អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក


ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខ ដែលប្ដេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលនិងរលូន បានទទួលជាផ្លូវការនូវអាជ្ញាបណ្ណផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកពីនិយ័តករបរធនបាលកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់អាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពីការអនុលោមតាមយ៉ាងពេញលេញរបស់ធនាគារតាមការតម្រូវយ៉ាងម៉ឺងម៉ាត់របស់ច្បាប់ និងបទប្បញ្ញត្តិស្តីពីបរធនបាលកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក
ដោយ
អំពី KB PRASAC Bank

ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក»(Retention or Escrow Services) នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈសេវាថ្មីដែលទទួលបានអាជ្ញាបណ្ណនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងកាត់បន្ថយក្តីបារម្ភក្នុងប្រតិបត្តិការរវាងអ្នកទិញ និងអ្នកលក់ ដោយផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់។ សេវានេះនឹងជួយការពារអ្នកទិញអចលនទ្រព្យពីហានិភ័យនៃការក្លែងបន្លំបណ្ណកម្មសិទ្ធិ និងការពារអ្នកលក់ពីហានិភ័យនៃការមិនបំពេញកាតព្វកិច្ចទូទាត់ប្រាក់របស់អ្នកទិញ។

ក្រោមក្របខណ្ឌច្បាប់នេះ ធនាគារ ខេប៊ីប្រាសាក់ នឹងដើរតួនាទីជាភាគីទីបីដែលមានភាពឯករាជ្យ និងអព្យាក្រឹត ក្នុងការរក្សាទុកប្រាក់ដោយសុវត្ថិភាព។ ធនាគារនឹងរក្សាទុកប្រាក់របស់អ្នកទិញ ហើយនឹងផ្ទេរទៅឱ្យអ្នកលក់ លុះត្រាតែលក្ខខណ្ឌទាំងអស់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងលក់-ទិញត្រូវបានផ្ទៀងផ្ទាត់ បញ្ជាក់ដោយឯករាជ្យ។

ស្របពេលដែលកម្ពុជាកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធហិរញ្ញវត្ថុសកល ធនាគារ ខេប៊ីប្រាសាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍដំណោះស្រាយសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ដែលងាយស្រួលប្រើប្រាស់ និងពង្រឹងសមត្ថភាពផ្តល់សេវាដល់អតិថិជនសាជីវកម្ម។ ការដាក់ឱ្យដំណើរការយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យសេវារក្សាទុករបស់ធនាគារក្លាយជាស្តង់ដារគំរូសម្រាប់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Property Market) និងការផ្ទេរកម្មសិទ្ធិភាគហ៊ុនរបស់សហគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេស។




អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិ ​ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣% ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាជាបញ្ហាចម្បង

ហានិភ័យដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានក្លាយជាមូលហេតុចម្បងជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទម្លាក់ការព្យាករណ៍កំណើនសេ…

ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ខ្ពស់ជាង IMF ដោយប្រហាក់ប្រហែល​តួ​លេខរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជា

ក្រោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៣% សម្រាប់ឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ