កូវីដ១៩

ព្រះមហាក្សត្រីចក្រភពអង់គ្លេស និងកំពូលតារាចម្រៀង ចាស្ទីនប៊ីប៊័រ ឆ្លងកូវីដ១៩


ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបែត និងកំពូលតារាចម្រៀងប៉ុបជនជាតិកាណាដា ចាស្ទីនប៊ីប៊័រ កាលពីថ្ងៃអាទិត្យ ត្រូវបានរាយការណ៍ថា បានតេស្ដវិជ្ជមានមេរោគកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបែត

ការ​ប្រកាស​ចេញពី​រាជវាំង Buckingham នៃ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ព្រះ​មហាក្សត្រី​អេ​លី​ហ្សា​បែ​ត បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​កូ​វី​ដ​-១៩ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​អង់គ្លេស​។ យ៉ាងណាមិញ ពេល​នេះ​រោគ​សញ្ញា​របស់​ព្រះ​មហាក្សត្រី​អា​លី​ហ្សា​បែ​ត គឺ​មាន​កម្រិត​ស្រាល​ដូច​ជា​ជម្ងឺ​ផ្ដាសាយ ហើយ​គេ​រំពឹង​ថា អាកា​រៈ​របស់​ព្រះ​អង្គ​នឹង​ប្រសើរ​ឡើង ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ ព្រះ​មហាក្សត្រី​អា​លី​ហ្សា​បែ​ត​កំពុង​សម្រាក​ព្យាបាល និង​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​។

ព្រះ​មហាក្សត្រី​អា​លី​ហ្សា​បែ​ត គឺ​បាន​តេស្ដ​វិជ្ជមាន​នៅ​ក្រោយ ព្រះរាជ​បុត្រា​ច្បង និង​ជា​រាជទាយាទ គឺ​ព្រះ​អង្គ​ម្ចាស់ ឆា​លី បាន​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី ១០ ខែកុម្ភៈ បន្ទាប់​ពី​បាន​ជួប​ជាមួយនឹង​ព្រះ​មហាក្សត្រី​អា​លី​ហ្សា​បែ​ត​កាលពី​ថ្ងៃ​ទី ៨ ខែកុម្ភៈ​។

សូម​បញ្ជាក់​ថា ព្រះ​មហាក្សត្រី អា​លី​ហ្សា​បែ​ត ដែល​មាន​ព្រះ​ជន្ម ៩៦ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ក្នុង​ខែមករា ឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ម្ចាស់​ក្ស​ត្រី​បាន​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។

នៅ​ចំ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ កំពូល​តារាចម្រៀង ចា​ស្ទី​ន​ប៊ី​ប៊័រ ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​ឆ្លង​កូ​វី​ដ​១៩​កម្រិត​ស្រាល​ដែរ​។ យ៉ាងណាមិញ ក្រោយ​រក​ឃើញ​ថា កំពូល​តារាចម្រៀង​រូប​នេះ​បាន​ឆ្លង​ជំងឺ​ករណី​កូ​វី​ដ​១៩ ភ្លាម​ៗ​នោះ​ការ​ប្រគុំ​តន្ត្រី​របស់​លោក​ដែល​នឹង​ត្រូវធ្វើ​ឡើង​នូវ​ថ្ងៃអាទិត្យ​នោះ ក៏​បាន​ត្រូវ​បាន​ពន្យារពេល​ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា​វិញ​។ 

សូម​បញ្ជាក់​ថា តាំងពី​មាន​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​មក មាន​បុគ្គល​ល្បី​ៗ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​សុទ្ធតែ​បាន​ឆ្លង​កូ​វី​ដ​១៩ រួម​ទាំង​អតីត​ប្រធាន​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​ប្រ​ធានា​ធីប​តី​បារាំង​ក៏​ធ្លាប់​បាន​ឆ្លង​មេរោគ​រាតត្បាត​សកល​នេះ​ផង​ដែរ​។

គួរ​ជម្រាប​ថា ចាប់តាំងពី​លេចឡើង​នូវ​មេរោគ បំប្លែង​អូ​មី​ក្រុង​មក គេ​មើលឃើញ​ថា បើ​ទោះបីជា​វា​មិន​បង្ក​ឱ្យ​មាន​ករណី​ធ្ងន់ធ្ងរ​ក៏​មិនមែន តែ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​តែ​បន្ដ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង គិត​មក​ត្រឹម​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ពិភពលោក​កើនឡើង​ដល់ ៤២៤​លាន​ករណី និង​ស្លាប់​សរុប​ជិត ៦​លាន​នាក់​ហើយ​៕ 

None



អត្ថបទបន្ទាប់


ការអភិវឌ្ឍគម្រោងទីក្រុងរណបសិរីមង្គល គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នសម្រេចជាង៩០%

គម្រោងទីក្រុងរណបសិរីមង្គលរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប គ្រោងបញ្ចប់ការអភិវឌ្ឍនៅអំឡុងពាក់កណ្តាលឆ្ន…

បេឡារុសថា នឹងបន្តសមយុទ្ធយោធាលើកទីពីរជាមួយរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់

ប្រទេសបេឡារុសនឹងម្តងធ្វើសមយុទ្ធយោធាម្តងទៀតជាមួយនឹងរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់ កាលពីថ្ងៃអាទិត្យទី២០កុម្ភៈ ចុងសប្តាហ៍មុននេះ ដើម្បីឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ