេរិក​នឹង​ជា​អ្នក​មក​ជួយ​កោះ​តៃវ៉ាន់​ទៅ​ទៀត​។

ការ​ស្ទង់​មតិ​រយៈពេល​ពីរ​ថ្ងៃ ដែល​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី ១៤ ខែមីនា ដោយ​អង្គការ​មូលនិធិ​មតិ​សាធារណៈ​តៃវ៉ាន់​បាន​រក​ឃើញ​ថា ៤៣ ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ គឺ​បាន​ជឿ​ថា ជប៉ុន​នឹង​មក​ជួយ​តៃវ៉ាន់ តាម​រយៈ​ផ្នែក​យោធា ប្រសិនបើ​ទីក្រុង​ប៉េ​កាំ​ង​បើក​ការ​វាយប្រហារ​លើ​ក្រុង​តៃប៉ិ​មែន​នោះ ខណៈ​អ្នក​ដែល​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កងទ័ព​មក​ជួយ​តៃវ៉ាន់​គឺ​មាន​ត្រឹមតែ ៣៥%​ប៉ុណ្ណោះ ខណៈ​ដែល​អា​មេ​រិ​ក ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​បងធំ ជា​ខ្នងបង្អែក​ដ៏​ធំ​របស់​តៃវ៉ាន់​។

លោក You Ying-lung ប្រធាន​មូលនិធិ អង្គការ​មូលនិធិ​មតិ​សាធារណៈ​បាន​និយាយ​ដែរ​ថា ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​មតិ​សាធារណជន​តៃវ៉ាន់​។

សូម​ជ​ម្រា​ថា ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ បាន​បង្ក​ឱ្យ​មានការ​រិះគន់​ជា​អន្តរជាតិ ដោយ​ក្នុង​នោះ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត ក៏​បាន​ដាក់​សម្ពាធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ទៅ​លើ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

មែនទែន​ទៅ អង្គការ​មូលនិធិ​មតិ​សាធារណៈ​របស់​តៃវ៉ាន់​នេះ មិនមែន​ទើបតែ​ធ្វើការ​ស្ទង់​មតិ​នេះ​ជា​លើក​ទី​១​នោះ​ទេ កន្លង​មក​អង្គការ​នេះ ក៏​បាន​ធ្វើការ​ស្ទង់​មតិ​លើ​ប្រធានបទ​ដូច​គ្នា​នេះ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ម្ដង​រួច​ហើយ​ដែរ ដោយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា មាន ៥៨% នៃ​ប្រជាជន​តៃវ៉ាន់ បាន​និយាយ​ថា ពួក​គេ​គិត​ថា​ជប៉ុន​នឹង​បញ្ជូនទាហាន​សម្រាប់​ការពារ​តៃវ៉ាន់ ខណៈ ៦៥%​ទៀត ជឿ​លើ​អា​មេ​រិ​ក​។

ស្ថានភាព​កោះ​តៃវ៉ាន់ ជាមួយនឹង​ចិនដីគោក​បាន​កើន​កម្ដៅ​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ប៉ុ​ន្មា​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ការ​គំរាមកំហែង​ដោយ​សកម្មភាព​យោធា​របស់​ចិន ទៅ​លើ​កោះ​តៃវ៉ាន់​ក៏​បាន​កើតឡើង​កាន់តែ​ច្រើន​ដែរ​។ ទោះ​យ៉ាងណា ទីក្រុង​ប៉េ​កាំ​ង តែងតែ​អះអាង តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន និង​គ្មាន​ថ្ងៃ​អាច​កាត់​ផ្ដាច់​ពី​ចិន​បាន​ឡើយ ហើយ​ចិន​ប្ដេជ្ញា​នឹង​បង្រួបបង្រួម​តៃវ៉ាន់​ដោយ​សន្ដិវិធី​៕ 

 អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលរុស្ស៊ីបិទ Facebook និង Instagram ក្រោមបទញុះញង់ប្រឆាំងរដ្ឋាភិបាល

តុលាការរុស្ស៊ីនៅដើមសប្តាហ៍នេះ បានចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងបណ្តាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុនអាមេរិក Meta ក្រោមច្ប…

ធនាគាររដ្ឋថៃចាប់ផ្តើមផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ជនក្រីក្រ

ប្រធានធនាគារប្រាក់សន្សំរាជរដ្ឋាភិបាលថៃ (GSB) លោក វីតៃ រតនាខន (Vitai Ratanakorn) បានបញ្ជាក់ថា ធនាគាររដ្ឋមួយនេះ កំពុងដាក់ឱ្យដំណើរការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ