កិច្ចព្រមព្រៀង RCEP

នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP នឹងបង្កើតការងារដល់ជិត៣លានកន្លែង និងបង្កើនចំណូលសម្រាប់តំបន់ជិត៣០០ពាន់លានដុល្លារ


ប្រសិនបើកិច្ចព្រមព្រៀងRCEP នឹងចូលជាធរមានដូចតាមការគ្រោងទុកនៅពេលខាងមុខមែននោះ នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងជួយបង្កើតការងារថ្មីៗដល់ប្រទេសជាសមាជិកទាំងអស់ប្រមាណ ២លាន៨សែនកន្លែង ហើយនឹងឈានទៅបង្កើនចំណូលបន្ថែម ០,៦% ដល់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលស្មើនឹងទឹកប្រាក់ប្រមាណ ២៤៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីធនាគារអភិវឌ្ឍអាស៊ី ADB ដែលធ្វើការវាយតម្លៃលើផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាហ្វិក វត្តមានកិច្ចព្រមព្រៀងRCEP។​
នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP នឹងបង្កើតការងារដល់ជិត៣លានកន្លែង និងបង្កើនចំណូលសម្រាប់តំបន់ជិត៣០០ពាន់លានដុល្លារ

បើ​តាម​ការ​វាយតម្លៃ​ពី ADB អត្ថប្រយោជន៍​ដែល​សមាជិក​នៃ​កិច្ចព្រមព្រៀង RCEP នឹង​ទទួល​បាន គឺ​មាន​ច្រើន​ជាង អ្វី​ដែល​គេ​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ឬ​ហៅ​កាត់​ថា CP TPP ដល់​ទៅ​ពីរ​ដង​ឯណោះ​។

ADB ទទួលស្គាល់​ថា គ្រប់​សមាជិក​ទាំងអស់​នឹង​ទទួល​បាន​ផល​ចំណេញ​រៀង​ៗ​ខ្លួន យ៉ាងណាមិញ ផលប្រយោជន៍​ដែល​ទទួល​បាន មិន​ភាព​ស្មើគ្នា​នោះ​ទេ​។ ក្នុង​ន័យ​នេះ ADB ចង់​សំដៅ​ដល់​ប្រទេស​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ធំ​ជាង នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​។

ជាក់ស្តែង ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ដូច​ជា​វៀតណាម និង​ម៉ា​ឡេ​ស៊ី ក៏​ដូច​ជា​យក្ស​សេដ្ឋកិច្ច​របស់​អាស៊ី រួម​មាន​ចិន កូរ៉េ​ខាងត្បូង និង​ជប៉ុន​ជាដើម នឹង​ទទួល​បាន​ផ្លែផ្កា​ច្រើន​ពី​កិច្ចព្រមព្រៀង​មួយ​នេះ​។ បន្ថែម​ពីលើ​នេះ ប្រទេស​ដែល​រួមចំណែក​ដល់​ការ​ផលិត និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សម្រាប់​ប្រទេស​ធំ​ៗ ក៏​នឹង​ទទួល​បាន​ផល​ចំណេញ​បង្គួរ​ដែរ ក្នុង​នោះ​រួម​មាន កម្ពុជា ឡាវ និង​ថៃ​ជាដើម​។

ADB ក៏​បាន​ប៉ាន់​ប្រមាណ​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិស័យ​ផលិតកម្ម​។ ជាក់ស្តែង ការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នឹង​មាន​ប្រហែល ២​ទៅ​៣​ដង ធំ​ជាង​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​ទៅ​ទៀត​។

គួរ​ជម្រាប​ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​លំដាប់​ទី​២​ក្នុង​តំបន់ បន្ទាប់​ពី​កិច្ចព្រមព្រៀង CPTPP ដែល​មាន​សមាជិក​រហូត​ដល់​១៥​ប្រទេស គ្រប់​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២​ពាន់​៣​រយ​លាន​នាក់ និង​គិត​ជា​ទំហំ GDP មាន​ប្រមាណ ២៦​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

បច្ចុប្បន្ន​កិច្ចព្រមព្រៀង​ដដែល​នេះ ត្រូវ​បាន​ប្រទេស​ជា​សមាជិក​ភាគច្រើន​ផ្តល់​សច្ចាប័ន​រួចរាល់​ហើយ នៅឡើយ​តែ​រង់ចាំ​ការ​ចូល​ជា​ធរមាន​ប៉ុណ្ណោះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ​ភាគី​ប្រទេស​អូស្ត្រាលី និង​ដែល​ជា​សមាជិក​មួយ​របស់ RCEP ផង​ដែរ​នោះ បាន​ប្រកាស​ថា កិច្ចព្រមព្រៀង RCEP នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

None



អត្ថបទបន្ទាប់


អាមេរិកបន្តបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយអះអាងថាជាទម្លាប់របស់ខ្លួននិងស្របតាមច្បាប់អន្តរជាតិ

ជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី២៣វិច្ឆិកានេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបន្តបើកនាវាចម្បាំងរបស់ខ្លួន ឆ្លងកាត់តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលកំព…

ក្រោយបើកប្រទេសឡើងវិញ សម្តេចតេជោ ហ៊ុន សែន រំពឹងសេដ្ឋកិច្ចកម្ពុជាមានកំណើនរង្វង់៣%ក្នុងឆ្នាំ២០២១ នឹងបន្ដកើនលើស៥%នៅឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៣%នៅឆ្នាំ២០២១ ប្រសិនបើសេដ្ឋកិច្ចមានដំណើរការល្អន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ