ការនាំចេញអង្ករកម្ពុជា

បិរមាណ​នាំចេញអង្ករនៅខែ សីហា ដាំក្បាលចុះជាង ២៣% ខណៈអ្នកជំនាញថា ដោយសារតែការ​ប្រមូលផលយឺត!


នៅក្នុងខែសីហា មុននេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា បានបង្ហាញពីការដាំក្បាលចុះច្រើនគួរឲ្យកត់សម្គាល់ ពោលគឺមានរហូតដល់ ជាង២៣% ធៀបនឹងខែសីហាកាលពីឆ្នាំ ២០១៨​កន្លងទៅ។ នេះបើតាមរបាយការណ៍នាំចេញអង្ករពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា បញ្ហានាំចេញអង្ករធ្លាក់ចុះនេះ គឺដោយសារតែការប្រមូលផលស្រូវសែនក្រអូបមានភាពយឺតយ៉ាវ។
ស្រូវអង្ករកម្ពុជា
ដោយ

បើតាម​របាយការណ៍​នាំចេញអង្ករ​បាន​បង្ហាញថា នៅខែ​សីហា​ឆ្នាំ​២០១៩ ការនាំចេញ​អង្ករ​របស់កម្ពុជា សម្រេច​បាន​តែ​ប្រមាណ​ ៣៤ពាន់តោន​ប៉ុណ្ណោះ ខណៈដែល​កាលពីខែ​សីហា​ឆ្នាំ២០១៨កន្លងទៅ​នេះ សម្រេចបាន​ជាង ​៤៤ពាន់​តោន ពោលគឺ ធ្លាក់ចុះ ជាង​១០ ពាន់តោន គិតជាភាគរយ​គឺធ្លាក់ចុះ​ប្រមាណ​២៣,៦%។ បើគិត​ត្រឹម​រយៈពេល ៨ខែ នៅឆ្នាំនេះ ការនាំចេញអង្ករ​សម្រេចបាន​ជាង​៣៤ម៉ឺនតោន ធៀបនឹង​កាលពី​៨ខែ ឆ្នាំ២០១៨​មានកំណើន​ត្រឹមតែ ០,១% ប៉ុណ្ណោះ ។

ទាក់ទង​នឹងតួលេខ​ធ្លាក់ចុះ​នៃការនាំចេញអង្ករ​ក្នុងខែ​សីហាកន្លងទៅនេះ ប្រធានសហព័ន្ធស្រូវអង្ករ​អណាត្តិថ្មី លោក ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់​នៅលើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់លោកថា បញ្ហាគឺដោយសារតែ​អង្ករសែនក្រអូប របស់កម្ពុជា នៅក្នុងខែសីហាកន្លងទៅ មានការប្រមូលផល​ច្រូតកាត់ យឺត​យ៉ាវ​ជាង​១ខែ ដោយសារតែមាន​ភ្លៀងធ្លាក់​តិចពេក។ ពោលគឺ​ទើបតែ​ក្នុងសប្ដាហ៍ទី១​នៃ​ខែកញ្ញានេះទេ ដែលមានការច្រូត​កាត់ច្រើន។ ប៉ុន្ដែ បើយើងមើលទៅលើ​តម្លៃ​ស្រូវសែនក្រអូប​នៅឆ្នាំនេះ គឺប្រសើរជាង​ឆ្នាំមុនៗ។ 

លោកឧកញ៉ា សុង សារ៉ន បាន​លើកឡើងទៀតថា សមាជិកររោងម៉ាស៊ីនកិន ស្រូវ កសិករ សហគមន៍​កសិកម្ម កំពុងមមាញឹកច្រូតកាត់ កិន កែច្នៃ​នាំចេញ នៅ​ខែកញ្ញា តទៅនេះ ។

ដោយឡែក សម្រាប់​ការនាំចេញអង្ករ​ទៅ​សហភាព​អឺរ៉ុប​វិញ ប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា ពិត​ជា​មានការធ្លាក់ចុះ​ជាបរិមាណ​នាំចេញ ដោយសារការដាក់​វិធានការពន្ធគយ​ពីសហភាពអឺរ៉ុប រយៈ​ពេល៣ឆ្នាំ។ ប៉ុន្ដែ សម្រាប់​ប្រាក់ចំណូល​ចូល​សេដ្ឋកិច្ច​កម្ពជា​ពីការនាំចេញ​អង្ករ​ទៅសហភាពអឺរ៉ុបវិញ ថយចុះ​តែ​បន្តិចបន្តួចប៉ុណ្ណោះ ដោយសារសហព័ន្ធ​ស្រូវអង្ករ​ជំរុញនាំចេញ​តែអង្ករល្អ​ពិសេស អត្តសញ្ញាណ​ជាតិ អង្ករល្អដាច់គេ​លើពិភពលោក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​បាន និង កំពុងកាត់​បន្ថយ​ចំណាយ​ថ្លៃដើម​លើការផលិត ដែលវា​ប្រាកដណាស់​នឹងធ្វើឲ្យ​ទីផ្សារអង្ករ​កម្ពុជា​នៅសហភាព​​អឺរុប​នឹង​រឹតតែមាន​លក្ខណៈប្រកួត​ប្រជែង​ខ្លាំង នៅពេល​វិធានការ​យកពន្ធ​អស់សុពលភាព​នៅចុង​ឆ្នាំ ២០២២។

កម្ពុជា​ត្រូវបានគេដឹងថា គឺស្ថិតក្នុង​ប្រទេស​លំដាប់​កំពូល​ទី៥​ ដែលបាន​នាំចូលអង្ករ​សរីរាង្គ​ ទៅកាន់ទីផ្សារ​សហគមន៍អឺរ៉ុប។

ក្រៅពី សហភាពអឺរ៉ុប ទីផ្សារ​ប្រទេសចិន ក៏ជាទីផ្សារ​នាំចេញអង្ករ​ដ៏ធំ​សម្រាប់កម្ពុជា​ផងដែរ។ បើតាម​ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុម​ប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា​ធ្លាប់បាន​លើកឡើងថា បរិមាណ ៣០ម៉ឺន តោនអង្ករ​ដែលរដ្ឋាភិបាល​ចិនអនុញ្ញាត​ផ្តល់កូតាឲ្យ​កម្ពុជានោះ គឺកម្ពុជាអាច​ធ្វើបាន ខណៈបច្ចុប្បន្ន​ការនាំចេញអង្ករ​របស់កម្ពុជា​ទៅចិនសម្រេច​បានជិត ២២ម៉ឺនតោន​ហើយ នៃចំនួនកូតា​៣០ម៉ឺនតោន​នោះ។ 

លោកឧកញ៉ា ហ៊ុន ឡាក់ បាន​បញ្ជាក់ទៀតថា យើងនៅសល់​ពេល បីខែទៀត​ ត្រឹម៨ម៉ឺនតោន គឺកម្ពុជា​អាចធ្វើបាន និងអាច​នឹង​នាំចេញអង្ករ​លើសកូតាកំណត់​នេះទៅទៀត។ លោកបន្តថា នេះជាសញ្ញាល្អ​មួយដែរ ដែលកម្ពុជា​សម្រេចបាន​ស្របតាម រដ្ឋាភិបាលចិន ដែលយល់ព្រម​ដល់កម្ពុជា​ក្នុងការដំឡើង​កូតា ដើម្បី​នាំអង្ករពីកម្ពុជាដល់៤០ម៉ឺនតោនសម្រាប់ឆ្នាំបន្ត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជា​បាន​សម្រេចបាន​ការនាំចេញអង្ករ​ចំនួន ជាង​៦២​ម៉ឺនតោន ធ្លាក់ចុះ​១,៥% ធៀបនឹង​ឆ្នាំ២០១៧៕ 

None



អត្ថបទបន្ទាប់


បើកប្រតិបត្តិការមិនដល់ ១ឆ្នាំផង ធនាគារជីប ម៉ុង ពង្រីក​បាន ៥ សាខា!

ធនាគារជីប ម៉ុង ដែលទើបតែបានបើកសម្ពោធប្រតិបត្តិការផ្លូវការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ មកទល់ពេលនេះបានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់នៅ…

តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញ​ឲ្យ​ម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ!

តម្រូវការផ្លែទុរេន កំពុងមានការកើនឡើង ពិសេសគឺតម្រូវការនាំចេញទៅកាន់ទីផ្សារចិនតែម្ដង បានជំរុញឲ្យប្រទេសម៉ាឡេស៊ី គ្រោងធ្វើការដាំដុះដំណាំទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ