អត្ថបទក្រុមហ៊ុន

ស្ពានបេតុងឬស្សីកែវ នឹងធ្វើអោយដីធ្លីតំបន់ជ្រោយចង្វារកាន់តែមានតម្លៃខ្ពស់ជាងមុន


គម្រោងស្ពានបេតុងឬស្សីកែវត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាល់ឆ្នាំ 2021 ដែលមានប្រវែង ៩២២ ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀប នឹងកម្រាលស្ពានប្រវែង៣៤ម៉ែត្រ បន្ថែមដោយរចនាបទទំនើបដែលមានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់៤០ម៉ែត្រ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ អាមេរិក ។
ស្ពានបេតុងឬស្សីកែវ នឹងធ្វើអោយដីធ្លីតំបន់ជ្រោយចង្វារកាន់តែមានតម្លៃខ្ពស់ជាងមុន

ស្ពានបេតុងឬស្សីកែវដែលជាស្ពានខ្សែកាបទីមួយក្នុងទីក្រុងភ្នំពេញត្រូវបានគេប្រមាណថានឹងក្លាយជាសរសៃឈាម និងច្រកសេដ្ឋកិច្ចដើម្បីលើកតម្កើនប្រជាប្រិយភាពក្នុងវិស័យអចលទ្រព្យ ការធ្វើចរាចរឆ្លងកាត់ទៅតំបន់ជ្រោយចង្វារកាន់តែងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ ការកក់ស្ទះ និងជាពិសេសធ្វើអោយតម្លៃដីធ្លីនៅតំបន់នេះកាន់តែមានតម្លៃខ្ពស់ជាងមុន ។ តាមផែនការ ស្ពាននេះនឹងដាក់អោយដំណើរការក្នុងពេលឆាប់ៗខាងមុន ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនទទួលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ និងជាម្ចាស់ផ្ទះកីទ្បាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា “ស៊ីហ្គេម ២០២៣” ។ ស្ពាននេះផ្សារភ្ចាប់ខណ្ឌធំៗចំនួនពីរ គឺ ខណ្ឌឬស្សីកែវ ផ្លូវជាតិលេខ៥ ដោយឆ្លងកាត់តាមរង្វង់មូលសុវណ្ណមឆ្ឆាក្នុងទីក្រុងជ្រោយចង្វារ (មហាវិថី OCIC) ទៅកាន់ផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

គួរបញ្ជាក់ផងដែរថាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ទៅលើស្ពានថ្មី និងទីក្រុងជ្រោយចង្វារ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា បានកែប្រែមុខមាត់នៃតំបន់នេះគួរអោយកាន់​តែ​មានស្តង់ដារ លើកកំពស់សេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគក្នុងវិស័យដីធ្លី និងអចលនទ្រព្យជាច្រើនងាកមកចាប់អារម្មណ៍តំបន់ជ្រោយចង្វារនេះ និងជាពិសេសតំបន់ជាប់ផ្លូវជាតិលេខ ៦ ច្រើនទ្បើង​គួរអោយកត់សម្គាល់ ដែលមានគម្រោងរដ្ឋ និងឯកជនធំៗរីកស្គុសស្គាយ ។

ក្រឡេកមកមើលទីក្រុងជ្រោយចង្វារដែលជាគម្រោងអភិវឌ្ឈន៍របស់ក្រុមហ៊ុន OCIC វិញ ទីក្រុងមួយនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកវិនិយោគផ្សេងៗនៅពេលដែលមានការសាងសង់ស្ពានប៉ាទ្បេ និងមហាវិថី OCIC ដែលបានជួយសម្រួលចរារណ៍ កាត់បន្ថយការកក់ស្ទះ ធ្វើអោយតំបន់ជ្រោយចង្វារកាន់តែជិតផ្ទះខ្លួន និងទាក់ទាញប្រជាប្រិយទីតាំងគម្រោងកាន់តែខ្លាំង បូករួមជាមួយការអភិវឌ្ឍន៍គម្រោងធំៗរបស់ក្រុមហ៊ុនមានដូចជាសួនកម្សាន្តដាយណូស័រ (Dinosaur Alive) គម្រោងផ្ទះវីឡាប្រណិត Chroy Changva Garden គម្រោងអគារពាណិជ្ជកម្មសុវណ្ណមឆ្ឆា គម្រោងអភិវឌ្ឍន៍ថោន​ ផ្សារសាគូរ៉ា​ សកលវិឡាល័យខេមតិច អគារអគ្គនាយកដ្ឋានពន្ធដារ ទីក្រុងរថយន្ត Car City​ អគាររោងការ មណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC អគារ ប៊ី & វី មេនសិន(Business & Villa Mansion) តំបន់កំសាន្ត និងតំបន់ពាណិជ្ជកម្ម ដែលកំពុងពេញនិយម សម្រាប់ការបើកអាជីវកម្មថ្មីឫ ពង្រីកអាជីវកម្មដែលមានក្នុងដៃស្រាប់ សុវត្ថិភាពខ្ពស់ ក្នុងការរៀបចំកម្មវិធីផ្លូវការធំៗនានា និងការប្រគុំតន្រ្តីផងដែរ ។




អត្ថបទបន្ទាប់


ហ្វតតេ សម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅខេត្តកំពង់ស្ពឺដើម្បី នាំមកនូវការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងជូនដល់ប្រជាជនក្នុងតំបន់

កាលពីថ្ងៃសុក្រ ទី៤ ខែមេសា សប្តាហ៍មុន ក្រុមហ៊ុនធានារ៉ាប់់រងហ្វតតេ បានសម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅ ក្នុងខេត្តកំពង់ស្ពឺ…

ថ្នាក់ដឹកនាំខេត្តព្រះសីហនុរំពឹងវិធានការជាកញ្ចប់របស់រដ្ឋាភិបាល នឹងជួយជំរុញការដោះសា្រយបញ្ហាអគារជាប់គាំងជាង១,៦ពាន់អគារ

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើនជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែងសម្រាប់ដោះស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ