វិវឌ្ឍន៍ថ្មី​ជុំវិញ​បញ្ហា​អាជីវកម្ម​ផ្លូវដែក​នៅ​កម្ពុជា

ផ្លូវ​ដែក​កម្ពុជា​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ មិន​មែន​'ចង​មុង'​ដេញ​ថ្លៃ​ទេ!


ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​នៅ​កម្ពុជា នឹង​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ ដោយ​បើក​ចំហ​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាច​ចូលរួម មិនមែន​ចងមុង​ដេញ​ថ្លៃ​ទៀត​ទេ។ ការ​ធ្វើ​បែប​នេះ ទើប​អាច​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព និង​បទ​ពិសោធន៍​គ្រប់គ្រាន់ ដើម្បី​មក​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​វិស័យ​ផ្លូវ​ដែក​នៅ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។
បុគ្គលិក​ក្រុមហ៊ុន​​ឈរ​មើល​ក្បាល​ទូររថភ្លើង​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ បរ​លើ​ផ្លូវ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបថត៖ ហេង ភារម្យ
ដោយ

ជុំវិញបញ្ហា​នេះ​ដែរ ក្រុមហ៊ុន Royal Railway របស់​មហាសេដ្ឋីល្បីឈ្មោះ អ្នក​ឧកញ៉ា គិត ម៉េង ដែល​​រាជ​រដ្ឋាភិបាល​បាន​ដក​សិទ្ធិ​ប្រតិបត្តិការ​បាន​តែ​២​ថ្ងៃ ហើយ​ប្រកាស​ឲ្យ​បន្ត​ឡើង​វិញ​នេះ នឹង​នៅតែ​មាន​ឱកាស​ចូលរួម ការ​ដេញ​ថ្លៃ​នៅ​ពេល​ក្រោយ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវ​ដែក ឲ្យ​សមស្រប​ទៅតាម​តម្រូវការ​ជាក់ស្តែង និង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ មាន​សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ កាលពីព្រឹកថ្ងៃទី១ មេសា សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដរាបណា​កិច្ច​ព្រមព្រៀង​ថ្មី និង​ដៃគូ​វិនិយោគ​ថ្មី មិន​ទាន់​មាន និង​មិន​ទាន់​បាន​ធ្វើ​ឡើង​នោះ គឺ​ក្រុមហ៊ុន Royal Railway របស់​អ្នកឧញ៉ា គិត ម៉េង នៅបន្ត​ទទួល​គ្រប់គ្រង​ផ្លូវដែក​នេះ​ដដែល។ ព្រោះ​មាន​បុគ្គលិក​កម្មករ​ជា​ច្រើន​នាក់ ដែល​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន ដែល​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ បើ​បង្ខំ​ធ្វើ​ដោយ​គំហុក។


ទស្សនាវីដេអូ ទាក់ទងនឹង​រថភ្លើង​នៅ​កម្ពុជា


លើស​​ពី​នេះ​ទៅ​ទៀត នៅពេល​ដែល​រក​ដៃគូ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ ក្រុមហ៊ុន Royal Railway ក៏​អាច​ចូល​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បាន ដើម្បី​មាន​ឱកាស​ពង្រីក​វិសាលភាព​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​បាន​កាន់តែ​ទូលំ​ទូលាយ។

បន្ថែមពី​លើ​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន រៀបចំ​តភ្ជាប់​ផ្លូវ​ដែក​ពី​កំពង់ផែ​ព្រះ​សីហនុ រហូត​ដល់​ក្រុង​ប៉ោយប៉ែត ឲ្យ​ការ​ដឹក​ជញ្ជូន​កាន់​តែ​រលូន មិន​ចាំបាច់​ស្តុក​ទុក​​នៅ​ភ្នំពេញ។

ក្រៅពី​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ស្នើ​សុំ​ក្បាល​រថភ្លើង​ចាស់ៗ​ពី​ប្រទេស​ចិន ជប៉ុន ថៃ និង​វៀតណាម​វិញ ខណៈ​ក្បាល​រថភ្លើង​ដែល​ក្រុមហ៊ុន Royal Railway ទិញ​មក នឹង​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​ក្រុមហ៊ុន​វិញ ដោយ​មាន​ការ​ប៉ះប៉ូវ​ពី​រាជ​រដ្ឋាភិបាល។


ទស្សនាវីដេអូ ទាក់ទងនឹង​រថភ្លើង​នៅកម្ពុជា

សូម​ជម្រាប​ផងដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែក​ឯកជន លើក​ទី​១៨ សម្តេច​តេជោ ហ៊ុន សែន បានសម្រេចដក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន Royal Railway Cambodia (រ៉ូយ៉ាល់ រ៉េលវ៉េ ខេមបូឌា) មក​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន គ្រប់គ្រង​ជំនួស​ជា​បណ្តោះ​អាសន្ន តែ​យ៉ាង​ណា​មិញ ទើបតែ​បាន ២​ថ្ងៃ​ប៉ុណ្ណោះ ក្រសួង​ក៏​បាន​ចេញ​លិខិត​ជូន​ដំណឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Royal Railway បន្ត​ប្រតិបត្តិការ ដោយសារ​តែ​ក្រសួង​ត្រូវការ​ពេលវេលា ដើម្បី​សិក្សា​លើ​លក្ខខណ្ឌ​គតិយុត្តិ និង​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ដំណើរការ​ផ្លូវ​ដែក។

លិខិត​ជូនដំណឹង​ចុងក្រោយ​បង្អស់​របស់​ក្រសួង​សាធារណការ ឲ្យ​ដឹងថា ក្រុមហ៊ុន Royal Railway អាច​នឹង​បន្ត​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​និង​អ្នក​ដំណើរ តាម​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ដដែល ដើម្បី​ទុក​ពេល​វេលា​ឲ្យ​ក្រសួង បាន​សិក្សា​ស្វែងយល់ និង​រៀបចំ​នីតិ​វិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់។

គួររំឭក​ថា កាល​ពី​ឆ្នាំ​២០០៩ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ផ្លូវ​ដែក រយៈពេល ៣០​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន Toll Cambodia  ដែលជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Toll Holding មកពី​ប្រទេស​អូស្រ្តាលី និង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នក​ឧកញ៉ា គិត ម៉េង ហើយ​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន Toll Holding បានសម្រេច​ដក​ខ្លួន និង​បង្វែរ​ភាគហ៊ុន​ទាំងអស់​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា ក្រុមហ៊ុន Royal Railway Cambodia វិញ៕

None



អត្ថបទបន្ទាប់


ប៉ាគីស្ថាន ខ្ចីលុយ ចិន ២៣០ លានដុល្លារ សង់ព្រលានយន្ដហោះអន្តរជាតិ

ប៉ាគីស្ថាន បានខ្ចីលុយ រដ្ឋាភិបាលចិន ២៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិទីក្រុងGwadar ដោយគម្រោងនេះ បានបានបើ…

សម្ដេចតេជោ​ថា អ្នក​ជេរ​ប្រមាថ​សម្ដេច ​អាច​ត្រូវ​'រន្ទះបាញ់​'និង'​រលូត​កូន'

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ ថា អ្នក​ដែល​ជេរ​ប្រមាថ​រូប​លោក​ អាច​នឹង​ត្រូវ​រន្ទះបាញ់ និង​រលូត​កូន ជា​លទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ