ស្រូវ​អង្ករ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច​នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​កិច្ច​អន្តរាគមន៍​ប្រមូល​ទិញ​ស្រូវ


នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ហាក់​ចាត់វិធានការ​ជាមុន​ជា​ច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​ច្រំដែល​នៃ​តម្លៃ​ស្រុក​ធ្លាក់​ចុះ​នៅ​ពេល​រដូវ​ប្រមូលផល​ចូល​មក​ដល់។
ស្រូវអង្ករកម្ពុជា
ដោយ

រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ នឹង​បើក​កិច្ច​ប្រជុំ​​មួយ នៅ​ថ្ងៃទី១៤ សីហា ឆ្នាំ​២០១៧ ដើម្បី​ផ្សព្វផ្សាយ​ដល់អ្នក​ពាក់ព័ន្ធ​ទាំងអស់ អំពី​កិច្ច​អន្តរាគមន៍​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រមូល​​ទិញ​ស្រូវ។ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថុ ជូន​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន។

កិច្ច​ប្រជុំ​ស្ដីពី​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៩​ព្រឹក នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ។

គួរ​រំឭក​ដែរ​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចេញ​ថវិកា​បន្ថែម ១៥​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជនបទ យក​ទៅ​កសាង​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ។

ការកសាង​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ ជា​ជំហានដំបូង ​នឹង​ត្រូវ​អនុវត្ត​ក្នុង​ខេត្ត​កំពង់ធំ ព្រៃវែង និង​តាកែវ។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ផែនការ​វិនិយោគ​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល​ ហើយ​ក៏​នឹង​អាច​ពង្រីក​ទៅ​តាម​តំបន់​យុទ្ធសាស្រ្ត​នៃ​ខេត្ត​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ។ 

ឯកឧត្តម​បន្ថែម​ថា គិត​មក​ដល់​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ​មាន​កញ្ចប់​ថវិកា​បម្រុង​សម្រាប់​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​សរុប ៥០​លាន​ដុល្លារ ក្នុង​នោះ​កញ្ចប់​ថវិកា​ពី​រាជ​រដ្ឋាភិបាល​ប្រមាណ​៤៣​លាន និង​កញ្ចប់​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ៧​លាន៕




អត្ថបទបន្ទាប់


ដីធ្លី​នៅ​ហាណូយ-ហូជីមិញ​ឡើងថ្លៃ​កប់​ពពក បន្ទាប់ពីលេច​ឮ​គម្រោង​​បង្កើត​តំបន់​ថ្មើរ​ជើង

ព័ត៌មាន
នៅទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ នៃ​ប្រទេស​វៀតណាម នៅ​ក្បែរ​ខាង​កម្ពុជា​ តម្លៃ​ដីធ្លី​នៅ​កណ្ដាល​ទីក្រុង​ហក់​ឡើង​ខ្លាំង ស្ទើរ​មិន​គួរ​…

ឆ្នាំ​២០២០ កម្ពុជា​រំពឹង​​រក​ចំណូល​បាន​៥​ពាន់​លាន​ដុល្លារ​ពី​ទេសចរណ៍

ព័ត៌មាន
ក្នុង​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ជាមួយ​នឹង​ចំណូល​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ​ប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ