ផ្លូវរត់យន្ដហោះ

ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ចំណាយអស់ ១២លានដុល្លារ ស្ដារថ្មី ផ្លូវយន្ដហោះឡើងចុះ ប្រវែង​​៣គីឡូ​ម៉ែត្រ


ក្រោយពីចំណាយពេលអស់ប្រមាណជាងកន្លះឆ្នាំ គម្រោងកែលម្អអ៊ុតផ្លូវរត់យន្ដហោះថ្មី ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយត្រូវបានចំណាយទឹកប្រាក់អស់ប្រមាណ ១២ លានដុល្លារអាមេរិក។ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ក្រោយពី ការស្ថាបនាកែលម្អផ្លូវនេះ នឹងមានសមត្ថភាពអាចឲ្យយន្ដហោះប្រភេទធំៗអាចចុះចត និងហោះឡើងបានកាន់តែងាយស្រួលជាងមុន ហើយវាក៏ជាត្រៀមខ្លួនសម្រាប់កំណើនជើងហោះហើរសម្រាប់រយៈពេលវែងផងដែរ។
ផ្លូវរត់យន្ដហោះ ទើបស្ថាបនា​កែលម្អរួច
ដោយ

លោក Eric DELOBEL នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា បានលើក​ឡើងថា ផ្លូវ​​រត់យន្ដ​ហោះ ប្រវែង ៣គីឡូម៉ែត្រ ដែល​ទើបតែ​បាន​ស្ដារឡើងវិញ​នេះ នឹងអាច​ឲ្យ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ អាច​ស្វាគមន៍​យន្ដហោះ​ប្រភេទធំៗ បាន​កាន់តែ​ច្រើន​ថែម​ទៀត ពិសេស​​គឺប្រព័ន្ធ​សុវត្ថិភាព​ក៏មាន​កាន់តែ​ប្រសើរ​ជាងមុន ដែល​បម្រើ​ដល់​ការ​ចុះចត និងហោះ​ហើរ​ឡើង បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត។

បើតាម ​ការគូស​បញ្ជាក់ពី លោក Eric Delobel នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​អាកាស​យាន​ដ្ឋាន​​កម្ពុជា បានឲ្យដឹង​ទៀតថា ក្នុងរយៈ​ពេល​ប្រមាណ ៧ខែ​មកនេះ ការស្ថាបនា​​កែលម្អ​​ផ្លូវ​រត់​យន្ដហោះ ឡើង​ចុះនេះ គឺធ្វើឡើង​តែពេល​យប់​ប៉ុណ្ណោះ ដែលវា​មិនបាន​បង្កប៉ះពាល់​ដល់​ការ​ហោះហើរ ឬចុះចត​​យន្ដហោះ នៅក្នុង​អាកាស​យានដ្ឋាន​នោះឡើយ។ 

គម្រោង​ស្ដារ​ផ្លូវ​រត់​យន្ដហោះនេះ មិនមែន​ជាការ​ធ្វើឡើង​ភ្លាមៗ​នោះទេ​ តែវា​គឺ​ស្ថិតនៅ​ក្នុងផែន​ការ​មេ​របស់​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា តាំងពី​៤​ទៅ៥ឆ្នាំមក​ម្លេះ។ ហើយជាទូទៅ​ ផ្លូវ​រត់​យន្ដហោះនេះ ពី​១០ ទៅ១៥ ឆ្នាំម្ដង តែង​តែត្រូវការ​ការស្ថាបនា​​ស្ដារ​ឡើង​វិញ ដើម្បី​ធនាឲ្យបាននូវ​ភាព​ប្រសើរឡើង និង​ប្រព័ន្ធសុវត្ថិភាព​ជាដើម។ នេះបើតាម​​ការ​បញ្ជាក់ពី លោក Eric Delobel។ ​

សូមជម្រាបថា ក្រុមហ៊ុន​​អាកាស​យាន​ដ្ឋាន​កម្ពុជា នៅមួយ​រយៈចុង​ក្រោយ​នេះ បានធ្វើការ​អភិវឌ្ឍ​​ព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​គួរឲ្យកត់​សម្គាល់​​ដូចជា​ ការពង្រីក​នូវ​កន្លែង​​រង់ចាំ​​អ្នក​ដំណើរ​​ឡើងចុះ ការអភិវឌ្ឍ​នូវ​ប្រព័ន្ធ​ចំណត​យាន​យន្ដ​ថ្មី​ជាដើម។ 

None



អត្ថបទបន្ទាប់


មហាសេដ្ឋី លី យ៉ុងផាត់ បោះទុន ១០លានដុល្លារ បង្កើតផ្សារលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន និងត្រៀមបើកផ្លូវការដើមខែធ្នូ

ផ្សារលក់ទំនិញគ្រឿងសំណង់ និងសម្ភារសម្រាប់លំនៅដ្ឋាន Global House ដ៏ធំមួយតម្លៃជាង ១០លានដុល្លារអាមេរិក នឹងបើកដំណើរការលក់ជាផ្លូវការ នៅថ្ងៃ…

ផ្ទះ​តម្លៃ​សមរម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​កំពុង​សម្រុក​ការ​សាងសង់​កាន់​តែ​ខ្លាំង!

គម្រោង​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​របស់​សេដ្ឋី​អចលនទ្រព្យ និង ឡូជីស្ទីក ដ៏​ល្បីល្បាញ​មួយ​រូប សព្វថ្ងៃ កំពុង​តែ​បន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ