អង់គ្លេស

បុគ្គលិកសុខាភិបាលនៅអង់គ្លេសរាប់ពាន់នាក់បន្ដចេញតាមដងផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារដំឡើងប្រាក់ឈ្នូល


អង់គ្លេសកំពុងប្រឈមមុខនឹងចលនាបាតុកម្មដ៏ធំមិនធ្លាប់មាននៅជាង១០ឆ្នាំចុងក្រោយនេះ ខណៈនៅថ្ងៃទី០៦ខែកុម្ភៈ មានបុគ្គលិកក្នុងវិស័យសុខាភិបាលរាប់ពាន់នាក់នាំ ទម្លាក់ការងារចុះ ហើយចេញធ្វើបាតុកម្មជុំវិញបញ្ហាប្រាក់ឈ្នួល។ ចំពោះមុខចលនាបាតុកម្មនេះ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសនិយាយថា វាមិនបានទៅដោះស្រាយបញ្ហាឡើយ តែផ្ទុយទៅវិញ នឹងដាក់សម្ពាធបន្ថែមទៀតលើសេវាសុខភាពជាតិអង់គ្លេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុគ្គលិកសុខាភិបាលនៅអង់គ្លេសរាប់ពាន់នាក់ចេញតាមដងផ្លូវធ្វើបាតុកម្ម!

នេះមិនមែនជាលើកដំបូងឡើយ ដែលក្រុមបុគ្គលិកបម្រើការក្នុងវិស័យសុខាភិបាលនៅអង់គ្លេស បាននាំគ្នាតវ៉ាដូចនេះ។ ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកបើករថយន្តសង្គ្រោះ បានធ្វើកូដកម្មដាច់ដោយឡែកពីគ្នាចាប់តាំងពីចុងឆ្នាំ២០២២មក។ ប៉ុន្តែ ចលនាបាតុកម្មនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បាននាំយកពួកគេមកប្រមូលផ្តុំគ្នាតែមួយក្រុមតែម្តង ដែលវាអាចត្រូវបានគេចាត់ទុកថា ជាការតវ៉ាដ៏ធំនៅក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំចុងក្រោយនៃវិស័យសុខាភិបាលនៅអង់គ្លេស។

គួរកត់សម្គាល់ បុគ្គលិកសុខាភិបាលបាននិងកំពុងទាមទារការដំឡើងប្រាក់បៀវត្សរ៍របស់ពួកគេ ដើម្បីអាចដោះស្រាយ នឹងបញ្ហាអតិផរណាដ៏អាក្រក់បំផុតនៅអង់គ្លេស ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ។

យ៉ាងណាក៏ដោយ ការចង់បានរបស់ពួកគេត្រូវបានរដ្ឋាភិបាលក្រុងឡុងដ៍ច្រានចោល ហើយថាជារឿងដែលមិនអាចទទួលយកបាន។ រដ្ឋាភិបាលអង់គ្លេស ថាការដំឡើងប្រាក់ឈ្នួលច្រើនជាងនេះ នឹងបណ្តាលឱ្យទំនិញឡើងថ្លៃទៅតាមនោះដែរ ហើយការបង់ប្រាក់ឈ្នួលផ្សេងក៏នឹងឡើងថ្លៃទៅតាមប្រាក់ខែបុគ្គលិកដែរ។ ក្នុងន័យនេះ គេសុខចិត្តខំប្រឹងទប់ស្កាត់ ឬកាត់បន្ថយអតិផរណាវិញ ប្រសើរជាជាងការដំឡើងប្រាក់ឈ្នួលដេញតាមអតិផរណា។

បើគិតមកទល់ពេលនេះ មានយ៉ាងណាស់បុគ្គលិកវិស័យសុខាភិបាល ៥០ម៉ឺននាក់ហើយ ដែលភាគច្រើនមកពីផ្នែកឯកជន បាននាំគ្នាតវ៉ាចាប់តាំងពីរដូវក្តៅឆ្នាំមុន។ ប្រការនេះកំពុងបន្ថែមសម្ពាធដល់រដ្ឋាភិបាលលោក រីស៊ី ស៊ុនណាក់ ដើម្បីដោះស្រាយឱ្យបានលឿន ព្រោះនៅមានក្រុមកម្មករនៅក្នុងវិស័យជាច្រើនទៀត ក៏បាននិងកំពុងតវ៉ាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី០១ខែកុម្ភៈ កម្មករនិយោជិក ដែលមានដូចជា ក្រុមគ្រូបង្រៀន អ្នកបើករថយន្តដឹកជញ្ជូនធំៗ កម្មករបម្រើការនៅអាកាសយានដ្ឋាន និងកំពង់ផែ ប្រមាណកន្លះលាននាក់ឯណោះ បានចេញដើរតាមផ្លូវដង្ហែក្បួន ធ្វើបាតុកម្ម ដើម្បីសុំដំឡើងប្រាក់ឈ្នួលបន្ថែម។ សកម្មភាពនេះ ជាការចេញតវ៉ាដ៏ធំមួយមិនធ្លាប់ឃើញមានឡើយនៅអង់គ្លេស គិតក្នុងពេលជាង១០ឆ្នាំមកនេះ។ ប្រការនេះ បានធ្វើឱ្យសាលារៀនមួយចំនួនបង្ខំចិត្តបិទទ្វារផ្អាកការសិក្សា ហើយចរន្តដឹកជញ្ជូនសាធារណៈផ្សេងទៀតត្រូវបានរំខានផងដែរ។

ចំពោះមុខការតវ៉ា រដ្ឋមន្ត្រីសុខាភិបាល លោក ស្ទ៊ីវ បាក្លេ(Steve Barclay) បានអំពាវនាវឱ្យពលរដ្ឋបន្តទៅទទួលយកសេវាសុខាភិបាលដូចធម្មតា នឹងទៅជួបគ្រូពេទ្យតាមការណាត់ដដែល ដរាបណាការណាត់ជួបរបស់ពួកគេមិនទាន់ត្រូវបានគេលុបចោល។ ទោះយ៉ាងណា លោកកត់សម្គាល់ដែរថា វាអាចនឹងមានភាពសកម្មខ្លះ៕




អត្ថបទបន្ទាប់


យោធាប្រទេសកូឡុំប៊ីប្រទះឃើញបាឡុងមួយផ្សេងទៀតក្នុងដែនអាកាសខ្លួន ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្មចិន

ព័ត៌មាន
មួយថ្ងៃមុនយន្តហោះចម្បាំងអាមរិកបាញ់ទម្លាក់បាឡុង ដែលចោទថាជាចារកម្មរបស់ចិន យោធាកូឡុំប៊ីឯណោះវិញ បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានប្រទះឃើញបាឡុងម…

អាល្លឺម៉ង់ទទូចឱ្យពិភពលោករួមគ្នានាំមេដឹកនាំរុស្ស៊ីមកកាត់ទោស ក្រោយប្រមូលបានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមរាប់រយករណី

ព័ត៌មាន
ប្រធានរដ្ឋអាជ្ញាកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថ្មីៗនេះថា ការិយាល័យរដ្ឋអាជ្ញា ប្រមូលបាន និងរកឃើញភស្តុតាងរាប់រយករណី ដែលបញ្ជាក់ពីឧក្រិដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ