ពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់

សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់ នៅក្នុងខេត្តមួយចំនួន


សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់ នៅក្នុងស្រុកឬ ខេត្តមួយចំនួន ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ខណៈដែលអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្នមានការថយចុះ និង ការចាក់វ៉ាក់សាំងមានចំនួនច្រើន។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រូបភាព ៖ SPM Page

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅពេលណាមួយខាងមុខនេះ សម្តេចតេជោ នឹងពិចារណានូវវិធីសាស្រ្តក្នុងការ មិនតម្រូវឱ្យមានការពាក់ម៉ាស់ នៅក្នុងស្រុក ឬខេត្តមួយចំនួនដើម្បីសាកល្បង។ ក្នុងគោលបំណងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋទៅលើការចំណាយថ្លៃម៉ាស់ និងនៅពេលបច្ចុប្បន្នអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជា មានការថយចុះមកនៅចំនួនតិចតួចប៉ុណ្ណោះ ព្រមទាំងការទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩មានចំនួនច្រើនផងដែរ និងដោយសង្កេតឃើញនៅតាមបណ្តាប្រទេសមួយចំនួនក៏បានអនុវត្តរួចទៅហើយក្នុងការមិនតម្រួវឲ្យមានការពាក់ម៉ាស់នៅទីសាធារណៈ។

ទោះបីជា សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់ក្តី ក៏ប៉ុន្តែ សម្តេចក៏បានបញ្ជាក់ផងដែរថា នៅពេលបច្ចុប្បន្ននេះ និងក្នុងពីធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រជាពលរដ្ឋនៅតែត្រូវបន្តអនុវត្តការពាក់ម៉ាស់ដដែល ដោយរង់ចាំរហូតដល់រដ្ឋាភិបាលប្រកាសជាផ្លូវការថា ខេត្ត ឬស្រុកណាមួយ អាចឈប់ពាក់ម៉ាស់បាន ទើបអាចនាំគ្នាអនុវត្តតាមក្រោយបាន។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ អត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា  មានចំនួនជាង ៩២% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ និងមានករណីឆ្លងថ្មីមានត្រឹមតែ ៣៥នាក់ប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។ នេះបើតាមតួលេខពីក្រសួងសុខាភិបាល៕

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


តៃវ៉ាន់គ្រោងបង្កើនល្បឿនអភិវឌ្ឍន៍យន្តហោះដ្រូនទប់ទល់នឹងប៉េកាំង ក្រោយឃើញគំរូសង្គ្រាមនៅអ៊ុយក្រែន

តៃវ៉ាន់នឹងបង្កើនល្បឿននៃការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនយោធារបស់ខ្លួន ដើម្បីពង្រឹងការការពារប្រឆាំងពីការគំរាមកំហែងពីទីក្រុងប៉េ…

ពី អាមស្ទឺដាម មកកម្ពុជា ស្រាបៀរ Heineken® ប្រើវិធីបិតស្រាលំដាប់ផ្កាយ៥ ជម្រើសដំបូងសម្រាប់រាត្រីនេះ!

នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ