ព្យាករណ៍សេដ្ឋកិច្ចថៃ

ធនាគារកណ្ដាលថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃ ឆ្នាំ២០២១ មកនៅត្រឹម ៣,២%


ដោយសារតែមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការធ្លាក់ចុះ នៅតែបន្ដមាន ធនាគារកណ្ដាលថៃ បានកាត់បន្ថយនូវចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំក្រោយនេះ ០,៤ ពិន្ទុភាគរយ ដោយសម្អាងទៅលើហេតុផលចម្បងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងត្រូវអូសបន្លាយ ពេលវេលាយូរ ខណៈដែលនៅឆ្នាំ២០២០នេះកំណើនសេដ្ឋកិច្ចថៃ ត្រូវបានព្យាករថា នឹងមាន -៦,៦% ។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយកាសែតបាងកកប៉ុស្ដិ៍។
របាយការណ៍ ADB៖ សេដ្ឋកិច្ចថៃ នឹងកើនទាបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១
ដោយ

កំណើន​ GDP របស់ថៃ ត្រូវបាន​ព្យាករ​ថា នឹងមាន​ត្រឹមតែ ៣,២% ប៉ុណ្ណោះ នៅឆ្នាំ២០២១ ដោយ​ការព្យាករនេះ គឺមានទាប​ជាការព្យាករ​កាលពីមុន​របស់​ធនាគារ​កណ្ដាល​ថៃ ដែលថា​នឹងមាន​កំណើន​៣,៦%។ ការទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ចថៃ នៅឆ្នាំក្រោយនេះ ដោយសារតែ​មើលឃើញថា កត្តា​ផ្ទុះរាលដាល​នៃមេរោគ​នៅបន្ដ​អូសន្លាយ​នៅ​បណ្ដាប្រទេស​លើសកលោក រួមទាំង​ការផ្ទុះ​រាលដាល​ឆ្លង​មេរោគ​កូវីដ១៩ ជាថ្មីទៀត នៅក្នុង​ប្រទេសថៃ​នាពេលថ្មីៗ​នេះ នឹង​ធ្វើឲ្យ​ការ​ងើបឡើង​នៃវិស័យ​ទេសចរណ៍​ត្រូវ​ពន្យារពេល​កាន់តែ​យូរជាងមុន។

ធនាគារកណ្ដាល​ថៃ បាន​ព្យាករ​ថា ចំនួន​ទេសចរ​បរទេស មកកាន់ប្រទេស​ថៃ នៅឆ្នាំ២០២១ នឹង​មាន​សរុប​ប្រមាណ ៥លាន​៥សែននាក់ ធ្លាក់ចុះ​ទាបជាង​ការព្យាករ​កាល​ពីមុនថាមាន ៩លាននាក់។

បើទោះបីជា មាន​ដំណើរការ​អភិវឌ្ឍន៍​វ៉ាក់សាំង​កូវីដ-១៩ ក៏ដោយ ប៉ុន្ដែ ការទទួលបាន​វ៉ាក់សាំង​ត្រូវបាន​គេរំពឹងថានឹង​មាន​កម្រិត។ ធនាគារ​កណ្ដាល​ថៃ បាន​ព្យាករថា សម្រាប់​ការចាក់​វ៉ាក់សាំង ​សម្រាប់​ប្រទេស​មានសេដ្ឋកិច្ច​ជឿនលឿន គឺមាន​ប្រមាណ ៣០%​នៃចំនួន​ប្រជាជន​សរុប​ប៉ុណ្ណោះ នៅក្នុង​ត្រីមាសទី ២ នៃឆ្នាំ២០២១ ខណៈដែល​ការចាក់​វ៉ាក់សាំង​នៅក្នុងប្រទេសសំខាន់​មួយចំនួនទៀត ដែលជា​ប្រភព​ទេសចរ​របស់ថៃនោះ អាចនឹង​មាន​ការចាក់វ៉ាក់សាំង​បានដល់​ ៣០% នៃចំនួន​ប្រជាជន​សរុប គឺត្រូវរង់ចាំដល់​ត្រីមាសទី៣ឯណោះ។

មន្ត្រីជាន់ខ្ពស់​ធនាគារកណ្ដាល​ថៃ បាន​លើកឡើងថា សម្រាប់ប្រទេសថៃ ការចាក់វ៉ាក់សាំង​ត្រូវបាន​ព្យាករថា នឹង​អាច​ចាក់ជូន​ប្រជាជន​ប្រមាណ ២០%​នៃប្រជាជនសរុប​នៅ​ក្នុង​ត្រីមាសទី ៤​នៅឆ្នាំ២០២១ ហើយ​ប្រទេស​ភាគច្រើនទៀត រួមទាំងថៃ​ផងដែរ អាចនឹង​សម្រេច​បាន​ការចាក់វ៉ាក់សាំង​ជូន​ប្រជាជន​ដល់ ទៅ ៦០ ទៅ៧០ ភាគរយ នៅ​ឆមាស​ទី២ នៃឆ្នាំ ២០២២។

ក្រោមសេណារីយ៉ូនេះ ប្រទេសថៃ រំពឹង​នឹង​បើកទ្វារ​ទទួល​អ្នកដំណើរ​បរទេស​ឡើងវិញ ចាប់ពីឆមាសទី ២​នៃឆ្នាំ២០២១ ដោយ​ចំនួន​អ្នកដំណើរមកដល់​រំពឹង​នឹងកើនឡើង​នៅត្រីមាសចុងក្រោយ។

សម្រាប់​ឆ្នាំ២០២០ ធនាគារ​កណ្ដាលថៃ បាន​ដំឡើង​ការព្យាករ​ពីការ​ធ្លាក់ចុះ​នៃកំណើន​សេដ្ឋកិច្ច​ថៃ បន្តិច​ដោយ​បាន​ព្យាករថា នឹងមាន​ -៦,៦% ខណៈ​ដែល​កាលពីមុន​ធ្លាប់ព្យាករថា ធ្លាក់ចុះដល់ -៧,៨%.។ ការកែ​ការព្យាករ​របស់ធនាគារ​កណ្ដាលថៃនេះ គឺដោយសារតែ​មើលឃើញ​ពី​សញ្ញា​ល្អប្រសើរ នៃការងើបឡើង​នៃសេដ្ឋកិច្ច​ថៃ ក្នុង​ត្រីមាសទី៣ និងត្រីមាសទី៤ ពិសេស​គឺ​ការនាំចេញ និង​ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក។

នៅឆ្នាំ២០២០នេះ ការនាំចេញទំនិញ​របស់​ថៃ ត្រូវបាន​ព្យាករថា ​នឹង​ធ្លាក់ចុះ ៧,៤% ខណៈដែល​ការប្រើប្រាស់​ឯកជន ត្រូវបានព្យាករថា នឹង​រួចទំហំ​ ១,៤%។  ដោយឡែក សម្រាប់​ការនាំចេញ​នៅឆ្នាំ២០២១វិញ ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​ថៃ ព្យាករថា នឹង​សម្រេច​បាន​កំណើន​៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស និងអឺរ៉ុប ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀងរួមគ្នា អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេល Brexit

ព័ត៌មាន
ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយរួមគ្នាហើយ អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេលនៃការចាក់ចេញរបស់អង់គ្លេសពីសហភាពអ…

ប្រជាជនកូរ៉េខាងត្បូង រំពឹងថា អាចចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសឡើងវិញ នៅពេលដែលមានវ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ប្រជាជនកូរ៉េខាងត្បូងភាគច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស នៅពេលដែល វ៉ាក់សាំងកូវីដ១៩ ត្រូវដាក់ឲ្យប្រើប្រាស់កាន់តែទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ