លោក ពូទីន

រស្ស៊ីចាប់ផ្ដើមចាត់វិធានការរឹបអូសទ្រពសម្បត្តិគ្រប់គ្រងដោយពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកដើម្បីជាការសងសឹក


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិក ដើម្បីសងសឹកចំពោះការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន៣០០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក ខណៈក្រុមប្រទេស G7 គ្រោងនឹងប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ីនេះ ដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងការឈ្លានពានដោយមិនញញើតដៃរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo។
លោក ពូទីន
ដោយ

កាលពីសប្ដាហ៍មុនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយដែលបានកំណត់ថា រាល់ទ្រព្យសម្បត្តិ អចលនទ្រព្យ មូលបត្រ និងភាគហ៊ុននៅក្នុងក្រុមហ៊ុនរុស្ស៊ីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងពលរដ្ឋអាម៉េរិកអាចត្រូវបានរឹបអូស ដើម្បីទូទាត់សងចំពោះការខាតបង់របស់រុស្ស៊ី។ ទង្វើនេះបានធ្វើឡើងចំពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសជី៧ កំពុងចាប់ផ្តើមកិច្ចប្រជុំនៅប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកទាំងនោះ។

កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានអះអាងថា វិមានក្រឹមឡាំងបានកំណត់គោលដៅប្រហែល២៩០ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់អាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេចំពោះការអះអាងទាំងនេះ។កន្លងមកនេះ ប្រទេសរុស្ស៊ីបានរឹបអូសទ្រព្យសម្បត្តិជាក់ស្ដែងពីក្រុមហ៊ុនបស្ចិមលោកខ្លះៗមកហើយ និងប្រាក់រាប់លានដុល្លារដែលកាន់កាប់ដោយធនាគារអឺរ៉ុបនៅក្នុងប្រទេសរុស្ស៊ី។ ចាប់តាំងពីរុស្ស៊ីបើកការលុកលុយទៅលើអ៊ុយក្រែនមក ក្រុមហ៊ុនបរទេសរាប់ពាន់បានចាកចេញពី រុស្ស៊ី ហើយជារឿយៗពួកគេបានលក់ទ្រព្យសម្បត្តិរបស់ខ្លួនដោយការបញ្ចុះតម្លៃយ៉ាងច្រើនមុនពេលចាកចេញពីប្រទេសនេះ។

ក្រឹត្យរបស់លោក ពូទីន នេះបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវជម្លោះសេដ្ឋកិច្ចដែលកំពុងបន្តមានរវាងរុស្ស៊ី និងបស្ចិមលោកដោយសារតែរដ្ឋាភិបាលនានានៅតែបន្តដោះស្រាយផលប៉ះពាល់ផ្នែកច្បាប់ និងហិរញ្ញវត្ថុនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ទង្វើនេះទំនងជាធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិកព្រមទាំងប្រទេសបស្ចិមលោកផ្សេងទៀត កាន់តែតានតឹងថែមទៀត ហើយអាចនាំឱ្យមានវិធានការសងសឹកគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ហ្វីលីពីនជំរុញឲ្យអាម៉េរិក និងសម្ពន្ធមិត្តបង្កើនសន្ទុះវិនិយោគ ដើម្បីទប់ទល់ឥទ្ធិពលចិន

ក្នុងនាមជាសម្ពន្ធមិត្តទាំងសេដ្ឋកិច្ច និងយោធា ហ្វីលីពីនកំពុងដាក់សម្ពាធលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យជំរុញពាណិជ្ជកម្ម និងការវិន…

តើមានកត្តាអ្វីឱ្យធនាគារកណ្ដាលវៀតណាម ព្រួយបារម្ភផ្ទុះអស្ថិរភាពក្នុងវិស័យធនាគារនៅក្នុងប្រទេសនេះ?

តើកត្តាអ្វីឱ្យធនាគារកណ្ដាលវៀតណាម ព្រួយបារម្ភខ្លាចផ្ទុះអស្ថិរភាពក្នុងវិស័យធនាគារនៅក្នុងប្រទេសនេះ? ធនាគារកណ្ដាលវៀតណាម បាននិយាយថា ការដកចេញនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ