រុស្សីសន្យាផ្ដល់មីស៊ីលអាចបំពាក់ក្បាលនុយក្លេអ៊ែរទៅឱ្យបេឡារុស

លោក ពូទីន សន្យាផ្ដល់មីស៊ីលអាចបំពាក់ក្បាលនុយក្លេអ៊ែរទៅឱ្យបេឡារុស ដើម្បីបង្ក្រាបភាពក្អេងក្អាងរបស់បស្ចិម


នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នាចុងសប្ដាហ៍នេះ បានប្រាប់សមភាគីរបស់លោកមកពីប្រទេសបេឡារុសថា រដ្ឋាភិបាលក្រុងមូស្គូនឹងផ្គត់ផ្គង់ឱ្យរដ្ឋាភិបាលក្រុង មីន (Minsk) ជាមួយប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពអាចផ្ទុកក្បាលអាវុធនុយក្លេអ៊ែរដើម្បីទប់ទល់ភាពក្អេងក្អាងរបស់បណ្ដាប្រទេសបស្ចិមលោក ដែលបច្ចុប្បន្ននេះ កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗជាមួយនឹងរុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តរុស្ស៊ីផងដែរ។
លោក ពូទីន សន្យាផ្ដល់មីស៊ីលអាចបំពាក់ក្បាលនុយក្លេអ៊ែរទៅឱ្យបេឡារុស ដើម្បីបង្ក្រាបភាពក្អេងក្អាងរបស់បស្ចិម

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ពូ​ទី​ន នៅ​ទីក្រុង​សេន​ភី​ធឺ​ស្ប៊​ក (St Petersburg) ប្រទេស​រុ​ស្ស៊ី​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ ប្រធានាធិបតី​បេឡា​រុស​លោក អា​ឡិ​ក​សាន​ឌ័​រ លូ​កា​សេន​កូ (Alexander Lukashenko) បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​គោលនយោបាយ «​ឈ្លានពាន ប្រឈម​មុខ​ដាក់​គ្នា និង​គួរ​ឱ្យ​ស្អប់ខ្ពើម​» របស់​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​ប្រទេស​លី​ទុ​យ​អា​នី និង​ប៉ូ​ឡូញ​។

លោក លូ​កា​សេន​កូ ប្រធានាធិបតី​បេឡា​រុស​បាន​ស្នើ​សុំ​លោក ពូ​ទី​ន ឱ្យ​ជួយ​ប្រទេស​របស់​លោក ធ្វើ​«​ការ​ឆ្លើយ​តប​ឱ្យ​ស័ក្ដិសម​»​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ថា គឺជា​ការ​ហោះហើរ​ដោយ​មាន​អាវុធ​នុយក្លេអ៊ែរ​របស់​សម្ពន្ធមិត្ត​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ព្រំដែន​ប្រទេស​បេឡា​រុស​។

លោក ពូ​ទី​ន បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​លោក​មិន​បាន​មើលឃើញ​ពី​ភាព​ចាំបាច់​ណាមួយ​សម្រាប់​ការ​ឆ្លើយ​តប​ឱ្យ​សម​ស្រប​នៅឡើយ​ទេ​ប៉ុន្តែ​ថា ប្រសិនបើ​ចាំបាច់​មែន​នោះ​យន្តហោះ​ចម្បាំង​ម៉ាក Su-25 ផលិត​ដោយ​រុ​ស្ស៊ី​របស់​ប្រទេស​បេឡា​រុស​នោះ គឺ​អាច​នឹង​ត្រូវ​យក​ឱ្យ​កែ​ច្នៃ​ឱ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​រោងចក្រ​រុ​ស្ស៊ី​។

មន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ម្មា​ក់បាន​និយាយ​សង្ខេប​ពី​កិច្ចប្រជុំ​នេះ​ថា ប្រទេស​រុ​ស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ Iskander-M ទៅ​កាន់​ប្រទេស​បេឡា​រុស​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​មី​ស៊ី​ល​ផ្លោង និង​មី​ស៊ី​លបាញ់​ត្រង់​ទៅ​មុខ​ដោយ​គេ​ចង់​បាញ់​ក្នុង​ទម្រង់​ធម្មតា​ក៏​បាន ឬ​ក៏​បាញ់​ក្នុង​ទម្រង់​នុយក្លេអ៊ែរ​ក៏​បាន ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​រហូត​ដល់ ៥០០ គីឡូម៉ែត្រ​ឯណោះ។

លោក Lukashenko បាននិយាយថា រដ្ឋាភិបាលទីក្រុង Minsk ត្រូវតែត្រៀមខ្លួនសម្រាប់អ្វីៗទាំងអស់សូម្បីតែការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដើម្បីការពារមាតុភូមិរបស់ពួកគេចាប់ពីទីក្រុង Brest រហូតដល់ទីក្រុង Vladivostok ក៏ដោយ ហើយលោកបានដាក់ប្រទេសបេឡារុសនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេសរុស្ស៊ីស្ថិតនៅក្រោមឆ័ត្រតែមួយ ហើយជាពិសេសនោះគឺលោកបានសុំឱ្យរុស្ស៊ីជួយកែច្នៃយន្តហោះយោធារបស់បេឡារុស្សឱ្យមានសមត្ថភាពនុយក្លេអ៊ែរ។

ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានកើនឡើងតាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពី៤ខែមុន ដោយចោទអង្គការណាតូថា គ្រោងនឹងទទួលស្គាល់អ៊ុយក្រែន និងប្រើប្រាស់វាជាវេទិកាមួយដើម្បីគំរាមកំហែងប្រទេសរុស្ស៊ី។

ទង្វើរបស់រុស្ស៊ីនេះមិនត្រឹមតែបង្កជាឧបសគ្គចំពោះទណ្ឌកម្មលោកខាងលិចតែប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជំរុញឱ្យប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានដាក់ពាក្យសុំចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច។

ហើយអ្វីដែលពិសេសទៀតនោះ គឺកាលពីសប្តាហ៍មុនប្រទេសលីទុយអានីបានធ្វើឱ្យរុស្ស៊ីឆេះដុំយ៉ាងដោយសារតែការរារាំងការដឹកជញ្ជូនទំនិញនៅក្រោមហេតុផលដាក់ទណ្ឌកម្មរបស់អឺរ៉ុបដែលធ្វើដំណើរឆ្លងកាត់ទឹកដីរបស់លីទុយអានីទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី។

ប្រទេសរុស្ស៊ីបានហៅវាថាជា «ការបិទផ្លូវ» ប៉ុន្តែប្រទេសលីទុយអានីនិយាយថា ការបិទផ្លូវនេះប៉ះពាល់តែ ១% នៃការដឹកជញ្ជូនទំនិញធម្មតានៅលើផ្លូវនេះប៉ុណ្ណោះ ហើយចរាចរណ៍អ្នកដំណើរគឹមិនរងផលប៉ះពាល់នោះទេ៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ជប៉ុន និង អូស្ត្រាលីផ្ដួចផ្ដើមទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វិក

ព័ត៌មាន
សហរដ្ឋអាមេរិក ប្រទេស ជប៉ុន អូស្ត្រាលី អង់គ្លេស និង ណូវែលហ្សេឡង់កាល ពី ថ្ងៃសុក្រ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើនការចូលរួមជាមួយ…

WHO ថា ជំងឺអ៊ុតស្វាមិនទាន់ឈានដល់ការប្រកាសពីភាពអាសន្នសុខភាពសកលនៅឡើយទេ

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បានធ្វើសេចក្តីថ្លៃងការណ៍កាលពីថ្ងៃសៅរ៍ ទី ២៥ ថា ជំងឺ អ៊ុតស្វា មិនទាន់ជាភាពអាសន្នដល់សុខភាពសកលនៅឡើយ បើទោះបី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ