ការផលិត និងចែកចាយវ៉ាក់សាំង

ប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៤ រួមគ្នាផលិតវ៉ាក់សាំង ១ពាន់លានដូសឲ្យតំបន់អាស៊ី ដើម្បីប្រជែងជាមួយចិន


ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗចំនួន៤ រួមមាន សហរដ្ឋអាមេរិក, ឥណ្ឌា, អូស្ត្រាលី, និងជប៉ុន បានយល់ព្រមប្រមែរប្រមូលលុយរួមគ្នា សម្រាប់ការផលិត និងចែកវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ១ពាន់លានដូស ទៅកាន់ប្រទេសនៅក្នុងទ្វីបអាស៊ី នៅត្រឹមចុងឆ្នាំ២០២២ខាងមុខនេះ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៤ រួមគ្នាផលិតវ៉ាក់សាំង ១ពាន់លានដូស ឲ្យតំបន់អាស៊ី ដើម្បីប្រជែងជាមួយចិន
ដោយ

ការ​ចេញ​មុខ​រួមគ្នា​ផលិតវ៉ាក់សាំង​ពីសំណាក់​ប្រទេស​ទាំង៤នេះ គឺធ្វើឡើងនៅចំពេល​ដែល​ប្រទេសចិន​បាននិង​កំពុង​ផលិត​វ៉ាក់សាំង​ និងផ្គត់ផ្គង់​ទៅកាន់ប្រទេស​ជាច្រើន​ទូទាំងសកលលោក​រួចទៅហើយ ដែលជាហេតុ​ធ្វើឲ្យ​ពួកគេបារម្ភថា ឥទ្ធិពល​ចិន​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក នឹងកាន់តែមានធំឡើងៗ តាមរយៈជំនួយ​វ៉ាក់សាំងកូវីដ-១៩នេះ។ ដូច្នេះ ចង់ ឬមិនចង់ គេត្រូវការ​ត្រៀមយុទ្ធសាស្ត្រ​ដើម្បីទប់ទល់នឹង​ចិនឲ្យខាងតែបាន។

ក្រុមប្រទេសសេដ្ឋកិច្ច​គ្រាក់ៗ​ទាំង៤ ដែលគេហៅ​ឈ្មោះកាត់ថា Quad មានបំណង​ពង្រីក​​ការ​ចាក់វ៉ាក់សាំង​នៅក្នុង​ពិភពលោកផង និង​ចង់​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​នយោបាយ​ការទូត​របស់ចិន​ផង ដែលគេ​មើលឃើញថា ​កំពុង​យកវ៉ាក់សាំងកូវីដ-១៩នេះ ផ្ដល់ជូន​ប្រទេសនានា ដើម្បីពង្រីក​​ឥទ្ធិពល​​របស់ខ្លួន​កាន់តែ​ខ្លាំងក្លា​នៅក្នុង​តំបន់ ពិសេស​នៅ​អាស៊ី​អាគ្នេយ៍តែម្ដង។

ក្នុងចំណោម​​ប្រទេស​​ដែលកំពុង​​ផលិតវ៉ាក់សាំងកូវីដ-១៩ គេមើលឃើញថា ប្រទេសឥណ្ឌា គឺជា​អ្នកផលិតវ៉ាក់សាំងនេះ ធំជាងគេបំផុត​​ក្នុងពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​របស់ឥណ្ឌា បាន​បញ្ជាក់​ប្រាប់អ្នកសារព័ត៌មានដែរថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​សម្ព័ន្ធមិត្ត Quad គឺមានសារសំខាន់​ខ្លាំងណាស់ និងមានតម្លៃបំផុតផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសឥណ្ឌា នឹង​ប្រើប្រាស់​​សមត្ថភាព​រោងចក្រ​ផលិត​របស់ខ្លួន ដើម្បី​ផលិតវ៉ាក់សាំង​របស់អាមេរិក  ដោយ​ប្រើប្រាស់​​លុយ​របស់​អាមេរិក និងជប៉ុន។

ប្រទេសអូស្ត្រាលី នឹងផ្ដល់ហិរញ្ញប្បទាន​សម្រាប់​ការ​បណ្ដុះបណ្ដាល និង​ផ្ដល់ជូន​នូវ​ការគាំទ្រ​យ៉ាងពេញទំហឹង សម្រាប់​ការចែកចាយ​វ៉ាក់សាំង ហើយវ៉ាក់សាំងដែល​ផលិតបាន​នោះ នឹងត្រូវចែកចាយ​ភាគច្រើន​ទៅកាន់​កោះប៉ាស៊ីហ្វិក, តំបន់អាស៊ីអាគ្នេយ៍ និងប្រទេស​ស្ថិត​​នៅក្នុង​តំបន់​​មហាសមុទ្រឥណ្ឌាជាដើម។

ទោះយ៉ាងណា គំនិតផ្ដួចផ្ដើមនេះ ត្រូវបាន​គេបារម្ភថា អាចនឹង​ត្រូវបាន​រារាំង​ដោយ​ការរឹតត្បិតការនាំចេញ​ពីសំណាក់​អាមេរិក លើ​វត្ថុធាតុដើម​សំខាន់ៗ​​សម្រាប់ខ្សែចង្វាក់​​ផ្គត់ផ្គត់​វ៉ាក់សាំង​សម្រាប់​ឥណ្ឌា។ ប៉ុន្ដែ បញ្ហានេះ គឺជាបញ្ហា​ទ្វេភាគី​រវាង​ឥណ្ឌា និងអាមេរិក ដែលគេរំពឹងថា នឹងអាចដោះស្រាយ​បាន​ឆាប់ៗនេះ។

មន្ត្រីជាន់ខ្ពស់​របស់ឥណ្ឌា បា​នអះអាងថា ការចូលរួមជាមួយ​សម្ព័ន្ធមិត្ត​ Quad នៅក្នុង​ការផលិត​វ៉ាក់សាំង​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​នៅទ្វីបអាស៊ីនេះ នឹងមិនធ្វើឲ្យប៉ះពាល់​ដល់​ការផ្គត់ផ្គង់​វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន ១,៤ ពាន់លាន​នាក់នោះទេ៕

None



អត្ថបទបន្ទាប់


រកឃើញករណីឆ្លងថ្មី ៣៩ នាក់បន្ថែមទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៩នាក់ បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹ…

ក្រសួងសុខាភិបាល៖ វីរុសបំប្លែងខ្លួនថ្មីនេះសាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ