នេះបើតាមសេចក្ដីប្រកាសជូនដំណឹងរួមគ្នាដោយក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។
យោងតាមលិខិតដដែលនេះ គ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូល ជាបណ្ដោះអាសន្ន រួមមាន អណ្ដាតសត្វគោ ក្របី ជ្រូក មាន់បង្កក ថ្លើមសត្វគោ ក្របី ជ្រូកមាន់បង្កក គ្រឿងក្នុងបង្កកផ្សេងទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម ព្រមទាំងគ្រឿងក្នុង និងផ្នែកមួយចំនួនទៀតរបស់សត្វផងដែរ។
សូមបញ្ជាក់ថា វិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ បានកើតឡើងក្រោយពេលទីផ្សារសាច់សត្វរស់របស់កសិករកម្ពុជា កំពុងប្រឈមបញ្ហាតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនបានបោះបង់ចោលការការចិញ្ចឹម ហើយនៅតាមកសិដ្ឋានមួយចំនួនទៀត ក៏ចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមសត្វដែរ៕
None