ផ្សារមូលបត្រ​កម្ពុជា

ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ ទោះបីកំពុងមានបញ្ហាកូវីដ-១៩


នៅថ្ងៃទី ៣០ មេសានេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ចីថ្មីមួយទៀតហើយ បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងត្រូវបានជួបនឹងមេរោគកូវីដ-១៩ក៏ដោយ។ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនចុះបញ្ជីថ្មី បោះផ្សាយលក់មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជានេះ នឹងបោះផ្សាយលក់មូលបត្រក្នុងទំហំប្រមាណ ២០លានដុល្លារអាមេរិក។
ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ ទោះបីកំពុងមានបញ្ហាកូវីដ-១៩ (រូបភាព៖ ហ្វេសប៊ុក SECC)

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សូម​ស្វាគមន៍ ក្រុមហ៊ុន RMA Cambodia ដែល​បាន​ជំនះ​ឧបសគ្គ​ដ៏​លំបាក​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​-១៩​នេះ ក្លាយជា​សមាជិក​ថ្មី នៅ​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា ជា​ពិសេស​គឺ ការ​ប្រមូល​សាច់ប្រាក់ នៅ​តែ​ធ្វើ​ឡើង​ក្នុង​រង្វង់ ២០​លាន​ដុល្លារ​អា​មេ​រិ​ក​ដដែល មិន​មានការ​ប្រែប្រួល​នោះ​ទេ​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អំឡុង​ពេល​ដ៏​លំបាក​នេះ ក្រុមហ៊ុន RMA Cambodia បាន​បន្ត​ក្លាយ​ខ្លួន​ជា ក្រុមហ៊ុន​ទី ១០ ដែល​បាន​ចុះបញ្ជី​នៅ​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​បាន​ក្លាយជា​ក្រុមហ៊ុន​ទី ៥ ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល ហើយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា រំពឹង​ថា ក្រុមហ៊ុន RMA អាច​នឹង​ពិចារណា​លក់ មូល​ប​ត្រ​កម្មសិទ្ធិ នា​ពេល​ខាង​មុខ ដើម្បី​អនុញ្ញាត​ឲ្យ​សាធារណជន អាច​ចូលរួម​វិនិយោគ​បាន​។

លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែង​ឲ្យ​ដឹង​ថា វា​ជា របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់ ក្រុមហ៊ុន RMA Cambodia ដែល​ជា ក្រុមហ៊ុន​ដំបូង​គេ មិនមែន​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី ក្រុមហ៊ុន​ឯកជន ទៅ​ជា​ក្រុមហ៊ុន​សាធារណៈ លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ ដែល​នេះ​សបញ្ជាក់​ពី ទំនុកចិត្ត​មក​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ការ​ទាញ​យក មូលធន ប្រើប្រាស់​ជា​ប្រភព​ទុន​ថ្មី​។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​បញ្ជាក់​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​មាន​តួអង្គ​សំខាន់​ៗ ២​ផ្សេង​ទៀត ដែល​គ្រោង​នឹង​ចុះបញ្ជី​ជា​ផ្លូវការ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ នៅ​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា រួម​មាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គ្រោង​នឹង​លក់​មូល​ប​ត្រ​បំណុល​សរុប​ជាង ១២០​ពាន់​លាន​រៀល និង ធនាគារ​អេ​ស៊ី​លី​ដា គ្រោង​នឹង​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​ឆាប់​ៗ​នេះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ ពុំទាន់មានការស្នើឲ្យបើកសាលារៀនវិញទេ ទោះបីស្ថានភាពកូវីដ១៩ ធូរស្រាលបន្តិចក្ដី

ក្រសួងសុខាភិបាលមិនទាន់មានវិធានការ ដើម្បីស្នើទៅក្រសួងអប់រំ ឱ្យបើកសាលារៀនឡើងវិញនៅឡើយទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជាក៏…

ក្រសួងដែនដីអះអាងថា ទុនវិនិយោគវិស័យសំណង់នៅតែកើនជាង ៥០% នៅត្រីមាសទី១ឆ្នាំនេះ

ទុនវិនិយោគនៅក្នុងវិស័យសំណង់កម្ពុជា នៅតែបន្ដកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់ជាង ៥០% នៅត្រីមាសទី១ នៅឆ្នាំនេះ បើទោះបីជាប៉ុន្មានខែមកនេះ កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ