​ធនាគារយក្ស​អាម៉េរិក JPMorgan

​ធនាគារយក្ស​អាម៉េរិក JPMorgan ទម្លាក់ការព្យាករតម្លៃមាសពីប្រមាណ៧,២៣០ដុល្លារក្នុង​១តម្លឹង​មកនៅ​ត្រឹម៥,១៨០ដុល្លារក្នុង​១តម្លឹង​នៅឆ្នាំនេះ


ទីផ្សារមាសពិភពលោកកំពុងទទួលរងការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីធនាគារវិនិយោគខ្នាតយក្សរបស់​សហ​រដ្ឋអាម៉េរិក JPMorgan សម្រេចទម្លាក់ការព្យាករហាងឆេងមាសយ៉ាងគំហុក ដោយលែងជឿថា ​ហាង​ឆេងមាសអាចហក់ឡើងដល់៦,០០០ដុល្លារក្នុងមួយអោន ឬប្រមាណ៧,២៣០ដុល្លារក្នុង​មួយតម្លឹងដូចការព្យាកររបស់ខ្លួនកាលពីខែមុន​ទៀតហើយ។
​ធនាគារយក្ស​អាម៉េរិក JPMorgan
ដោយ

ផ្ទុយទៅវិញ ធនាគារនេះរំពឹងថា តម្លៃមាសនឹងឡើងត្រឹម៤,៣០០ដុល្លារក្នុងមួយអោន ឬប្រមាណ៥,១៨០ដុល្លារក្នុងមួយតម្លឹងនៅត្រីមាសទី៣ និង៤,៥០០ដុល្លារក្នុងមួយអោន ឬ៥,៤៧៦ដុល្លារក្នុងមួយតម្លឹងនៅត្រីមាសទី៤ ឆ្នាំ២០២៦ ខណៈទិសដៅសេដ្ឋកិច្ចអាម៉េរិក និងគោលនយោបាយអត្រាការប្រាក់កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ធនាគារយក្សរបស់អាម៉េរិក JPMorgan បានទម្លាក់ការព្យាករតម្លៃមាសពីប្រមាណ៧,២៣០ដុល្លារក្នុងមួយតម្លឹងមកនៅត្រឹម៥,១៨០ដុល្លារក្នុងមួយតម្លឹងនៅឆ្នាំ២០២៦ នេះ ដោយបញ្ជាក់ថា តម្រូវការទិញមាសពីវិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុធំៗគ្មានកម្លាំងខ្លាំងដូចការរំពឹងទុកពីមុននោះទេ ដែលធ្វើឱ្យសម្ទុះហក់ឡើង នៃហាងឆេងមាសក្នុងឆ្នាំនេះមានកម្រិតទាបជាងការព្យាករ ដែលបានប្រកាសកាលពីពេលមុន។
ធនាគារយក្សមួយនេះក៏បានព្រមានដែរថា ហានិភ័យធំបំផុតសម្រាប់ទីផ្សារមាស គឺលទ្ធភាពដែលធនាគារកណ្តាលអាម៉េរិកអាចនឹងដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុក ប្រសិនបើទិន្នន័យសេដ្ឋកិច្ចអាម៉េរិក នៅតែបន្តរឹងមាំ។ ប្រសិនបើរឿងនេះកើតឡើងវានឹងធ្វើឱ្យមាសបាត់បង់ភាពទាក់ទាញ ព្រោះវិនិយោគិនអាចងាកទៅវិនិយោគលើទ្រព្យសកម្មដែលផ្តល់ផលចំណេញខ្ពស់ជាង។

ទោះបីជាទម្លាក់ការព្យាករក្នុងរយៈពេលខ្លីយ៉ាងណាក្ដី ក៏ធនាគារ JPMorgan នៅតែរក្សាទស្សនៈវិជ្ជមានចំពោះទីផ្សារមាសក្នុងរយៈពេលវែង។ ធនាគារនេះជឿជាក់ថា ហាងឆេងមាសអាចបន្តហក់ឡើងនៅឆ្នាំ២០២៧ ដោយសារធនាគារកណ្តាលជាច្រើនជុំវិញពិភពលោកនៅតែបន្តទិញមាសស្តុកទុក ខណៈតម្រូវការមាសជាក់ស្តែងនៅតែមានភាពរឹងមាំ។
ក្រុមអ្នកវិភាគមើលឃើញថា ការកែសម្រួលការព្យាករលើកនេះ គឺជាសញ្ញាបង្ហាញថា ទីផ្សារហិរញ្ញវត្ថុពិភពលោកកំពុងឈានចូលដំណាក់កាលថ្មី ដែលការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាម៉េរិក នឹងក្លាយជាកត្តាសំខាន់បំផុតក្នុងការកំណត់ទិសដៅហាងឆេងមាស និងទីផ្សារវិនិយោគពិភពលោកនៅប៉ុន្មានខែខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើភាពជោគជ័យលើការប្រើយន្តការ UNCLOS របស់ទីម័រខាងកើត អាចជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃ ទេ?

ករណីប្រវត្តិសាស្ត្រ ដែលប្រទេសទីម័រខាងកើត អាចដោះស្រាយជម្លោះព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយអូស្ត្រាលី តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្…

លោក ត្រាំ កំពុងខ្នះខ្នែងជាថ្មី ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងតាំងពីយុទ្ធនាការឃោសនាបោះឆ្នោតថា លោកមានសមត្ថភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ