ស្ថានភាព​អចលនទ្រព្យ​ក្នុងអំឡុងពេល​កូវីដ១៩

អ្នកជំនាញ​ថា សកម្មភាព​ទិញ​លក់​​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្ដើម​ងើប​ឡើង​វិញ


អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ជាមួយនឹង​សកម្មភាព​ទិញ​ដូរ​បាន​បង្ហាញ​ពីកំណើន​គួរ​ឲ្យ​កត់​សម្គាល់ បើទោះបី​ជា​ជំងឺកូវីដ១៩​ នៅបន្ត​មាន​ក៏ដោយ​ចុះ តែនេះ​ក៏​ជា​ឱកាស​សម្រាប់​អ្នកត្រូវការ​ទិញ​អចលនទ្រព្យ​ល្អៗ គឺ​អាច​ទិញ​បាន​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​ទៀត​ផង ។
ឧកញ៉ា ចេង ខេង
ដោយ

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បាន​លើក​ឡើង​ថា បើទោះបី​កម្ពុជា ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូវីដ-១៩ ក៏ដោយ តែ​សកម្មភាព​ទិញដូរ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​មាន​ការទិញដូរ​ជា​ធម្មតា​ ពិសេស គឺអចលនទ្រព្យ​ល្អៗ​តែម្តង។

លោកឧកញ៉ា​បញ្ជាក់​ថា វិបត្តិកូវីដ១៩ ជាបញ្ហា ប៉ុន្តែ វាក៏ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​ដែល​កំពុង​ត្រូវការ​អចលនទ្រព្យ​ល្អ អាច​ស្វែងរក​ទិញ​បាន​ងាយស្រួល និង​មាន​តម្លៃ​ស្ថិត​នៅក្រោម​តម្លៃ​ទីផ្សារ​ផង ដែល​និន្នាការ​នៃ​តម្រូវការ​អចលនទ្រព្យ​ប្រភេទ​នេះ​កំពុង​មាន​សកម្មភាព​ល្អ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈពេលខ្លី​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ១៩។ 

លោកឧកញ៉ា​បន្ត​ថា អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្រោម​តម្លៃ​៧​ម៉ឺន​ដុល្លារ​ទៅ ១០ម៉ឺន​ដុល្លារ ការទិញដូរ​​នៅតែ​មាន​សកម្មភាព​ច្រើន​ដូចមុន។

លោក​ឧកញ៉ា ចេង ខេង បាន​ឲ្យ​ដឹង​ទៀត​ថា ថ្មីៗ​នេះ ភ្នាក់ងារ​របស់​ពួក​លោក​ចាប់​ផ្តើម​រវល់​ជាមួយ​នឹង​ការងារ​ផ្តល់​សេវាកម្ម​ឡើង​វិញ ប៉ុន្តែ ចំពោះ​វិនិយោគ​ធំៗ​មកពី​បរទេស​នៅ​មិន​ទាន់​មាន​ច្រើន​នោះឡើយ អ្វីដែលជា​សកម្មភាព​ទិញលក់ច្រើនក្នុងអំឡុងខែឧសភា​នេះ គឺ​ភាគច្រើន​បំផុត ជា​វិនិយោគ​ទុន​ក្នុង​ស្រុក។

យ៉ាងណាក៏​ដោយ​ចុះ បើទោះបី​ជា​វិស័យ​អចលនទ្រព្យ​មាន​សកម្មភាព​ដោះដូរ​មាន​ភាព​មមាញឹក​ឡើង​វិញ​បន្តិច​នៅពេលនេះ​ក៏​ពិត​មែន តែលោក​ឧកញ៉ា​នៅតែ​អះអាង​ថា សកម្មភាព​ទិញ​ដូរ​នេះ​ក៏​នៅតែ​តិច​ជាង​ឆ្នាំ​ទៅមិញ​ដដែល​ចន្លោះ​ពី២០ ទៅ ៣០​ភាគរយ។ 

លោកឧកញ៉ា​បន្ថែម​ថា សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ស្ថិត​នៅក្នុង​កម្រិត​ប៉ុណ្ណឹង​នៅតែ​អាច​ចាត់ទុក​ធម្មតា​សម្រាប់​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ខណៈ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ាន និង​អាមេរិក​វិញ​ ពេលនេះ​កំពុង​ស្ងប់ស្ងាត់ និង​បើធៀប​មក​កម្ពុជា​វិញ កម្ពុជា​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ជាង​គេ៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េខាងត្បូង កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចចរចា

ព័ត៌មាន
តំណាងភាគីកម្ពុជា និង​កូរ៉េខាងត្បូង បាន​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការពន្លឿន​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្…

វិបត្តិអន្ទាក់​គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​​សត្វព្រៃ​នៅ​កម្ពុជា ឡាវ និង​វៀតណាម

ព័ត៌មាន
របាយការណ៍ថ្មីមួយរបស់អង្គការ WWF បានក្រើនរំលឹកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ