អាជីវកម្មសាលាឯកជនវិលមករកស្ថានភាពប្រសើរ

អ្នកជំនាញអះអាងថា អាជីវកម្មសាលាឯកជនវិលមករកស្ថានភាពប្រសើរឡើងកាន់តែច្រើនហើយ ក្រោយកូវីដ១៩ធូរស្បើយ


អាជីវកម្មសាលារៀនឯកជន ដែលធ្លាប់ជួបជាច្រើនក្នុអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំង រហូតមានខ្លះក្ស័យធនធនផងនោះ បានចាប់ផ្ដើមវិលមកស្ថានភាពល្អប្រសើរឡើងវិញហើយ ក្រោយពេលដែលប្រទេសបើកឡើងវិញ ហើយស្ថានភាពរាតត្បាតកូវីដ១៩មានការធូរស្បើយច្រើន។
សកម្មភាពនៅក្នុងថ្នាក់រៀន​នៃ​សាលាឯកជន ​អន្តរទ្វីបអាមេរិកាំង។ រូបភាពឯកសារ
ដោយ

យ៉ាងណាក៏ដោយចុះ បើតាមការអះអាង របស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យអប់រំនៅកម្ពុជា បានអះអាងថា ទន្ទឹមនឹងសិស្សានុសិស្សបានវិលមករៀននៅសាលាក៏ពិតមែន ប៉ុន្ដែ ដោយសារតែបញ្ហាកូវីដ១៩ ក៏មានអាព្យាបាលខ្លះ បានប្ដូរឲ្យកូនពីការសិក្សាសាលាឯកជន មកសាលារដ្ឋវិញផងដែរ ដ្បិតថា ពួកគាត់មិនសូវមានចំណូលពេញលេញដូចមុន។ ទោះយ៉ាងណា តាមការវាយតម្លៃពីអ្នកឧកញ៉ា គួច ម៉េងលី នៅរយៈពេលសិក្សានៅ១ឆមាសកន្លងមកនេះ ជារួម គឺវិស័យអប់រំទាំងវិស័យឯកជន និងរដ្ឋ គឺបានវិលមកភាពល្អប្រសើររលូនឡើងវិញហើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានគូសបញ្ជាក់ឲ្យដឹងថា វិស័យអប់រំនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការបើកដំណើរការរលូនជាធម្មតាវិញហើយ។ អ្នកជំនាញ និងជាអ្នកជំនួញនៅក្នុងវិស័យអប់រំរូបនេះ បានអះអាងទៀតថា ក្រោយការបើកឲ្យដំណើរការរៀននៅសាលាអស់រយៈពេលប្រមាណជិតមួយឆមាសមកនេះ សិស្សមករៀននៅក្នុងថ្នាក់រៀនហាក់មិនសូវមានបញ្ហាច្រើនគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែ លោកគ្រូ អ្នកគ្រូបានបង្រៀនតាមប្រព័ន្ធអនឡាញដោយយោគចិត្តទុកដាក់ ដោយខិតខំបង្រៀនឲ្យដូចក្នុងថ្នាក់ផងដែរ។

វិស័យអប់រំត្រួវបានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដោយនៅអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដោយអំឡុងពេលនេះ សាលាត្រូវបានផ្អាកដំណើរការ ដោយតម្រូវឲ្យរៀននិងបង្រៀនតាមរយៈប្រព័ន្ធអនឡាញវិញ ដែលបណ្តាលឲ្យសាលារៀនឯកជនមួយចំនួន ត្រូវបានផ្អាកដំណើរការ បិទទ្វារដួលក្ស័យធនជាដើម។ កត្តាទាំងនេះបណ្តាយឲ្យសិស្សានុសិស្ស មានការផ្លាស់ប្តូពីសាលាមួយទៅសាលាមួយ និងខ្លះទៀតបានផ្លាស់ប្តូរពីសាលាឯកជន ទៅសាលារដ្ឋជាដើម។ លើសពីនេះបញ្ហាជីវភាព និងសេដ្ឋកិច្ចក្នុងគ្រួសារ របស់អាណាព្យាបាលនៅអំឡុងពេលកូវីដ ដែលពួកគាត់មួយចំនួនរកចំណូលមិនសូវបាន និងមានការចំណាយច្រើនទៅលើថ្លៃជីវភាព ដែលធ្វើឲ្យពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឲ្យកូនៗបន្តរៀននៅសាលាឯកជន ដែលជាកត្តាបណ្តាលឲ្យមានការផ្លាស់ប្តូរពីសាលាឯកជន ទៅសាលារដ្ឋផងដែរ។

ទន្ទឹមនឹងការបើកសាលារៀនឡើងវិញនេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ជាក់បន្ថែមទៀតថា មិនថាតែសាលាឯកជនឬសាលារដ្ឋនោះទេ សុទ្ធតែនៅមានជួបបញ្ហាប្រឈម ពោលគឺសិស្សានុសិស្សពួកគាត់មួយចំនួនបានបាត់បង់គ្រឹះក្នុងការរៀនសូត្រ ដោយពួគគាត់មិនបានរៀនគ្រប់គ្រាន់អស់រយៈពេល២ឆ្នាំមកហើយ ដែលតម្រូវឲ្យពួកគាត់មានការប្រមូលផ្តុំអារម្មណ៍មកសិក្សាវិញ ដើម្បីដាស់តឿនសតិអារម្មណ៍របស់សិស្សក្នុងការវិលត្រឡប់មករៀនផ្ទាល់នៅសាលាវិញជាដើម។ ហើយអ្នកគ្រូលោកគ្រូ ត្រូវធ្វើយ៉ាងណាចាប់ផ្តើមបង្រៀន និងពង្រឹង បំប៉នសម្ថតភាពរបស់សិស្សឲ្យទាន់ការសិស្សា នៅតាមកម្រិតសិក្សារបស់ពួកគាត់បន្ថែមទៀតឲ្យខ្លាំងផងដែរ ជាពិសេសគឺសម្រាប់សិស្សថ្នាក់ទី១២ តែម្តង៕

អត្ថបទ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន នឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការនៅឆ្នាំក្រោយ បើគ្មានការរំខានខ្លាំងពីកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ប្រៀរវត្សរ៍ជូនមន្ត្រីរាជការបន្ទាប់ពីខកខានដំឡើងអស់រយៈពេលព…

ក្រុមអ្នកជំនាញថា តម្លៃដឹកជញ្ចូនទៅចិនហក់ឡើងខ្លាំង ប៉ុន្ដែទៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនថយចុះ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះ បានបន្តឡើងថ្លៃខ្ពស់បន្ថែមទៀត ដែលកំពុងបង្កជាក្តីបារម្ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ