បទវិភាគ៖ ប្រទេសក្រីក្រប្រឈមមុខនឹងគ្រោះនៃវិបត្តិបំណុល ដោយសារយន្តការ G២០

ប្រទេសក្រីក្រប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិបំណុលកាន់តែខ្លាំង ខណៈយន្ដការសង្គ្រោះរបស់ G20នៅជាប់គាំង


ការបរាជ័យក្នុងការធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព លើការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ដែលធ្លាប់បានសន្យាឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ២០២០នោះ បានធ្វើឱ្យអ្នកបង្កើតគោលនយោបាយ អ្នកធ្វើយុទ្ធនាការ និងអ្នកវិនិយោគមានការខកចិត្តយ៉ាងខ្លាំង។
ប្រទេសក្រីក្រប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិបំណុលកាន់តែខ្លាំង ខណៈយន្ដការសង្គ្រោះរបស់ G20នៅជាប់គាំង

បច្ចុប្បន្ន ប្រទេសក្រីក្រកំពុងតែត្រូវការជំនួយលើការដោះបំណុលរបស់ពួកគេកាន់តែខ្លាំងឡើង ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងអាប់អួ ប៉ុន្ដែ យន្ដការជួយពីក្រុមប្រទេស G20 នៅតែគាំងស្ដូកដដែល។

កាលពីពីរឆ្នាំមុន ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G២០) បានចាប់ផ្តើមពិភាក្សាលើក្របខ័ណ្ឌនៃយន្តការរួមមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការត្រួតពិនិត្យមើលលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញយ៉ាងទូលំទូលាយដល់ប្រទេសនានា ដែលស្ថិតនៅក្រោមបន្ទុកបំណុល បន្ទាប់ពីការខកខានសងបំណុលជាបណ្តោះអាសន្នដោយសារការរីករាលដាលជំងឺកូវីដ១៩។

ប៉ុន្តែលទ្ធផលបានបង្ហាញឱ្យឃើញច្បាស់ថា ក្របខណ្ឌនៃយន្ដការបន្ធូរបន្ថយបន្ទុកបំណុលសម្រាប់ប្រទេសក្រីក្រ ដែលដាក់ចេញដោយ G20 កំពុងត្រូវបានរារាំង ដោយសារកង្វះវឌ្ឍនភាពរួមគ្នាក្នុងការនាំយកម្ចាស់បំណុលធំៗមកអង្គុយនៅតុចរចារជាមួយគ្នា និងមិនអាចធ្វើឱ្យពួកគេប្តេជ្ញាចិត្តក្នុងការសម្រេចលើសកម្មភាពរួមគ្នាបាន។ មិនតែប៉ុណ្ណោះ ការជាប់គាំងនេះ ក៏ដោយសារតែការខ្វះការចរចាគ្នាអំពីការកំណត់អំពីចំនួនបំណុលដែលត្រូវបន្ធូរបន្ថយ និងដោយសារតែភាពចរលាចលនយោបាយក្នុងផ្ទៃក្នុងនៃប្រទេសមួយចំនួនផងដែរ។

ធនាគារពិភពលោកបានរកឃើញថា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោកប្រឈមនឹងការទូទាត់សេវាបំណុលសរុបចំនួន ៣៥ ពាន់លានដុល្លារដល់ម្ចាស់បំណុលផ្លូវការ និងឯកជនក្នុងឆ្នាំ ២០២២ ដែលមានជាង៤០% នៃចំនួនបំណុលដ៏ច្រើននេះ គឺប្រទេសចិនជាម្ចាស់បំណុល។

ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានប្រាប់សន្និសីទនៅទីក្រុងឡុង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ពាក់កណ្តាលខែតុលាថា «ការអូសបន្លាយនៃពេលវេលាក្នុងការបង្កើតយន្ដការបន្ធូរបន្ថយបន្ទុកបំណុលសម្រាប់ប្រទេសក្រីក្រ គឺមិនល្អសោះឡើយ ព្រោះអត្រាការប្រាក់ចេះតែកើនឡើង ជាមួយនឹងប្រាក់ដុល្លារបានឡើងថ្លៃនោះ បន្ទុកបំណុលនឹងកាន់តែធ្ងន់ធ្ងរផងដែរ»។

គួរជម្រាបត្រួសៗថា សម្រាប់ប្រទេសហ្សេមប៊ី (Zambia) ដែលជាប្រទេសក្នុងតំបន់អាហ្វ្រិកដែលមានការផ្ទុះជំងឺកូវីដ១៩លើកដំបូងក្នុងឆ្នាំ២០២០នោះ វានៅមិនទាន់ច្បាស់ទេថា តើអ្នកណានឹងដឹកនាំកិច្ចពិភាក្សាសម្រាប់ការចរចារចនាសម្ព័ន្ធបំណុលឡើងវិញដែលមានចំនួនជិត ៦ ពាន់លានដុល្លារជាមួយប្រទេសចិននោះ។ ចំណែកឯ ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសអេត្យូពីវិញ កំពុងស្ថិតក្នុងដំណាក់កាលផ្អាកសិនដែរ ដ្បិតប្រទេសនេះកំពុងជាប់ផុងខ្លួនយ៉ាងជ្រៅក្នុងសង្គ្រាមស៊ីវិលរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងមេដឹកនាំលោកខាងលិចផ្សេងទៀតដែលប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនបានរិះគន់ចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោក កំពុងនៅស្ងៀម មិនព្រមព្លឿនសកម្មភាពក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនោះទេ៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរលើកកម្ពស់សកម្មភាពសហគ្រិនតាមរយៈការរៀបចំវេទិកាពិភាក្សា ស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព

សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាតិ និងអន្តរជាតិ។ ក្រោមអធិ…

កូកា-កូឡាកម្ពុជា បន្តភាពជាដៃគូជាមួយ MAJOR CINEPLEX រយៈពេល 5 ឆ្នាំបន្ថែមទៀត

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កំពុងបន្តភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេរបស់កម្ពុជា គឺរោងភាពយន្ត Major Platinu…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ