អាហារសមុទ្រជប៉ុន

រុស្ស៊ីចូលរួមជាមួយចិន ផ្អាកនាំចូលអាហារសមុទ្រពីជប៉ុន ក្រោយបារម្ភពីបញ្ហាវិទ្យុសកម្ម


អាជ្ញាធររុស្ស៊ី បានសម្រេចផ្អាកនាំចូលអាហារសមុទ្រពីជប៉ុន ដោយសារតែក្តីបារម្ភពីបញ្ហាវិទ្យុសកម្ម បន្ទាប់ពីជប៉ុន បានបញ្ចេញទឹកកាកសំណល់ពីរោងចក្រថាមពលដើរដោយថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ បើទោះរដ្ឋាភិបាលជប៉ុនអះអាងថា ទឹកកាកសំណល់នេះមិនបានបង្កហានិភ័យក៏ដោយ។ ការសម្រេចរបស់អាជ្ញាធររុស្ស៊ីនេះត្រូវបានគេមើលឃើញថា រដ្ឋបាលទីក្រុងមូស្គូទំនងជាចូលរួមជាមួយចិន ដែលជាសម្ព័ន្ធចាក់ទឹកមិនលិច ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលជប៉ុន។
អាហារសមុទ្រជប៉ុន
ដោយ

អាជ្ញាធររុស្ស៊ី បានសម្រេចចូលរួមជាមួយចិន រឹតបន្តឹងការនាំចូលផលិតផល និងអាហារសមុទ្ររបស់ជប៉ុន ក្រោមហេតុផលបារម្ភពីបញ្ហាធាតុវិទ្យុសកម្ម បន្ទាប់ពីរដ្ឋាភិបាលជប៉ុន នៅតែមានះបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ដែលចម្រោះរួចពីរោងចក្រថាមពលអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិក។

មុនឈានដល់ចាត់វិធានការបែបនេះ រដ្ឋាបាលទីក្រុងមូស្គូ បានចេញប្រតិកម្ម និងព្រមានរដ្ឋាភិបាលជប៉ុនម្តងរួចហើយ បន្ទាប់ពីជប៉ុនគ្រោងបង្ហូរទឹកកាកសំណល់នេះចូលទៅក្នុងសមុទ្រជាលើកទីពីរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។

បើតាមអាជ្ញាធរដែលគ្រប់គ្រងការធ្វើចត្តាឡីស័ក និងភូតគាមអនាម័យរបស់រុស្ស៊ី ការរឹតបន្តឹងការនាំចូលអាហារសមុទ្រពីជប៉ុននេះ នឹងចាប់ផ្តើមអនុវត្តពីសប្តាហ៍នេះតទៅរហូតដល់មានការសម្រេចជាថ្មីអំពីសុវត្ថិភាពនៃអាហារសមុទ្រជប៉ុន ត្រូវបានផ្តល់និងចេញលទ្ធផលវិភាគថ្មីដោយនិយ័តកររុស្ស៊ី។

តាមរយៈការសម្រេចខាងលើ អាជ្ញាធររុស្ស៊ី និងស្ថាប័នជំនាញពាក់ព័ន្ធនឹងចាត់វិធានការរឹតបន្តឹងលើការគ្រប់គ្រង និងចែកចាយផលិតផលសមុទ្រ និងផលិតផលកែច្នៃគ្រប់យ៉ាង ដែលមានប្រភពមកពីប្រទេសជប៉ុន។

នេះគឺជាការសម្រេចចិត្តចុងក្រោយរបស់រុស្ស៊ី បន្ទាប់ពីបានអះអាងកាលពីខែមុនថា រុស្ស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសចិន ទាក់ទងនឹងការរឹតបន្តឹងលើការផ្គត់ផ្គង់អាហារសមុទ្រពីប្រទេសជប៉ុន។

គួររំលឹកថា ប្រទេសចិន បានប្រកាសផ្អាកការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន កាលពីចុងខែសីហា ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដៃអ៊ីជី ( Fukushima Daiichi) ដែលរងការខូចខាតដោយស៊ូណាមី ទោះបីជាជប៉ុន និង អង្គការសហប្រជាជាតិបានអះអាងថា ការបញ្ចេញទឹកកាកសំណល់ទាំងនេះ ត្រូវបានសម្អាតនិងចម្រោះយ៉ាងត្រឹមត្រូវតាមស្តង់ដាក៏ដោយចុះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និយាយថា ប្រតិបត្តិការបញ្ចេញទឹកកាកសំណល់របស់ជប៉ុនទៅក្នុងសមុទ្រដែលបង្កការព្រួយបារម្ភដល់ចិន និងរុស្ស៊ី គឺស្របតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋាភិបាលជប៉ុន បាននិងកំពុងជំរុញក្រុងប៉េកាំង និងមូស្គូឱ្យដកការផ្អាកការនាំចូលដោយនិយាយថា វិធានការនេះមិនផ្អែកលើភស្តុតាងវិទ្យាសាស្ត្រទេ។ បើតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បាននិយាយថា បម្រាមរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយមិនយុត្តិធម៌ និងគួរឱ្យសោកស្ដាយ ហើយបានអំពាវនាវឱ្យលុបចោលវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មុនពេលរុស្ស៊ីប្រកាសដាក់បម្រាម ក្រសួងការបរទេសជប៉ុន បាននិយាយថា ខ្លួនបានផ្តល់ព័ត៌មានបន្ថែមដល់ប្រទេសរុស្ស៊ី តាំងពីថ្ងៃទី១៥ ខែតុលា បន្ទាប់ពីកិច្ចសន្ទនាតាមអ៊ីនធឺណិតរវាងស្ថាប័នរដ្ឋពាក់ព័ន្ធកាលពីថ្ងៃទី ១០ ខែតុលា។ មុនពេលហាមឃាត់ ជប៉ុនអាចនាំចេញគ្រឿងសមុទ្រ ជាពិសេស គឺត្រីទៅចិន នៅក្នុងទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារ ខណៈដែលទីផ្សារត្រីសមុទ្រជប៉ុននៅរុស្ស៊ី គឺមានទំហំតូចប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


លោក ចូកូ វីដូដូ កំពុងត្រួសត្រាយផ្លូវ ឲ្យកូនអាចចូលប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី

លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលនឹងផុតអណត្តិនៅដើមឆ្នាំក្រោយកំពុងតែបង្កើតវិថីនយោបាយសម្រាប់ត្រកូលរបស់លោក តាមរយៈការត្រួសត្រាយផ្ល…

តើហេតុអ្វីលោក ពូ ទីន ស្កាត់ទៅជួបលោក ស៊ី ជិនពីង នៅប៉េកាំង?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង គ្រោងនឹងជួបគ្នាទល់មុខនៅទីក្រុងប៉េកាំងសប្តាហ៍នេះ។ លោក ពូទីន បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ