បេឡារុសថានឹងបន្តសមយុទ្ធយោធាលើកទីពីរជាមួយរុស្សី

បេឡារុសថា នឹងបន្តសមយុទ្ធយោធាលើកទីពីរជាមួយរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់


ប្រទេសបេឡារុសនឹងម្តងធ្វើសមយុទ្ធយោធាម្តងទៀតជាមួយនឹងរុស្សី ក្រោយវគ្គមុនត្រូវបានបិទបញ្ចប់ កាលពីថ្ងៃអាទិត្យទី២០កុម្ភៈ ចុងសប្តាហ៍មុននេះ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នៅក្នុងតំបន់ ខណៈដែលបណ្តាប្រទេសលោកខាងលិច នៅតែមើលឃើញថា រុស្ស៊ីកំពុងត្រៀមឈ្លានពានអ៊ុយក្រែននៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បេឡារុសថានឹងបន្តសមយុទ្ធយោធាលើកទីពីរជាមួយរុស្សី
ដោយ

គម្រោង​សមយុទ្ធ​យោធា​ម្តងទៀត​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួងការពារជាតិ​បេឡា​រុស ដោយ​ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​សកម្មភាព​យោធា​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស្ស ក៏​ដូច​ជា​ការ​ផ្ទុះអាវុធ​ចុង​ក្រោយ​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ដែនដី Donbas គឺជា​តំបន់​ដែល​ក្រុម​ឧទ្ទាម​ចង់​បំបែក​ទឹកដី​ភាគ​ខាងកើត​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ មែនទែន​ទៅ ការ​ផ្ទុះអាវុធ រប៉េះរប៉ោះ​តែងតែមាន​ជា​រឿយ​ៗ បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​តាម​ខ្សែ​ព្រំដែន រវាង​អ៊ុយ​ក្រែ​ន និង​តំបន់​ផ្តាច់ខ្លួន​នេះ​។ ប៉ុន្តែ​នៅ ២-៣​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ផ្ទុះអាវុធ បាញ់​ប្លោង​ដាក់​គ្នា បាន​កើនឡើង ខ្លាំង​ជាង​រាល់ដង​។ ការ​ផ្ទុះអាវុធ​នេះ គឺ​មាន​រាប់​ទាំង ការ​បាញ់​ប្លោង​គ្រាប់កាំភ្លើង​ធំ ជា​ច្រើន​រយ​គ្រាប់​។

ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​លោក​ខាងលិច និង​អ៊ុយ​ក្រែ​ន​ខ្លួនឯង​បារម្ភ​ថា វា​អាច​ជា​ជំហាន​ដំបូង ដែល​នឹង​បើកផ្លូវ ឲ្យ​រុ​ស្ស៊ី​មាន​ហេតុផល ដើម្បី​ប្រើ​កម្លាំង​វាយប្រហារ​អ៊ុយ​ក្រែ​ន ដោយ​អាច​ចោទប្រកាន់​ថា​អ៊ុយ​ក្រែ​ន​ជា​អ្នក​រករឿង​មុន​។

យ៉ាងណា​ក៏​ដោយ សមយុទ្ធ​ជា​ថ្មី​រវាង​រុ​ស្សី និង​បេឡា​រុស នឹង​ឈាន​ទៅ​បង្កើន​កំ​ដៅ​មួយ​កម្រិត​ទៀត​ដល់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ស្រប​ពេល​ដែល​ភាគី​បេឡា​រុស មិន​បាន​ប្រាប់​ពី​រយៈ​ដែល​គេ​នឹង​ធ្វើ​សមយុទ្ធ​លើក​ទី​២​នេះ​ទេ​។ ប្រការ​នេះ នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​រុ​ស្សី​មាន​វត្តមាន​កាន់តែ​យូរ​នៅ​ក្នុង​ប្រទេស​បេឡា​រុស ក្បែរ​ព្រំដែន​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​។ អង្គការ​ណា​តូ​បាន​ធ្វើការ​ប៉ាន់​ស្មានថា មក​ទល់​នឹង​ពេល​នេះ កងទ័ព​រុ​ស្សី​យ៉ាង​ហោច​ណាស់ ៣​ម៉ឺន​នាក់​កំពុង​មាន​វត្ត​មាននៅ​បេឡា​រុស​។ 

គួរ​ជម្រាប​ថា ផែនការ​សមយុទ្ធ​យោធា​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ភាគី​បេឡា​រុស​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​រុ​ស្សី​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ឡើយ​ជុំវិញ​រឿង​នេះ​។

របាយការណ៍​ថ្មី​មួយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ឲ្យ​ដឹង​ថា រុ​ស្ស៊ី​បាន​បង្កើន​កម្លាំង​ទ័ព​ដល់ ១៩​ម៉ឺន​នាក់ នៅ​តំបន់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ទាំង​នៅ​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​។ ការ​នេះ​បាន​ជំរុញ​ឱ្យ​អង្គការ​ណា​តូប​ញ្ជូ​ន​កម្លាំង​បន្ថែម​ទៅ​កាន់​តំបន់​អឺរ៉ុប​ខាងកើត​ផង​ដែរ​។

ស្រប​ពេល​ដែល កម្ដៅ​នៃ​ស្ថានការណ៍​វិបត្តិ​អ៊ុយ​ក្រែ​ន​មិន​ថមថយ​សោះ​នោះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ចូ​បៃ​ឌិន បាន​យល់​យល់ព្រម​ជា​គោលការណ៍ ថា​នឹង​ជួប​ពិភាក្សា​ជាមួយនឹង​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី ប្រសិនបើ​រុ​ស្ស៊ី​មិន​ឈ្លា​ន​ពាក្យ​អ៊ុយ​ក្រែ​ន ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ​សម្រាប់​ផ្នែក​ការទូត​ជុំវិញ​ការ​បន្ថយ​សម្ពាធ​តានតឹង​នៅ​អ៊ុយ​ក្រែ​ន និង​អាច​ឈាន​ទៅ​បញ្ជៀ​សការ​ធ្វើសង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ក្រុម​ម៉ូ​ស្គូ​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ​៕
None



អត្ថបទបន្ទាប់


ព្រះមហាក្សត្រីចក្រភពអង់គ្លេស និងកំពូលតារាចម្រៀង ចាស្ទីនប៊ីប៊័រ ឆ្លងកូវីដ១៩

ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបែត និងកំពូលតារាចម្រៀងប៉ុបជនជាតិកាណាដា ចាស្ទីនប៊ីប៊័រ កាលពីថ្ងៃអាទិត្យ ត្រូវបានរាយការណ៍ថា បានតេស្ដវិជ្ជមាន…

អឺរ៉ុបជំរុញការអភិវឌ្ឍទូរគមនាគមន៍នៅអាហ្វ្រិក ដើម្បីដណ្តើមឥទ្ធិពលពីប្រទេសចិនមកវិញ

ដោយមានការព្រួយបារម្មណ៍ចំពោះឥទ្ធិពល និងវត្តមានរបស់ប្រទេសចិន និងរុស្ស៊ីនៅក្នុងទ្វីបអាហ្វ្រិក អឺរ៉ុបបានសង្ឃឹមថា ខ្លួនអាចនឹងប្រជែងយកឥទ្ធិពលមកវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ