រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រោងនឹងជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា មុនដំណើរទស្សនកិច្ចនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកម្ពុជា


បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សី (TASS) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើរហ្គី ឡារូវ (Sergei Lavrov) បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធនេះ ដែលគេចាត់ទុកជាដំណើរទស្សនកិច្ចផ្លូវការដ៏សំខាន់មួយរបស់រុស្សី ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុនមក។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ក៏បានបន្ដដំណើរមកកាន់កម្ពុជា នៅថ្ងៃយប់ថ្ងៃទី ០៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញផងដែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា មុនដំណើរទស្សនកិច្ចនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកម្ពុជា

លោក Lavrov ត្រូវបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកវ៉ូណា ម៉ង វីន (Wunna Maung Lwin) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់មកជួបជាមួយប្រមុខមេដឹកនាំយោធា លោក Min Aung Hlaing នៅរដ្ឋធានីណៃពីដោរ (Naypyitaw) ផងដែរ។

កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការពិភាក្សាដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាការការពារជាតិ សន្តិសុខ និងទំនាក់ទំនងមនុស្សធម៌ជាដើម។

ជាក់ស្តែង ចាប់តាំងពីរដ្ឋប្រហាដោយរបបយោធាមក ប្រទេសមីយ៉ាន់ម៉ាបានប្រឈមមុខនឹងភាពឯកោយ៉ាងខ្លាំង ព្រមទាំងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចជាហូរហែរ ក្រោយរបបយោធាចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងចាប់ផ្តើមការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្សផងដែរ។

ទោះបីយ៉ាងនេះក៏ដោយ ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងរុស្ស៊ីកាន់តែមានភាពស្អិតល្មួតឡើង ហើយ កាលពីដើមកក្កដានេះ ដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្សីនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីប្រមុខរបបយោធាលោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែមុន។

លោកថូម៉ាស អេនឌ្រូ (Thomas Andrews) អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីខែកុម្ភៈថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ដល់របបយោធាជាមួយនឹងយន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំង និងរថពាសដែក ក៏ដូចជាប្រព័ន្ធការពារដែនអាកាសផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ លោក Lavrov ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅយប់ថ្ងៃពុធទី៣ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងរៀបចំកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀតផងដែរ៕




អត្ថបទបន្ទាប់


ប្រធានសភាអាមេរិកលោកស្រី ផេឡូស៊ី សច្ចាថា «អាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ»

លោកស្រីប្រធានសភាអាមេរិក ណានស៊ី ផេឡូស៊ី បានឡើងយន្ដហោះចាកចេញពីកោះតៃវ៉ាន់ហើយ នៅរសៀលថ្ងៃពុធទី៣ ខែសីហានេះ ក្រោយសម្រាកបានមួយយប់នៅកោះតៃវ៉…

ទទួលបានការប្រាក់ 2% សម្រាប់ការបើកគណនីចរន្តផ្លើស (Current Account Plus) ជាមួយអេស៊ីលីដា

អតិថិជន អាចទទួលបាននូវការផ្ដល់ជូនកាន់តែពិសេស ជាមួយគណនីចរន្តផ្លើស (Current Account Plus) របស់ធនាគារ អេស៊ីលីដា ដោយគ្រាន់តែបើកគណនីចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ