ពូទីនប្រកាសឱ្យទ័ពWagnerចូលជាមួយកងទ័ពជាតិរុស្ស៊ី!

ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យទាហាន Wagner ចុះហត្ថលេខាលើក្រិតសម្បថចូលរួមជាមួយកងទ័ពរុស្ស៊ី ខណៈការស៊ើបអង្កេតកំពុងបន្ត


ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យទាហានស៊ីឈ្នូលWagnerទាំងអស់ ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានស្មោះស្មគ្រចំពោះប្រទេសរុស្ស៊ី និងចូលរួមជាមួយកងទ័ពជាតិ ក្រោយមេបញ្ជាការរបស់ពួកគេគឺលោក Yevgeny Prigozhin ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយអំពីមរណភាពរបស់លោក Prigozhin ឡើយ ខណៈវិមានក្រឹមឡាំងថា ការធ្វើកោសល្យវិច័យសាកសពកំពុងបន្ត និងថា ការចោទប្រកាន់ការស្លាប់នោះ ទាក់ទងនឹងប្រធានាធិបតីពូទីន គឺ «ជាការកុហកបោកប្រាស់ទាំងស្រុង»។
ពូទីនប្រកាសឱ្យទ័ពWagnerចូលជាមួយកងទ័ពជាតិរុស្ស៊ី!
ដោយ

ក្រិតមួយត្រូវបានចុះហត្ថលលេខាដោយលោកពូទីន និងបានចូលធរមានភ្លាមៗកាលពីថ្ងៃទី២៥ ខែសីហា បានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងថា អ្នកណាដែលកំពុងមានភារកិច្ចនៅក្នុង«ប្រតិបត្តិការយោធពិសេស»នៅក្នុងប្រទេសអ៊ុយក្រែនទាំងអស់ តម្រូវឱ្យស្បថជាផ្លូវការ ដើម្បីបង្ហាញពីភក្តីភាពស្មោះត្រង់ និងការពារចំពោះប្រទេសរុស្ស៊ី»។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោកពូទីនបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា និងថាលោក Prigozhin បានប្រព្រឹត្ត«កំហុសធ្ងន់ក្នុងជីវិត»។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយលោកខាងលិចមួយចំនួន បានចោទប្រកាន់ដោយគ្មានភស្តុតាងថា ជាស្នាដៃរបស់លោក ពូទីន ជាអ្នកបញ្ជានៅពីក្រោយ បន្ទាប់ពីមានការបះបោរកាលពីថ្ងៃទី២២-២៣ខែមិថុនារបស់ក្រុម Wagner ប្រឆាំងនឹងលោក ដែលធ្វើឱ្យអំណាចវិមានក្រឹមឡាំងរង្គោះរង្គើខ្លាំងបំផុតជាងពីរទសវត្សរ៍មកនេះ។
ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះ និងអ្នកផ្សេងទៀតគឺជារឿងប្រឌិតសុទ្ធសាធ។ លោកបានអះអាងប្រាប់រ៉យទ័រថាទាំងអស់នេះគឺជាការកុហកទាំងស្រុង ហើយនៅពេលលើកឡើងពីបញ្ហានេះ ចាំបាច់ត្រូវផ្អែកលើការពិត។ «ការពិតយ៉ាងណានោះ គឺអាជ្ញាធររុស្ស៊ីកំពុងស៊ើបអង្កេតនៅឡើយ»។ លោកថា លទ្ធផលនឹងត្រូវប្រកាសឱ្យដឹងនាពេលឆាប់ៗខាងមុខនេះ រួមទាំងការធ្វើកោសល្យវិច័យសាកសព១០នាក់នោះ ថាតើមួយក្នុងចំណោមនោះពិតជាលោក Prigozhin មែនឬយ៉ាងណា។
បើតាមចារកម្មយោធាអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា គេមិនទាន់មានភស្តុតាងច្បាស់លាស់ដែលថា Prigozhin បាននៅលើយន្តហោះនោះទេ ប៉ុន្តែទំនងជាគាត់បានស្លាប់ហើយ។ ទន្ទឹមគ្នានោះ មន្ទីរបញ្ជកោណអាមេរិកបានឱ្យដឹងដែរថា តាមការវាយតម្លៃដំបូងគេគឺថា Prigozhin ត្រូវបានស្លាប់នៅក្នុងយន្តហោះនោះមែន។ យោងតាមសារព័ត៌មាន Baza របស់រុស្ស៊ី ដែលមានប្រភពគួរឱ្យទុកចិត្តពីចំណោមភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតកំពុងផ្តោតលើការសង្ស័យួយដែលថាគ្រាប់បែកមួយ ឬពីរគ្រាប់អាចត្រូវបានគេដាក់នៅលើយន្តហោះនោះ៕




អត្ថបទបន្ទាប់


ប្រធានបក្សកាន់អំណាចជប៉ុនផ្អាកដំណើរទស្សនកិច្ចទៅប្រទេសចិន ភ្លាមៗក្រោយមានការស្នើសុំពីប៉េកាំង

យោងតាមសេចក្តីប្រកាសមួយចេញនៅថ្ងៃសៅរិ៍ ទី២៦ សីហា ប្រធានគណបក្ស Komeito របស់ប្រទេសជប៉ុន ដែលជាបក្សសម្ព័ន្ធក្នុងរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស នឹ…

ស្រាបៀរ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី

ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ