ទ្រព្យសម្បត្តិរុស្ស៊ី

លោកខាងលិចព្រមាននៅវេទិកាសេដ្ឋកិច្ចពិភពលោកថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី៣០០ពាន់លានដុល្លារមិនមែនជាដំណោះស្រាយល្អទេ


ក្រុមមន្ត្រីលោកខាងលិចនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស បានបញ្ជាក់ជំហរថា ពួកគេបើកចំហចំពោះគំនិតរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីចំនួន៣០០ពាន់លានដុល្លារអាម៉េរិក ដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែពួកគេព្រមានថា វាមិនមែនជាដំណោះស្រាយដ៏ល្អនោះទេសម្រាប់ទីក្រុងគៀវ។
ទ្រព្យសម្បត្តិរុស្ស៊ី
ដោយ

បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តបានដាក់បម្រាមមិនឱ្យធ្វើប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី នោះឡើយ និងបានបង្កកទុនបម្រុងអន្តរជាតិប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក របស់ប្រទេសរុស្ស៊ី ដែលរក្សាទុកនៅក្នុងលោកខាងលិច។

ប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក កំពុងពិភាក្សាអំពីលទ្ធភាពរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ប៉ុន្តែសមាជិកមួយចំនួនរបស់ G7 បានបង្ហាញការព្រួយបារម្ភចំពោះយន្តការនេះ និងផលប៉ះពាល់ដែលអាចកើតចេញពីការចាត់វិធានការបែបនេះទៅលើទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល។

លោកស្រី ផេន្នី ព្រីតឃើ (Penny Pritzker) តំណាងពិសេសរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកស្ដារសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញបានថ្លែងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា រឿងដំបូងដែលយើងដឹងគឺថា ដំណើរការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី នេះមានលក្ខណៈស្មុគស្មាញ និងចម្រូងចម្រាសជាខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីក្រុមមេធាវីជាច្រើនរូប ហើយសេចក្ដីសម្រេចត្រូវធ្វើឡើងរួមគ្នា ប៉ុន្តែវានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះឡើយ។

ប្រទេសរុស្ស៊ី ដែលគ្មានតំណាងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស បានព្រមានថា ការរឹបអូសទ្រព្យសម្បត្តិទាំងនេះនឹងផ្ទុយពីគោលការណ៍នៃទីផ្សារសេរី ហើយវិមានក្រឹមឡាំងបានព្រមានថា ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងៗទៀតជាការឆ្លើយតបទៅនឹងចំណាត់ការបែបនេះ។

យោងតាមមូលនិធិរូបិយវត្ថុ (IMF) សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យក្រុងមូស្គូ ខាតបង់សេដ្ឋកិច្ចជិត២០០ពាន់លានដុល្លារអាម៉េរិក រួចទៅហើយគិតត្រឹមខែតុលា ឆ្នាំ២០២៣៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេចក្តីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»មានសារសំខាន់យ៉ាងណាចំពោះវិស័យដឹកជញ្ជូននៅកម្ពុជា?

ព័ត៌មាន
បន្ទាប់ពីចំណាយពេលរៀបចំតាក់តែងអស់រយៈពេលជាង១០ឆ្នាំ នៅទីបំផុតសេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»គ្រោងដាក់ឱ្យត្រួតពិនិត្យ និងអ…

ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ ក្រោយក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងរៀបចំឯកសារ ដើម្បីដាក់បញ្ចូលផលិតផលចំនួន៤មុខបន្ថែមទៀតជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលឆាប់ៗខាងមុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ