អត្ថបទ​ពាណិជ្ជកម្ម

ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ ជាមួយនឹង​ការ​តាំងបង្ហាញ​គម្រោង​ជាច្រើន​និង​ការបញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​៥​ម៉ឺន​ដុល្លារ


ក្រុមហ៊ុនអចលនទ្រព្យ Pointerនឹងបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យនៅថ្ងៃទី 5-6 កញ្ញា 2020 ដែលមានឈ្មោះថា Property Consulting Center ស្ថិតនៅក្នុងផ្សារទំនើបThe Point Community Mall ទល់មុខស្ថានទូតចិន។ ក្នុងថ្ងៃបើកសម្ពោធនេះ ក្រុមហ៊ុនPointerនឹងបើកបង្ហាញពីសេវាកម្មដែលមាន រួមទាំងមានការតាំងបង្ហាញគម្រោងដែលល្អៗស្ថិតក្នុងទីតាំងមានសក្កានុពលរហូតទៅដល់ 11 គម្រោង។
ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ ជាមួយនឹង​ការ​តាំងបង្ហាញ​គម្រោង​ជាច្រើន​និង​ការបញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​៥​ម៉ឺន​ដុល្លារ
ដោយ

លោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer បានលើកឡើងថា “ចក្ខុវិស័យរបស់ Pointer គឺជួយអតិថិជនរបស់យើងធ្វើការសម្រេចចិត្តបានល្អបំផុតក្នុងការទិញលក់ផ្ទះដោយផ្តល់នូវព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវ។ រាល់ការប្រឹក្សាដល់អតិថិជន ពួកយើងតែងតែផ្ដោតលើភាពជោគជ័យរបស់អតិថិជនជាធំ ដោយពួកយើងមិនគិតតែពីការលក់តែមួយមុខនោះទេ។ ភាពជោគជ័យក្នុងវិស័យអចលនទ្រព្យរបស់អតិថិជន គឺជាភាពជោគជ័យរបស់ក្រុមហ៊ុន។ ហេតុដូចនេះ ពួកយើងបាននិងកំពុងព្យាយាមផ្ដល់សេវាប្រឹក្សាមួយដ៏ច្បាស់លាស់ ក៏ដូចជានាំយកគម្រោងអចលនទ្រព្យល្អៗមកជូនអតិថិជនយើងផងដែរ។ មកដល់ពេលនេះ ពួកយើងមានការិយាល័យចំនួន២កន្លែង និងការិយាល័យលក់តាមគម្រោងផ្សេងៗជាច្រើន។ ហើយឥលូវនេះយើងនឹងធ្វើការសម្ពោធទីតាំងថ្មីមួយទៀត ដែលនេះជាមជ្ឈមណ្ឌលប្រឹក្សាអចលនទ្រព្យ ដែលយើងសង្ឃឹមថានឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនមួយកំរិតទៀត។”

ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ

លោកក៏បានបន្តទៀតថា “យើងជ្រើសយកទីតាំងស្ថិតនៅក្នុងផ្សារផ្ទាល់ អតិថិជនដែលមានបំណងចង់បានផ្ទះ ឬស្វែងយល់ពីឱកាសវិនិយោគ ខុនដូ និងលំនៅដ្ឋានក្នុងបុរីនានា អាចមកប្រឹក្សាជាមួយក្រុមការងាររបស់យើងអំពីគម្រោងល្អៗជាច្រើន ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចន្ទ-អាទិត្យ ចាប់ពីម៉ោង9ព្រឹកដល់ម៉ោង7ល្ងាច” ។ 

ឆ្លៀតក្នុងកម្មវិធីនេះបើកសម្ពោធការិយាល័យលក់នេះ ក្រុមហ៊ុនPointer បានចូលរួមជាមួយដៃគូរសហការ ផ្តល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមករហូតដល់៥ម៉ឺនដុល្លារ ជាមួយនិងកញ្ចប់គ្រឿងសង្ហារឹម ថែមទាំងមានកាដូជាច្រើនទៀតក្នុងថ្ងៃកម្មវិធីផ្ទាល់។ 

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖  010 887 336 | 011 887 226 ។ https://www.facebook.com/pointerkh/

ក្រុមហ៊ុន Pointer បើក​សម្ពោធ​ការិយាល័យប្រឹក្សាអចលនទ្រព្យ



អត្ថបទបន្ទាប់


អតិរេកពាណិជ្ជកម្មវៀតណាមមានដល់ជិត១២ ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ស្របពេលដែលការនាំចេញនៅតែបន្ដកើនឡើង១,៦% ខណៈដែលការនាំចូលមានការធ្លាក់ចុះ ២,២%នោះ បានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាមសម្រេចបានដល់ទ…

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ពីប្រភេទអចលនវត្ថុ ដែលមិនជាប់ពន្ធចំណេញមូលធន២០%

ពន្ធលើចំណេញមូលធន ដែលត្រូវរាជរដ្ឋាភិបាលប្រកាសចាប់ផ្ដើមអនុវត្តលើការលក់អចលនទ្រព្យ ចាប់ពីដើមឆ្នាំក្រោយតទៅនោះ បាននិងកំពុងឲ្យអ្នកជំនាញ និងអ្នកជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ