វ៉ាក់សាំងកូវីដ១៩

នាយករដ្ឋមន្ត្រីថៃពន្យារពេលចាក់វ៉ាក់សាំង AstraZeneca ក្រោយអ្នកចាក់នៅអឺរ៉ុបមានកំណកឈាមក្នុងសរសៃ


នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅព្រឹកថ្ងៃសុក្រទី១២មីនានេះ បានប្រកាសផ្អាកគម្រោងចាក់វ៉ាក់សាំង AstraZeneca របស់លោក ក្រោយប្រទេសជាច្រើននៅអឺរ៉ុបបានប្រកាសជាបន្តបន្ទាប់ពីការផ្អាកចាក់វ៉ាក់សាំងអង់គ្លេសនេះដូចគ្នា បន្ទាប់ពីគេបានរកឃើញថា វាមានផលរំខានដល់បញ្ហាសុខភាព នៅក្នុងចំណោមអ្នកដែលបានទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសឹង្ហបុរី Channel News Asia។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាន់បង្ហាញវ៉ាក់សាំងកូវីដ១៩ដែលខ្លួនទទួលបាន
ដោយ

មន្ត្រីជាន់ខ្ពស់សុខាភិបាលថៃ លោក ប្រាសិត វឌ្ឍនាប៉ា បានថ្លែងក្នុងសន្និសារព័ត៌មានថា គម្រោង​ចាក់វ៉ាក់សាំងសម្រាប់នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី រួមនឹងកម្មវិធីចាក់វ៉ាក់សាំង AstraZeneca សម្រាប់ពលរដ្ឋឯទៀត ត្រូវពន្យារពេលសិន ដោយសារតែវ៉ាក់សាំងរបស់អង់គ្លេសនេះ កំពុង​កើត​មានបញ្ហា​សុខភាព ធ្ងន់ធ្ងរ ក្នុង​ចំណោម​អ្នក ដែល​បាន​ទទួល​ចាក់វ៉ាក់សាំង ​ AstraZeneca នៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាល​ដាណឺម៉ាក អ៊ីស្លង់ ន័រវែស និង​ចុងក្រោយ​អ៊ីតាលី បាន​ប្រកាសជាបន្តបន្ទាប់ ពីការផ្អាកចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន​​ AstraZeneca ក្នុង​ហេតុផល​ប្រុងប្រយ័ត្ន​ផ្នែកសុខភាព បន្ទាប់​ពី​​មាន​សេចក្តីរាយការណ៍​ថា អ្នកចាក់​វ៉ាក់សាំង AstraZeneca រួច មាន​ដុំកំណក​ឈាម ក្នុង​សរសៃ។

មន្ត្រីសុខាភិបាលដាណឺម៉ាកបានឲ្យដឹងដែរថា ស្ត្រីវ័យ៦០ឆ្នាំម្នាក់​បានស្លាប់ក្រោយឡើងកំណកឈាមក្នុងសសៃ។ ប្រការនេះបានធ្វើឲ្យ រដ្ឋាភិបាលប្រទេសដាណឺម៉ាក សម្រេចផ្អាកការចាក់វ៉ាក់សាំង ២សប្តាហ៍សិន រង់ចាំការស៊ើបអង្កេតបន្ថែម ថាតើ​បញ្ហា​កំណកដុំឈាម​ក្នុង​សរសៃ​របស់​អ្នកទទួល​វ៉ាក់សាំង​​ AstraZeneca មានជាប់ទាក់ទង​​នឹង​​​វ៉ាក់សាំង ​ AstraZeneca ​ដែរឬទេ។ 

យ៉ាងមិញមន្ត្រីជាន់ខ្ពស់សុខាភិបាលថៃ លើកឡើងថា៖«ទោះវា[AstraZeneca]ជាវ៉ាក់សាំង​​មានគុណភាពល្អយ៉ាងណាក្តី យើងសុំពន្យារពេលបន្តិចសិន រង់ចាំការស៊ើបអង្កេតបន្ត»

សូមបញ្ជាក់ផងដែរថា​ប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ-១៩ របស់ខ្លួននៅតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក បន្ទាប់ពីទទួលបានវ៉ាក់សាំង Sinovac ចំនួន ២០ម៉ឺនដូសដំបូងពីប្រទេសចិននិង វ៉ាក់សាំងជាង១១ម៉ឺនដូសទៀត ដែលបានបញ្ជាទិញពីក្រុមហ៊ុន AstraZeneca៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងថ្មី ៦២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១២ ខែមីនានេះ!

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតរហូតដល់ទៅ ៦២នាក់ ក្នុងនោះ មាន៦០នាក់ ជា…

ដោយ​ចង់​​ជំរុញ​ការអាន​នៅ​កម្ពុជា នារី​ម្នាក់​អាន​សៀវភៅ​ឲ្យ​ស្តាប់​តាមរយៈ​ការ​ផ្សាយផ្ទាល់​លើ​ហ្វេសប៊ុក

ព័ត៌មាន
អ្នកនាង ឈួន ច័ន្ទធីតា អង្គុយ​ក្នុង​បន្ទប់​របស់​ខ្លួន ដៃកាន់​សៀវភៅ ពោរពេញ​ដោយ​ស្នាម​ញញឹម ហើយ​អាន​សៀវភៅ​ដោយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ